A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 18 March 2016

លោក ហ៊ុន សែន សន្យា​រក្សា​តំណែង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច


ដោយ ឡេង ម៉ាលី
2016-03-17  rfa

សម្ដេចក្រុមព្រះ ៦២០
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ពី​ឆ្វេង) ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​លើក​ទី​២ នៅ​ថ្ងៃ​ទី១២ មីនា ២០១៥។
 RFA/Leng Maly


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​រក្សា​តំណែង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​នៅ​ដដែល​ក្នុង​ពេល​ដែល​គណបក្ស​នេះ​បែក​បាក់​គ្នា។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​បែក​បាក់​កម្លាំង​ហ៊្វុនស៊ិនប៉ិច ហើយ​បង្កើត​បក្ស​ថ្មី គឺ​ជា​ជម្លោះ​រវាង​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ។

សារ​ធានា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ក្នុង​ពេល​ដែល​លោក​មាន​ប្រសាសន៍​ដល់​ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ការ​រុះរើ​មន្ត្រី​រដ្ឋាភិបាល។

ទន្ទឹម​គ្នា​នឹង​ការ​ធានា​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ថា ជម្រើស​សម្រាប់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​រដ្ឋាភិបាល​បច្ចុប្បន្ន មាន​តែ​ពីរ​ទេ។ ជម្រើស​នោះ គឺ​ត្រូវ​ជ្រើសរើស​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ ឬ​ត្រូវ​ជ្រើសរើស​យក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់ លោក ញឹក ប៊ុនឆៃ៖ «សូម​សម្ដេច​ក្រុមព្រះ​មេត្តា​យោគយល់ ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ ហើយ​ធ្វើ​ឲ្យ​ឃ្នើស​ចិត្ត​អ្នក​ដែល​កំពុង​បំពេញ​ការងារ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​បាន​ទេ។ សុំ​ទោស ព្រោះ​នេះ​ជា​ជម្លោះ​របស់​ព្រះអង្គ​ជាមួយ​កូន​ចៅ​របស់​ព្រះអង្គ​ទៅ​បង្កើត​បក្ស​ផ្សេង ហើយ​ថា ឥឡូវ​មិន​មែន​ហ៊្វុនស៊ិនប៉ិច ត្រូវ​តែ​ចេញ​ពី​រដ្ឋាភិបាល សុំ​តែ​ប៉ុណ្ណេះ​ទេ បើ​ចូល​បក្ស​ប្រឆាំង ដេញ ២៤​ម៉ោង! ចូល​បក្ស​ប្រឆាំង ឬ​បក្ស​នយោបាយ​ផ្សេង ក្រៅ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​រួបរួម​ជាតិ របស់ ញឹក ប៊ុនឆៃ ក្រៅ​ពី​គណបក្ស គឺ​ដេញ​ចោល ព្រោះ​អា​នេះ​ជា​ចរិត​ការងារ​នយោបាយ​វា​អ៊ីចឹង»។



លោក​បញ្ជាក់​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាង ១០០​នាក់ កំពុង​កាន់​តំណែង​នយោបាយ​ជាន់​ខ្ពស់​ក្នុង​ឋានៈ​ជា​អនុរដ្ឋលេខាធិការ និង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល។

ទាក់ទង​នឹង​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រក្សា​ទុក​តំណែង​មន្ត្រី​ទាំង​នេះ​នៅ​ដដែល ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ទុំ សម្បុរ ថ្លែង​ថា លោក​សាទរ​ចំពោះ​ការ​ផ្ដល់​ឱកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រកាស​ឲ្យ​ឱកាស​ដល់​អ្នក​ដែល​មក​បង្កើត​បក្ស​ថ្មី ដែល​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​នោះ ហើយ​មក​បាន​មក​រួម​រស់​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ លោក ញឹក ប៊ុនឆៃ ហ្នឹង ខ្ញុំ​អត់​មាន​ស្អី​ក្រៅ​ពី​ថ្លែង​អំណរ​គុណ​នូវ​គុណធម៌​នយោបាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​អនុគ្រោះ​ដល់​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​ប្រមាណ​ជិត ១០០​នាក់ ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​នៅ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន ជា​អនុរដ្ឋលេខាធិការ​នៅ​ក្នុង​រដ្ឋាភិបាល​រាល់​ថ្ងៃ​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ មីនា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​មិន​អាច​សម្រប​សម្រួល​ភាគី​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទៀត​ទេ ព្រោះ​ភាគី​ជម្លោះ​ខាង លោក ញឹក ប៊ុនឆៃ ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ហើយ ក៏ប៉ុន្តែ​លោក​នៅ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ភាគី​នៅ​តែ​មិន​អាច​រួបរួម​គ្នា​បាន ហើយ​ឈ្លោះ​ប្ដឹងផ្ដល់​គ្នា​ដណ្ដើម​ទ្រព្យ​រួម​របស់​បក្ស ដែល​មើល​ឃើញ​ថា ហាក់​ដូចជា​នៅ​តែ​សម្បក​ក្ដាម​នោះ៕

1 comment:

Anonymous said...

Is it a nail in the coffin for CPP that hun sen still entertains the notion of getting in bed with the funcipec,when the party has been in disarrayed and so unpopular?. In the last election funcipec did not win a single seat in the national assembly.
is he hunsen stupid or he has something else up in his sleeve?. Or he does it just to please and save face the fucking royal family which is a setup for future deals with them.