ដោយ ម៉ម មុនីរតន៍ និង អ៊ុង សេរីវុទ្ធ
2016-03-29
សកម្មភាពដង្ហែក្បួនរបស់ក្រុមយុវជនដែលដឹកនាំលោក ស្រី ចំរើន តវ៉ាទាមទារឲ្យលោក កឹម សុខា បកស្រាយខ្សែ អាត់សំឡេង នារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha
គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះក្រុមយុវជនដែលដឹកនាំលោក ស្រី ចំរើន រឿងយកទង់ អាវ និងមួក ប្រើសញ្ញាសម្គាល់គណបក្ស ទៅធ្វើសកម្មភាព ដែលបក្សនេះចាត់ទុកថា ជាសកម្មភាពអនាធិបតេយ្យ។
អ្នកនាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី២៩ មីនា ថា លិខិតថ្កោលទោសរបស់បក្សប្រឆាំងចំពោះក្រុមយុវជនទាំងនេះ ធ្វើឡើងក្រោយពីក្រុមយុវជនដែលអះអាងថា ខ្លួនជានិស្សិតមកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោក ស្រី ចំរើន ប្រមាណ១រយនាក់ តវ៉ាទាមទារឲ្យលោក កឹម សុខា បកស្រាយខ្សែ អាត់សម្លេង ដោយប្រើស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ។
លិខិតគណបក្សសង្រ្គោះជាតិ លើកឡើងថា សកម្មភាពប្រមូលផ្ដុំ និងហែក្បួនរបស់ក្រុមយុវជន ដែលយកទង់ អាវ និងមួក ប្រើសញ្ញាសម្គាល់គណបក្ស ដោយគ្មានការអនុញ្ញាតនេះ គឺជាអំពើក្លែងបន្លំដោយចេតនា ក្នុងបំណងបង្កាច់បង្ខូចកិត្តិយសបក្ស និងសមាជិកបក្សសង្គ្រោះជាតិ ហើយក៏ជាការរំលោភច្បាប់ ស្ដីពីកម្មសិទ្ធិបញ្ញា និងក្រមព្រហ្មទណ្ឌ។
លើសពីនេះទៀតគណបក្សសង្គ្រោះជាតិស្នើដល់អាជ្ញាធរមានសមត្ថកិច្ចដកហូតទង់ អាវ និងមួកទាំងនោះជាបន្ទាន់ ហើយគណបក្សក៏នឹងរៀបចំឯកសារប្ដឹងទៅតុលាការជុំវិញរឿងរ៉ាវនេះផងដែរ។
នៅរសៀលថ្ងៃទី២៩ មីនា នេះយុវជនទាំងនោះ បានដាក់ញត្តិជូនរដ្ឋសភា ការិយាល័យអង្គការសហប្រជាជាតិ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងផ្ទះ លោក កឹម សុខា ទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បកស្រាយខ្សែអាត់សំឡេង។
1 comment:
យួនគេបើកដៃ ឲ្យពួកនេះវាអុកឡុក សង្រ្គោះជាតិ ទាល់តែឡប់អាចន៍ខ្សៀនោះឯង ទោះជា ហ៊ុន សែន ក៍មិនហ៊ាននឹងពួក កូនយួននេះផង គឺឲ្យតែមានឮថាមានយួន គឺ ហ៊ុន សែនមិន ហ៊ានយកខ្លួនជិតទេ គឺគ្មានតែម្តង មើលទៅ យួនយកដី យួនចូលស្រុកតាមចិត្ត យួនពេញបឹងទន្លេសាប តើ បុរសខ្លាំង ហ៊ុន សែន យ់ាងណា? គឺលាក់មុខដូចបង្រូល តែបើជាមួយខ្មែរវិញ មិនខ្មាស់គេទេ កូនក្មេងក៍ឈ្លោះដែរ។
Post a Comment