A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 19 March 2016

លោក ជា ចំរើន ប្រកាស​ឈប់​ធ្វើ​នយោបាយ​ក្រោយ​ខ្លួន​ចេញ​បង្កើត​បក្ស​ថ្មី​មួយ​រយៈ


ដោយ អ៊ុង សេរីវុទ្ធ
2016-03-18

ជា ចំរើន ៦២០
លោក ជា ចំរើន ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev


អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន លោក ជា ចំរើន ប្រកាស​ឈប់​ធ្វើ​នយោបាយ បន្ទាប់​ពី​លោក​ចេញ​មក​បង្កើត​គណបក្ស​ថ្មី​របស់​ខ្លួន បាន​ជាង៣​ខែ។

លោក ជា ចំរើន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មីនា ថា នៅ​ថ្ងៃ​នេះ លោក​បាន​ដាក់​ពាក្យ​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព​រួច​ហើយ។ លោក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​លា​ឈប់ ដោយ​សារ​លោក​បាន​ទទួល​សំណូមពរ ពី​មហាជន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «ដោយសារ​ខ្ញុំ​ធ្លាប់​ជា​អ្នក​នយោបាយ​តូចតាច​មួយ​ដែរ ហើយ​លើក​នេះ​ខ្ញុំ​បាន​បង្កើត​គណបក្ស​ទទួល​រង​ឥទ្ធិពល​ពី​មហាជន​ដែល​យល់​ថា​ខ្ញុំ​នៅ​ពី​ក្រោយ​ខ្នង​មាន​បក្ស​ប្រជាជន ឬ​សម្ដេច​ហ៊ុន សែន ឲ្យ​បង្កើត​ជាដើម ហើយ​បង្កើត​ដើម្បី​បំបែក​គេ។ ដើម្បី​បញ្ចៀស​មន្ទិល​សង្ស័យ ខ្ញុំ​ក៏​សាកល្បង​ស្ទង់​មតិ (Survey) មួយ ហើយ​ក៏​តាំង​ចិត្ត​ជា​ស្រេច បើ​ស្ទង់​មតិ​ទៅ​មាន​មតិ​ច្រើន ឲ្យ​ខ្ញុំ​ធ្វើ​នយោបាយ​ទៀត តែ​ពេល​ស្ទង់​មតិ​ទៅ​ឃើញ​ថា មហាជន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ការ​អប់រំ​ច្រើន​ជាង»។

ប៉ុន្តែ​លោក ជា ចំរើន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លាប​ពណ៌ ក្ដិច​ត្រួយ និង​មិន​ទុកចិត្ត​គ្នា​ ហើយ​​លោក​អះអាង​ថា បញ្ហា​នេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ថយក្រោយ។

នៅ​ពេល​ លោក ជា ចំរើន លាលែង​ពី​បក្សកាន់​​អំណាច​ភ្លាមៗ លោក​ធ្លាប់​បាន​ស្បថ​ដាក់​ជីវិត បើ​បក្ស​ថ្មី​របស់​លោក​ មាន​បក្ស​កាន់​អំណាចនៅ​ពី​​ក្រោយ​ខ្នង​។

លោក ជា ចំរើន ជា​អតីត​តំណាងរាស្ត្រ​បក្ស​ប្រជាជន​អាណត្តិ​ទី​៤ នៅ​មណ្ឌល​ខេត្ត​កណ្ដាល និង​ជា​សមាជិក​​នៃ​គណបក្ស​កាន់​អំណាច ហើយ​លោក​បាន​ចូល​បម្រើ​ការងារ​ជាមួយ​បក្ស​នេះ តាំង​ពី​ឆ្នាំ​១៩៩៣។ បច្ចុប្បន្ន​លោក​ជា​ម្ចាស់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ៕

No comments: