A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 31 March 2016
សមត្ថកិច្ចរារាំងក្រុមពលរដ្ឋនិងបណ្ដាញព្រះសង្ឃដើរហែក្បួនប្រឆាំងនឹងការលុបបឹង
ដោយ វិទ្យុអាស៊ីសេរី
2016-03-31
ទិដ្ឋភាពសមត្ថកិច្ចរារាំងក្រុមពលរដ្ឋដែលមានបញ្ហាដីធ្លីដោយសារការលុបបឹង និងបណ្ដាញព្រះសង្ឃ នៅចំណុចបឹងកក់ មុខទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ RFA/Uon Chhin
RFA/Uon Chhin
សមត្ថកិច្ចរារាំងក្រុមពលរដ្ឋដែលមានបញ្ហាដីធ្លីដោយសារការលុបបឹង និងបណ្ដាញព្រះសង្ឃ ប្រមាណ២០០នាក់ នៅព្រឹកថ្ងៃទី៣១ មីនា នៅពេលពួកគេនាំគ្នាដើរហែក្បួនយកញត្តិទៅរដ្ឋសភា ដើម្បីប្រឆាំងនឹងការលុបបឹង។
ការរារាំងពីសំណាក់សមត្ថកិច្ចនេះ ធ្វើឡើងនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈពួកគេមានកាន់បដាហែជាក្បួនដើរសំដៅទៅរដ្ឋសភា ដើម្បីស្នើឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន អន្តរាគមន៍បញ្ឈប់ការលុបបឹងជាបន្ទាន់។ ប៉ុន្តែអ្នកតវ៉ាត្រូវបានអនុញ្ញាតឲ្យជិះរ៉ឺម៉ក សំដៅទៅរដ្ឋសភាតែម្ដង ដោយគ្មានការប៉ះទង្គិចគ្នាឡើយ។
ក្នុងញត្តិសុំអន្តរាគមន៍របស់ពួកគេ បានលើកឡើងថា ពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្ដេញចេញទាំងបង្ខំពីលំនៅឋាន ដោយសារការលុបបឹង ក្រោមហេតុផលអភិវឌ្ឍន៍ ដូចជាករណីពលរដ្ឋបឹងកក់ ត្រូវបានសាលាក្រុងភ្នំពេញ អនុញ្ញាតក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់លុបបឹងកក់ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។
បច្ចុប្បន្នបឹងធម្មជាតិសំខាន់ៗ ដែលរដ្ឋាភិបាលបានវិនិយោគឲ្យក្រុមហ៊ុនឯកជន និងត្រូវបានលុបនោះ រួមមានបឹងកក់ គឺលុបទាំងស្រុងតែម្ដង ក្រៅពីនេះមានបឹងពោងពាយ បឹងទំពុន បឹងត្របែក ហើយព័ត៌មាននៃការលុបបឹងនេះ មិនបានបើកទូលាយឲ្យសាធារណជនបានដឹងទេ។ ក្រៅពីបឹងនៅភ្នំពេញ ក៏នៅមានតាមបណ្ដាលខេត្តមួយចំនួនទៀតផងដែរ ដូចជាខេត្តព្រះសីហនុ គឺបឹងព្រែកទប់ បឹងត្រាវ បឹងនៅខែត្រកំពង់ចាម ទំនប់ខ្នាតជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment