A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 18 March 2016

លោក ហ៊ុន សែន ថា​លោក​មាន​មោទនភាព​ដែល​បរទេស​គាំទ្រ​ហ្វេសប៊ុក​របស់​លោក


Manekseka Sangkum: "Click farm"? Is that some kind of programmed mass robots? Or chicken farm where hens and roosters are trained to "like" Facebook profiles of Third World dictators? Anyway, personally, I'm clueless as far as modern technology is concerned ...

....

លោក ហ៊ុន សែន ថា​លោក​មាន​មោទនភាព​ដែល​បរទេស​គាំទ្រ​ហ្វេសប៊ុក​របស់​លោក
ដោយ អ៊ុង សេរីវុទ្ធ
2016-03-17  rfa

ទិន្នន័យ​​អ្នក​គាំទ្រ​ហ្វេសប៊ុក​ ហ៊ុន សែន លើ Socialbakers ៨៥៥
ទិន្នន័យ​បង្ហាញ​ពី​អ្នក​គាំទ្រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​គេហទំព័រ (Socialbakers) នៅ​វេលា​ម៉ោង​៧.៣០​យប់ ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 Photo Screenshot


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​១៧ មីនា ថា​លោក​មាន​មោទនភាព ដែល​មាន​បរទេស​ជា​ច្រើន​គាំទ្រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រិះគន់​​ថា លោក​ទិញ​ចំនួន​អ្នក​ចូលចិត្ត ឬ Like ពី​បរទេស ដើម្បី​ឲ្យ​បាន​ច្រើន​ជាង​ខ្លួន។

លោក ហ៊ុន សែន ក៏​ថ្លែង​ចំអកដោយ​ទំនង​សំដៅ​ទៅ​​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ ថា មេ​បក្ស​នេះ​មិន​ចេះ​ទទួល​ស្គាល់​បរាជ័យ​ទេ។ លោក​បន្ត​ថា ពី​មុន​បក្ស​នេះ​ចាញ់​ការ​បោះឆ្នោត នាំ​គ្នា​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហើយ​បន្តិច​ទៀត​នឹង​រិះ​គន់​ហ្វេសប៊ុក​ផង។

លោក ហ៊ុន សែន «ខ្ញុំ​អត់​មាន​ប្រកួត​ប្រជែង​ជាមួយ​អ្នកណា អ្នកណាLike មិន​Like ខ្ញុំ​មិន​ដឹង​ទេ។ រឿង​ធំ​ជាង​គេ​របស់​ខ្ញុំ​គេ​ដោះស្រាយ​ការងារ​ទេ ខ្ញុំ​បាន​និយាយ​ហើយ​តើស! ប៉ុន្តែ​អស់​លោក​ពីមុន​នេះ​ប្រើប្រាស់​ទិន្នន័យ​ហ្វេសប៊ុក​យក​មក​វិភាគ​ប្រជាប្រិយ។ ដល់​មក​លេង​ចាញ់​ខ្ញុំ គឺ​សុទ្ធ​តែ​ខ្ញុំ​ទិញ​Like ទិញ​ឯណា ទៅ​តែ​ពាស​អ៊ីចឹង។ ហើយ​បរទេស​like យី​បើ​បាន​បរទេស​គេ​Like ជួយ​អរ​ទៅ ព្រោះ​ងាយ​ឯណា​ប្រជាជន​ឥណ្ឌា ប្រជាជន​ប្រទេស​ក្រៅ អាច​ស្គាល់​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន វា​អស្ចារ្យ​ណាស់ ហើយ​គួរ​អបអរ​សាទរ»។



កាល​ពី​ថ្ងៃ​ទី​៩ មីនា លោក សម រង្ស៊ី បាន​រិះគន់​ចំពោះ​ចំនួន​អ្នក​ចូលចិត្ត លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា ភាគច្រើន​គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ពី​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines) ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​ជា​គណនី​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ​ចូលចិត្ត​ឲ្យ​លោក ហ៊ុន សែន។

គិត​ដល់​ ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មីនា អ្នក​គាំទ្រ​ហ្វេសប៊ុក លោក ហ៊ុន សែន មាន​ជាង​៣​លាន​នាក់ (3,271,929) ខណៈ​អ្នក​គាំទ្រ​ហ្វេសប៊ុក លោក សម រង្ស៊ី មាន​ជាង​ពីរ​លាន​នាក់(2,280,723)។ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​សូសល បេកឃ័រ (Socialbakers) អ្នក​ប្រើប្រាស់​ហ្វេសប៊ុក នៅ​កម្ពុជា មាន​អ្នក​គាំទ្រ​លោក សម រង្ស៊ី ច្រើន​ជាង​លោក ហ៊ុន សែន ជិត​៤​ម៉ឺន​នាក់។

ទាក់ទង​រឿង​នេះ​ដែរ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​មក​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា តាមបណ្ដឹង​របស់​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន។ បណ្ដឹង​នេះ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​បង្ហោះ​ក្នុង​ហ្វ៊េសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ មីនា ថា លោក សោម សឿន បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន ជំរុញ​ឲ្យ​ផ្សព្វផ្សាយ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ក្នុង​គ្រប់​កិច្ច​ប្រជុំ​ចូលរួម​ផ្ដល់​មតិ​ចូល​ចិត្ត​ហ្វេសប៊ុក លោក ហ៊ុន សែន ចូល​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បី​ដក​ការ​ចូល​ចិត្ត(Unlike) ព្រម​ទាំង​រៀបចំ​ក្រុម​បច្ចេកទេស​ដើម្បី​បង្កើត​គណនេយ្យ​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម ខណៈ​លោក សោម សឿន បដិសេធ​ព័ត៌មាន​នេះ។

រហូត​មក​ដល់​ពេល​នេះ​លោក សម រង្ស៊ី បាន​រង​បណ្ដឹង​ចំនួន​៣​ហើយ ចំពោះ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក ដូចជា​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ជាមួយ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង៕

2 comments:

Anonymous said...

When hun sen got busted ,he tries to exonerate himself from the scandal.A crook is still a crook. It makes me wonder how him,his children those involved in politics can bear the critiques day in day out.They must have been bruised mentally in someway. To them probably there is no turning back or else risk losing it all. It is the only path they can take;deceptions ,dishonesty , threats, intimidation, and in some cases even murder.
I wonder somehow his face book episode has been scandalized and whether he still entertains or over time declines to embrace the social media which he has proclaimed to be in love with.Time will tell.
Lastly the statistics above is truly authenticated or has it been manipulated to make sound credible, to put mildly.

Anonymous said...

DOGS EAT POOP ARE STILL EAT POOP NO MATTER WHAT...