A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 19 March 2016
ផែនការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារួមបញ្ចូលទាំងការបង្កើតក្រសួងកិច្ចការក្រុមជនជាតិដើមភាគតិច
លោកHtin Kyaw (រូបឆ្វេង) និងលោកស្រី អង់សាន ស៊ូជី ស្ថិតនៅក្នុងសភាមីយ៉ាន់ម៉ានៅក្នុងក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទិ១៥ ខែមីនា ឆ្នាំ២០១៦។
ផែនការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារួមបញ្ចូលទាំងការបង្កើតក្រសួងកិច្ចការក្រុមជនជាតិដើមភាគតិច
voa 18 មិនា 2016
រដ្ឋាភិបាលដែលទើបតែចូលកាន់តំណែងថ្មីក្នុងប្រទេសមីយ៉ាន់ម៉ាបានចេញផែនការថ្មីរបស់ខ្លួនសម្រាប់រដ្ឋាភិបាលថ្មីនេះ ដោយរួមមានទាំងការបង្កើតក្រសួងកិច្ចការក្រុមជនជាតិដើមភាគតិចសម្រាប់ប្រទេសដែលមានដិតដាមទៅដោយភាពតានតឹងនៃក្រុមអ្នកកាន់សាសនាខុសគ្នា និងការគាបសង្កត់ទៅលើក្រុមជនជាតិដើមភាគតិចមួយចំនួនផងដែរ។
លោកប្រធានាធិបតីថ្មី Htin Kyaw បានដាក់ស្នើសំណើរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយសភាគ្រោងនឹងប្រជុំពិភាក្សាដេញដោលអំពីបញ្ហានេះនៅថ្ងៃសុក្រនេះ។
ផែនការនេះរួមមានទាំងការបង្កើតក្រសួងកិច្ចការក្រុមជនជាតិដើមភាគតិចដែលជាផ្នែកមួយនៃផែនការកំណែទម្រង់សេវាកម្មរបស់មន្រ្តីរាជការ ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពការិយាធិបតេយ្យដែលត្រូវបានរដ្ឋាភិបាលយោធាមិនយកចិត្តទុកដាក់។ រដ្ឋាភិបាលយោធាបានកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គេរំពឹងថា គណៈរដ្ឋមន្រ្តីដែលមានក្រសួងចំនួន៣៦ នឹងត្រូវកាត់បន្ថយមកសល់ត្រឹមតែ២១ប៉ុណ្ណោះ។
រដ្ឋាភិបាលយោធាត្រូវបានគេចោទប្រកាន់ថា បានបង្រ្កាបក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ដើម្បីជាការឆ្លើយតបទៅនឹងការវាយឆ្មក់កាលពីឆ្នាំ២០១២ រវាងក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនកាន់សាសនាឥស្លាម និងអ្នករស់នៅក្នុងរដ្ឋ Rakhine ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាបានចាកចេញពីប្រទេសមីយ៉ាន់ម៉ាតាមទូក ទៅកាន់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលជាប្រទេសជិតខាង។
ប្រទេសមីយ៉ាន់ម៉ាមានក្រុមជនជាតិដើមភាគតិចជាច្រើន ដោយរួមមានទាំងក្រុមជនជាតិដើមភាគតិច Shan ជនជាតិភាគតិច Bamar និង Kachin ផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment