A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 21 February 2016

តំណាង​រាស្ត្រ CNRP នៅ​តែ​ជួប​ភាព​ងាយ​រងគ្រោះ​និង​ការ​គំរាម

តំណាង​រាស្ត្រ CNRP នៅ​តែ​ជួប​ភាព​ងាយ​រងគ្រោះ​និង​ការ​គំរាម
Fri, 19 February 2016 ppp
ឡាយ សាមាន


តំណាង​រាស្ត្រ CNRP និង​អ្នក​គាំទ្រ​ពេល​ចុះ​ពិនិត្យ​ព្រំដែន​កន្លង​មក។ ម៉ៃ វីរៈ


ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា​តំណាងរាស្ត្រ​ភាគ​ច្រើន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជួប​ប្រទះ​ភាព​ងាយ​រងគ្រោះ​និង​ការ​គំរាម​កំហែង​ដូច​ពលរដ្ឋ​ធម្មតា បើទោះជា​មាន​អភ័យ​ឯកសិទ្ធិ​ក្តី​។​

​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​សង្កេត​រដ្ឋសភា​និង​តំណាងរាស្ត្រ មាន​កម្រាស់​៤៣​ទំព័រ​របស់​អង្គ​ការខុម ហ្វ្រែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា តំណាងរាស្ត្រ​ត្រូវ​បាន​ការពារ​ដោយ​អភ័យឯកសិទ្ធិ​និង​បុព្វសិទ្ធិ​ពិសេស​មួយចំនួន​មានចែង​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន ប៉ុន្តែ​ប្រឈម​ភាព​ងាយ​រងគ្រោះ​មិន​ខុសពី​ប្រជា​ពលរដ្ឋ​ធម្មតា​នោះទេ​។

របាយការណ៍​សង្កេត​ឃើញ​ថា​៖«​មាន​តំណាង​រាស្ត្រ​៥​រូប រួមទាំង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មកពី​គណបក្ស សម រង្ស៊ី បាន​ទទួល​រងគ្រោះ​ដូចជា​ការ​រំលោភ​បំពាន​លើ​ការដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ​ពី​រដ្ឋសភា​និង​តុលាការ ការ​ដក​តំណែង​និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព អ្នក​តំណាង​រាស្ត្រ​»​។​

របាយការណ៍​បន្ត​ថា ជាង​នេះ​ទៅ​ទៀត តំណាងរាស្ត្រ​បាន​រង​នូវ​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុខ​រដ្ឋសភា នៅ​ពេល​ខ្លួន​ចុះ​បំពេញ​ការងារ ពោលគឺ​ពេល​ចុះ​ពិនិត្យ​តំបន់​ដែល​មាន​ទំនាស់​នៅតាម​បន្ទាត់​ព្រំដែន​និង​នៅ​គេហដ្ឋាន​។

អង្គការ​នេះ​សង្កត់​ធ្ងន់​ថា ​ភាព​ងាយ​រងគ្រោះ​មួយ​ទៀត​គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដាក់​លិខិត​សួរនាំ​តំណាងរាស្ត្រ​ម្នាក់​ពី​កិច្ចការ​ចំណាយ​ថវិកា​ដែល​រៃ​អង្គាស​ពី​បុគ្គល​ឯកជន​សម្រាប់​ការងារ​បេសកកម្ម វា​មិន​ត្រឹម​ជាការ​គំរាម​កំហែង តែ​ជាការ​រំលោភ​សិទ្ធិ​។

​អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​កម្មវិធី​នេះ​លោក គឹម ឈន ថ្លែងថា ភាព​ងាយ​រងគ្រោះ​ដែល​តំណាង​រាស្ត្រ​កំពុង​ជួបប្រទះ​ គឺជា​ការ​ព្រួយ​បារម្ភ​រប​ស់​សង្គម​ស៊ីវិល​និង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​រឹតបន្ដឹង​សុវត្ថិភាព​ការពារ​តំណាងរាស្ត្រ​។ លោក​ថា​៖«​ភាព​ងាយ​រងគ្រោះ វា​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​មានការ​បារម្ភ​នៅពេល​បំពេញ​សកម្មភាព​ឲ្យ​បាន​ល្អ ព្រោះ​អត់​មាន​ច្បាប់​អី​ជួយ​គាំទ្រ​គាត់​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​»។

