A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 19 March 2016
រដ្ឋាភិបាលនិងគណៈកម្មាការថៃប៉ះទង្គិចគ្នាលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី
លោក Prayuth Chan-ocha ថ្លែងទៅកាន់ប្រជាជាតិ និងបានថ្លែងពីរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលយោធានៅក្នុងក្រុងបាងកក ប្រទេសថៃ។
រដ្ឋាភិបាលនិងគណៈកម្មាការថៃប៉ះទង្គិចគ្នាលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី
voa 18 មិនា 2016
រដ្ឋាភិបាលយោធាថៃ និងគណៈកម្មាការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញកំពុងស្ថិតក្នុងភាពមិនចុះសម្រុងគ្នាបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានស្នើសុំឲ្យមានរដ្ឋធម្មនុញ្ញថ្មីមួយ ដែលមានការដាក់បញ្ចូល ព្រឹទ្ធសភាដែលមិនត្រូវជ្រើសរើសដោយការបោះឆ្នោត ហើយនាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសតាំង ឲ្យមានការផ្លាស់ប្តូរក្នុងរយៈពេល៥ឆ្នាំ។
សំណើរដ្ឋាភិបាលបាននាំឲ្យមានប្រតិកម្មពីក្រុមគណបក្សនយោបាយ លាយ ឡំនឹងការគំរាមពីជម្លោះដ៏ខ្លាំងក្លា ប្រសិនបើសំណើទាំងនេះត្រូវគេដាក់បញ្ចូល ក្នុងច្បាប់រដ្ឋធម្មនុញ្ញថ្មី។ សេចក្តីព្រៀងរបស់គណៈកម្មការធម្មនុញ្ញអនុញ្ញាតឲ្យ មានការបោះឆ្នោតសម្រាប់ជ្រើសរើសសមាជិកសភាចំនួន៥០០នាក់។ ហើយសមាជិកព្រឹទ្ធសភា ២០០នាក់តម្រូវឲ្យជ្រើសរើសដោយសមាជិកក្រុមអង្គការ សង្គមស៊ីវិល និងក្រុម ដែលមានការចាប់អារម្មណ៍។ តែសំណើរបស់រដ្ឋាភិបាល ស្នើសុំឲ្យមានការជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ រួមនឹងរក្សាទុក អាសនៈសម្រាប់ អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ អគ្គបញ្ជាការ យោធា មេបញ្ជាការយោធា មេបញ្ជាការទ័ពអាកាស និងជើងទឹក ហើយនិង អគ្គស្នងការប៉ូលិសផងដែរ។
ក្រុមគណបក្សនយោបាយ និងអ្នកវិភាគបាននិយាយថា ប្រសិនបើរឿងនេះ ត្រូវសម្រេចតាមសំណើរដ្ឋាភិបាល ហើយអនុវត្តក្រោយការបោះឆ្នោត នោះនឹងធ្វើឲ្យប្រជាធិបតេយ្យ និងស្ថានប័ននានា មានការចុះខ្សោយ ហើយនឹងត្រូវគ្រប់គ្រង ដោយស្ថាប័នដែលមិនកើតចេញពីការបោះឆ្នោត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment