Manekseka Sangkum:
Yes, and it's the same distracting tactic as pertains to the false and unfounded charge that the use of the Khmer term "yuon" for Vietnamese is "offensive" or "pejorative" "to some", that the opposition CNRP "plays the race card", the PM urging foreign observers to watch out for racially motivated policies and rhetoric emanating from the same quarter towards specific ethnic minorities, that opposition activists are out to incite unrest among the population against the government and so forth. That some educated people are unable or pretend not to see through this pernicious charade is worthy of a top notch FBI investigation, in my view!
Take a well-known ethnic group currently inhabiting the water of Tonle Sap. This mass body of aquatic settlers are dropping their faeces in the several tons each day, and have been doing so for decades without any remedial intervention from central or local authorities. Recently given the option to move onto dry land, they flatly refused. And guess what the authorities' response was? Nothing!
Contrast this situation to that of ethnic Khmers and their families in the thousands all over the country who have fallen victims to brutally forced evictions within the same period and one will get an inkling of who are the really unprotected ethnic groups and second class citizens in the country. They are the majority indigenous Khmers, not ethnic minorities who are nevertheless gaining strength each day in numbers and are generally much better protected, not only politically, but also socially and financially through nationwide support associations specifically chartered for their well-being and propagation.
ដោយ ថា កិត្យា
2016-03-17 rfa
នាយកវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ ថ្លែងក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។
Photo: RFA
ក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ករណីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា គឺកំពុងបង្វែរមហាជនមិនឲ្យចាប់អារម្មណ៍ពីបញ្ហាជាតិធំៗនៅមុនការបោះឆ្នោតមកដល់។
ការលើកឡើងដូច្នេះ បន្ទាប់ពីពួកគេសង្កេតឃើញថា បណ្ដាញសារព័ត៌មានក្នុងស្រុកបានបន្តផ្សព្វផ្សាយព្រោងព្រាតនូវខ្សែអាត់សំឡេងដែលអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ម្នាក់ថា ជាសំឡេងរបស់លោក កឹម សុខា។ ចំណែកក្រុមយុវជនមួយចំនួនដែលអះអាងថា ជានិស្សិត ក៏បន្តបើកយុទ្ធនាការស្វែងរកការពិតនៃខ្សែអាត់សំឡេងដែលបែកធ្លាយនោះដោយមិនរួញរា។
ក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនចាត់ទុករឿងរ៉ាវខ្សែអាត់សំឡេងទាក់ទងនឹងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាសងសម្ដីជាមួយកញ្ញា ខុម ចាន់ដារ៉ាទី ឬហៅថា ស្រីមុំ និងនារីផ្សេងៗទៀតនោះ គឺជាឈុតឆាកដែលគេបង្កើតឡើងជាឧបករណ៍វាយប្រហារដៃគូនយោបាយ។
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រឿងស្នេហាអាស្រូវនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ពោលគឺជាសេណារីយ៉ូ ដែលគេបង្កើតឡើងដើម្បីបែងជើងបក្សប្រឆាំង និងដើម្បីឲ្យមហាជនបង្វែរការចាប់អារម្មណ៍ចេញពីរឿងប្រទេសជាតិធំៗ នៅមុនការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ នៅពេលខាងមុខនេះ។
លោកសង្កេតឃើញថា រឿងនេះ អ្នកដែលបបួលឈ្លោះមិនឈប់នោះ គឺយុវជនមួយក្រុមដែលអះអាងថា ជានិស្សិតស្វែងរកការពិតនៃខ្សែអាត់សំឡេងដែលពួកគេគិតថា ជាសំឡេងរបស់លោក កឹម សុខា៖ «ស៊ីសង្វាក់តាំងពីសំឡេង បើមានមែន តាំងពីបញ្ចេញ ហើយបើសិនជាមិនមែន អ្នកណាគេផលិតនោះក៏ស៊ីសង្វាក់ម្ល៉េះ ហើយតាំងពីប្ដឹងបរិហារកេរ្តិ៍ ស៊ីសង្វាក់តាំងពីនាយកដ្ឋានប្រឆាំងភេរវកម្មហៅទៅសាកសួរ តាំងពីព្យាយាមបាតុកម្មដោយក្រុមនិស្សិតភ្លាមៗ។ ក្រុមនិស្សិតនេះហាក់ដូចជាមានលុយ និងរចនាសម្ព័ន្ធពូកែម្ល៉េះ តស៊ូម្ល៉េះ»។
លោក លោក អ៊ូ វីរៈ ចាត់ទុកថា រឿងខ្សែអាត់សំឡេងនេះ គឺជាល្បិចនយោបាយចាស់គំរេល មិនមានការប្រកួតប្រជែងដោយភាពថ្លៃថ្នូរក្នុងនាមជាប្រទេសប្រជាធិបតេយ្យឡើយ ហើយការធ្វើនយោបាយវិលវល់មិនជឿនលឿនទៅមុខនេះ នឹងបណ្ដាលឲ្យប្រជាពលរដ្ឋជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ៖ «យកនិស្សិតទៅឈ្លោះនេះ ដើម្បីបង្វែរទិសកុំឈ្លោះបញ្ហាធំជាមួយអ្នកនយោបាយធំៗដែលកំពុងប្រកួតប្រជែង។ ពីដើមមក គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺមានធ្វើអ៊ីចឹងមែន ប៉ុន្តែករណីនេះ យើងមិនប្រាកដជារបស់គណបក្សប្រជាជនកម្ពុជា នោះទេ ប៉ុន្តែរឿងដែលយើងសង្ស័យដែរ គឺក្រសួងមហាផ្ទៃ អត់មានរឿងអីសោះ ទៅហៅនារីម្នាក់នោះទៅស៊ើបអង្កេត។ វាអត់មានមូលដ្ឋានច្បាប់ក្នុងការស៊ើបអង្កេត»។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងនេះ គឺជាការយល់ឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល ប៉ុន្តែករណីលោក កឹម សុខា មិនមែនជារឿងធម្មតាឡើយ ព្រោះថា លោក កឹម សុខា គឺជាបុគ្គលសាធារណៈដែលត្រៀមខ្លួនដឹកនាំប្រទេសជាតិ ដូច្នេះមហាជនអាចមានសិទ្ធិសួរនាំរកការពិត ប្រសិនបើលោកប្រព្រឹត្តរឿងអាស្រូវអ្វីមួយ៖ «ទោះបីជារឿងនេះបុគ្គលពិតមែន ប៉ុន្តែគាត់មិនមែនលក្ខណៈជាបុគ្គលធម្មតាដូចមហាជនទូទៅទេ បើគាត់ជាមហាជនធម្មតា ជាសមាជិកបក្សធម្មតា គាត់ទៅមានស្រីក៏មានទៅ កុំឲ្យតែគេប្ដឹងគាត់ ឲ្យតែគាត់មានលុយចិញ្ចឹមគេ វាល្អហើយ ប៉ុន្តែសម្រាប់គាត់វិញ គឺគេខំបរិច្ចាគដើម្បីជួយគណបក្សធ្វើបាតុកម្មអី ហើយបែរជាយកលុយគេទៅចិញ្ចឹមស្រីក្មេង តើឲ្យគេសុខចិត្តម៉េច គឺច្បាស់ជាមិនសុខចិត្តហើយ»។
ចាប់តាំងពីខ្សែអាត់សំឡេងលោក កឹម សុខា បែកធ្លាយតភាគដូចរឿងថៃ និងរឿងកូរ៉េ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក នោះមក យុវជនមួយក្រុមដែលអះអាងថា ជានិស្សិតមកពីតាមសកលវិទ្យាល័យនានា ដឹកនាំដោយយុវជនឈ្មោះ ស្រី ចំរើន និងយុវជន ម៉ី ម៉េងស៊ាង នោះ ធ្លាប់ទៅមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ហើយតែងតែទៅអុកឡុកតាមវេទិកាសាធារណៈរបស់បក្សនេះ ដើម្បីជជីកសួរឲ្យលោក កឹម សុខា បកស្រាយការពិត។
បើទោះបីជាកញ្ញាស្រីមុំ បដិសេធថា ពុំមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ក្តី ក៏ក្រុមយុវជនដែលអះអាងថា មិនឋិតក្រោមការបង្គាប់បញ្ជារបស់បក្សណាមួយនោះ មិនជឿ ហើយនៅតែបន្តយុទ្ធនាការស្វែងរកការពិត និងសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជារដ្ឋសភា និងតុលាការជាដើម។
តំណាងនិស្សិតតវ៉ានោះ គឺយុវជន ម៉ី ម៉េងស៊ាង ចាត់ទុកថា នេះជារឿងសំខាន់ដែលមេដឹកនាំ ឬបុគ្គលសាធារណៈ មិនគួរមានរឿងស្មោកគ្រោកក្នុងរឿងកាមគុណដូច្នេះទេ ព្រោះវាផ្ដល់គំរូអាក្រក់ដល់យុវជន ហើយលោកចង់ឲ្យអ្នកនយោបាយចេះទទួលខុសត្រូវដែរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ទោះបីជាក្រុមនិស្សិតនោះ ធ្វើចលនាយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរចេះស្វែងយល់ពីបរិបទនយោបាយសព្វថ្ងៃនេះ និងចេះបែងចែកថា អ្វីដែលជាការបំពុលសង្គម និងទង្វើអ្វីធ្វើទៅសម្រាប់ជាប្រយោជន៍ជាតិពិតប្រាកដ។
លោកបន្ថែមថា បច្ចុប្បន្ននិស្សិតមានរឿងច្រើនណាស់ដែលត្រូវធ្វើ ដូចជាបញ្ហាដីធ្លី បញ្ហាព្រំដែន បញ្ហាអយុត្តិធម៌ និងបញ្ហាបំផ្លាញធនធានធម្មជាតិជាដើម។ លោកសង្កេតឃើញថា និស្សិត និងយុវជន ក្នុងពេលបច្ចុប្បន្ននេះ ហាក់កំពុងត្រូវបានអ្នកនយោបាយលូកដៃនៅពីក្រោយដើម្បីឲ្យវាយប្រហារលើដៃគូនយោបាយ ហើយពួកគេព្យាយាមកេងយកប្រជាប្រិយភាព៖ «យុវជនក៏ដោយ អ្នកនយោបាយក៏ដោយ គួរតែធ្វើអីសម្រាប់ជាតិ និងប្រជាពលរដ្ឋ ព្រោះនៅមានបញ្ហាប្រឈមច្រើនសម្រាប់ជាតិ និងប្រជាពលរដ្ឋបច្ចុប្បន្នដែលត្រូវដោះស្រាយរួមគ្នា។ ប្រសិនបើអ្នកនយោបាយ ឬក៏ក្រុមណាមួយដែលបង្កបញ្ហាណាមួយដែលគ្មានផលប្រយោជន៍សម្រាប់ជាតិនោះ ធ្វើឲ្យយើងបែកបាក់រវាងខ្មែរ និងខ្មែរ»។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋអះអាងថា រឿងនេះបង្កើតឡើងប្រៀបដូចជាព្រួញមួយបាញ់បានសត្វពីរ។ ពួកគេពន្យល់ថា ហេតុផលទី១ បង្កើតឡើងដើម្បីបង្ខូចឈ្មោះលោក កឹម សុខា ផង និងធ្វើអោយប្រជាពលរដ្ឋ និងបណ្ដាញផ្សព្វផ្សាយក្នុងស្រុករវល់តាមដានរឿងនេះ ភ្លេចចាប់អារម្មណ៍ពីបញ្ហាជាតិធំៗ ដែលកំពុងញាំញីក្នុងសង្គមកម្ពុជា។ ពួកគេបន្តថា ប្រសិនបើប្រជាពលរដ្ឋមិនបានដឹងស៊ីជម្រៅនោះទេ រឿងនេះនឹងផ្ដល់ផលចំណេញដល់បក្សកាន់អំណាច៖ «ការធ្វើរបស់និស្សិតមួយចំនួននេះ គឺជាការបង្វែរសំណុំរឿងកុំឲ្យប្រជាពលរដ្ឋងើបឈរឡើងតវ៉ារឿងព្រំដែន។ ការធ្វើបែបនេះ គឺប្រជាពលរដ្ឋបានដឹងគ្រប់បែបយ៉ាងហើយថាល្បិច និងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន។ និស្សិតស្រីនិយាយ៖ ប៉ុន្មាននាក់នេះដែលអះអាងថាជាតំណាងនិស្សិតសាកលវិទ្យាល័យជាច្រើននោះ វាមិនសមទេចំពោះពាក្យសម្ដីនេះ ព្រោះខ្ញុំក៏ជានិស្សិតដែរ ខ្ញុំមិនគាំទ្រសកម្មភាពដែលគាត់ធ្វើនោះទេ។ ម្យ៉ាងអ្វីដែលគាត់ធ្វើនោះ មិនមានប្រយោជន៍អីសម្រាប់សង្គមទេ ព្រោះយើងមានរឿងច្រើនណាស់ដែលត្រូវធ្វើ។ ចំណែកបណ្ដាញព័ត៌មានមួយចំនួនដែលបំផុសរឿងនេះ ឬផ្សព្វផ្សាយរឿនេះឲ្យកាន់តែធំនោះ អត់មានប្រយោជន៍អីទេ អត់មានផ្តល់ការគិត និងចំណេះដឹងដល់ប្រជាពលរដ្ឋទេ»។
អ្នកវិភាគ និងប្រជាពលរដ្ឋស្នើឲ្យអ្នកនយោបាយ ត្រូវតែប្រកួតប្រជែងគ្នាដោយស្មើភាព និងថ្លៃថ្នូរហើយឈរលើផលប្រយោជន៍ជាតិជាធំ។ ពួកគេថា ការដែលលើកបញ្ហាស្នេហាឥតប្រយោជន៍មកប្រឡុបប្រឆាក្នុងឆាកនយោបាយនេះ វាមិនបានធ្វើឲ្យជាតិចំណេញឡើយ ហើយកម្ពុជា នឹងនៅតែធ្វើដំណើរមិនទាន់ប្រទេសក្នុងពិភពលោកដែលគេកំពុងរីកចម្រើនស្ទើរគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរខុសឆ្ងាយពីកម្ពុជា៕
No comments:
Post a Comment