A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 19 March 2016

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​សន្យា​ចែក​ដី​មួយ​ឡូ​ដល់​ប្ដី​ប្រពន្ធ​ថ្មី​បើ​លោក​ជាប់​ឆ្នោត

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​សន្យា​ចែក​ដី​មួយ​ឡូ​ដល់​ប្ដី​ប្រពន្ធ​ថ្មី​បើ​លោក​ជាប់​ឆ្នោត
ដោយ ថា កិត្យា
2016-03-18

សួន សេរីរដ្ឋា ២០១៦ ៨៥៥
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថ្លែង​ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Phann Yasy


គណបក្ស​អំណាច​ខ្មែរ សន្យា​ផ្ដល់​ដី​មួយ​ឡូត៍​ជា​ចំណង​ដៃ​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ប្រសិនបើ​គណបក្ស​មួយ​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ការ​សន្យា​នេះ ធ្វើ​ឡើង​ក្នុង​សមាជ​លើក​ទី​ដំបូង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា នា​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ក្នុង​សមាជ​នេះ គណបក្ស​អំណាច​ខ្មែរ ក៏​បាន​រិះគន់​លើ​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​អ្នក​នយោបាយ​បក្ស​ផ្សេងៗ​ទៀត។ សម្រាប់​អ្នក​វិភាគ​ចាត់​ទុក​ការ​សន្យា​របស់​លោក សួន សេរីរដ្ឋា ថា​ជា​នយោបាយ​ប្រជាភិថុតិ។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ថា មិន​ចាប់​អារម្មណ៍​ពាក្យពេចន៍​រិះគន់​របស់​បក្ស​ប្រឆាំង​ថ្មី​នេះ។

​សមាជ​គណបក្ស​អំណាច​ខ្មែរ លើក​ដំបូង​ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ គឺ​សមាជិក សមាជិកា និង​អ្នក​ចូល​រួម​ប្រមាណ​ជាង ១.០០០​នាក់ បាន​លើក​ដៃ​អនុម័ត​លក្ខន្តិកៈ​គោលការណ៍​នយោបាយ និង​សម្រេច​ជ្រើសរើស​លោក សួន សេរីរដ្ឋា ជា​ប្រធាន​គណបក្ស​ចំណែក​លោកស្រី លី ណាតាន់ និង​លោក គឹម សេងលី ជា​អនុប្រធាន។

​នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម លោក សួន សេរីរដ្ឋា ប្រកាស​ថា ប្រសិនបើ​គណបក្ស​របស់​លោក​មាន​ឱកាស​ដឹក​នាំ​រដ្ឋាភិបាល​នោះ រដ្ឋ​ធានា​ថា គ្រួសារ​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​មាន​ដី​សម្រាប់​សង់​ផ្ទះ និង​ធ្វើ​កសិកម្ម ដោយ​មិន​ប្លន់​ដី​ពី​រាស្ត្រ​ដូច​សម័យ​សព្វថ្ងៃ​នេះ​ឡើយ។ លើស​ពី​នេះ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក៏​សន្យា​ថា នឹង​ប្រគល់​ដី​មួយ​ឡូត៍​ជា​ចំណង​ដៃដល់​គូ​ស្វាមី​ភរិយា​ថ្មី​ទៀត​ផង។ ទំហំ​និង​ទីតាំង​ដី​ត្រូវ​រៀបចំ​កំណត់​ដោយ​ច្បាប់​ស្ដីពី​គោលនយោបាយ​ជាតិ សម្រាប់​ចែក​ជូន​ពលរដ្ឋ​សង់​លំនៅឋាន តាម​តំបន់​ទីក្រុង​ទីប្រជុំជន និង​ជនបទ៖ «»។



​នេះ​គឺ​ជា​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ ៣​ជំហាន និង ១៩​ចំណុច របស់​គណបក្ស​អំណាច​ខ្មែរ។ ជំហាន​ទី​១ គឺ​គណបក្ស​អំណាច​ខ្មែរ តស៊ូ​គោលនយោបាយ​មុន​នឹង​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត ដូច​ជា​ទាមទារ​រំលាយ គ.ជ.ប ដែល​ជា​កូតា​របស់​គណបក្ស​នយោបាយ និង​ទាមទារ​ឲ្យ​សំអាត​ឈ្មោះ​បរទេស​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត រួម​ទាំង​ទាមទារ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ជាដើម។ ជំហាន​ទី​២ គឺ​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ និង​ជំហាន​ទី​៣ ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ផ្ដាច់ការ និង​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹក​ដី។

​ចំពោះ​ការ​សន្យា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ហាក់​អស់​សំណើច​ដោយ​និយាយ​ថា ជា​នយោបាយ​ប្រជាភិថុតិ ចង់​បាន​សន្លឹង​ឆ្នោត​ពី​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​អំពី​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ ថា​តើ​វា​សមស្រប​ជាមួយ​នឹង​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ដែរ ឬ​ទេ៖ «»។

​ក្រៅ​ពី​បង្ហា​គោលនយោបាយ​នោះ ទាំង​មន្ត្រី ទាំង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​រិះគន់​លើ​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​របប​ផ្ដាច់ការ គ្មាន​សិទ្ធិ​សេរីភាព បក្ខពួក​និយម និង​រណប​បរទេស​ដូចជា​វៀតណាម ជាដើម។

​លោក សួន សេរីរដ្ឋា ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​មេដឹកនាំ​នយោបាយ​ទាំង​បក្ស​កាន់​អំណាច ទាំង​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់ ឬ​យក​ខ្មោច​ពលរដ្ឋ​ខ្មែរ​ជា​កម្រាលព្រំ​សម្រាប់​ឆ្លង​ទៅ​កាន់​អំណាច និង​ក្ដោបក្ដាប់​អំណាច​របស់​ខ្លួន៖ «»។

​ចំពោះ​ពាក្យពេចន៍​រិះគន់​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ឡើយ ដោយ​លោក​ចាត់​ទុក​លោក សួន សេរីរដ្ឋា ​គឺ​ជា​មេ​បក្ស​ប្រឆាំង៖ «»។

​យ៉ាង​ណា​ក៏ដោយ ក្នុង​សមាជ​លើក​ដំបូង​នេះ គណបក្ស​អំណាច​ខ្មែរ អះអាង​ថា នឹង​យក​គំរូ​លទ្ធិប្រជាធិបតេយ្យ​តាម​សហរដ្ឋអាមេរិក ដើម្បី​ដឹកនាំ​កម្ពុជា ឆ្ពោះ​រក​ការ​អភិវឌ្ឍ​ពិត​ប្រាកដ បើ​ឈ្នះ​ការ​បោះ​ឆ្នោត។ ចំណែក​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា អ្នក​នយោបាយ​គួរ​តែ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ដោយ​ត្រូវ​រិះរក​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បម្រើ​ជាតិ​ពិត​ប្រាកដ​ទើប​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត ព្រោះ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​យល់​ដឹង​ច្រើន និង​មិន​ចាញ់​បោក​អ្នក​នយោបាយ​ដោយ​ងាយៗ​ទៀត​ឡើយ៕

1 comment:

Anonymous said...

កុំជោណា​អានេះវាចេះ ជុប ឲ្យកើតជាដី​ រួចចែកប្រជាជន ដែលទើបរៀបការថ្មី គុំនិតល្អមែន តែបើថា ឲ្យឡានម្នាក់ ឬមូតូ ម្នាក់មួយថែមទៀត នោះរិតតែពិសែស។