​តំណាងរាស្ត្រ​ CNRP ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ បាន​ថ្លែងថា ភាព​ងាយ​រងគ្រោះ​របស់​តំណាងរាស្ត្រ​ពិសេស​មកពី​បក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង​ដែល​បាន​ជួប​កន្លង​មក ដោយសារ​ប្រព័ន្ធ​តុលាការ​ធ្វើការ​មិនទាន់​រឹងមាំ​និង​មិនទាន់​ឯករាជ្យ​។

លោក​ថា​៖«​យើង​មាន​បុព្វសិទ្ធិ​លើស​ប្រជាពលរដ្ឋ ប៉ុន្តែ​ការអនុវត្ត​ច្បាប់ ប្រព័ន្ធ​តុលាការ​មិន​សូវ​រឹងមាំ អ៊ីចឹង​ហើយ​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​ការប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ ធ្វើ​ឲ្យ​តំណាងរាស្ត្រ​មួយ​ចំនួន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​ភ័យខ្លាច​»​។

យ៉ាង​ណា​ក៏​ដោយ លោក​ថា ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​យន្តការ​ការពារ​តំណាងរាស្ត្រ​ឲ្យ​គេច​ផុត​ពី​ភាព​ងាយ​រងគ្រោះ​នៅឡើយ​ទេ តែ​លោក​ជំរុញ​ឲ្យ​ប្រព័ន្ធតុលាការ​ត្រូវធ្វើ​ការ​ដោយ​ឯករាជ្យ ចាប់​អ្នក​វាយ​ឬ​គំរាម​តំណាងរាស្ត្រ​មក​ផ្តន្ទាទោស​ទើប​តំណាងរាស្ត្រ​អាច​រួច​ផុតពី​បញ្ហា​នេះ​។​

ទោះជា​យ៉ាងនេះ​ក្តី​ លោក​បញ្ជាក់​ថា ​ពេល​ CNRP​ ឈ្នះ​ឆ្នោត នឹង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ឲ្យ​ឯករាជ្យ ពិសេស​តម្រូវ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​តុលាការ​មិន​អាច​ជា​សមាជិក​របស់​បក្ស​។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ា​លីន ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​អត្ថាធិប្បាយ​លម្អិត​ទៅលើរ​បាយ​ការណ៍​នោះទេ តែ​លោ​កថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​តំណាងរាស្ត្រ​បច្ចុប្បន្ន​នេះ​មាន​ភាព​ល្អ​ប្រសើរ និង​ល្មម​គ្រប់គ្រាន់​។

យ៉ាង​ណា​ក៏​ដោយ​លោក​ថា ប្រព័ន្ធ​យុត្តិធម៌​មិន​បណ្តោយ​ឲ្យ​បុគ្គល​ប្រើ​ហិង្សា​លើ​តំណាង​រាស្ត្រ​ស្រេច​តែ​ចិត្ត​នោះ​ទេ​។

លោក​ថា​៖«​បើ​មានការ​រំលោភ​លើ​តំណាងរាស្ត្រ​មែន ហើយ​ការ​រំលោភ​បំពាន​ជា​អំពើ​ល្មើសច្បាប់ អ្នក​ប្រព្រឹត្ត​នឹងមិន​រួចខ្លួន​ទេ​គឺ​ត្រូវតែ​ទទួល​ទោស​ទៅតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ដូច​ឃើញ​កន្លងមកហើយ​អ្នក​វាយ​លើ​តំណាង​រាស្ត្រ​៣​នាក់ ត្រូវ​ទទួល​ការ​ថ្កោលទោស​ពី​គ្រប់​ស្ថាប័ន ហើយ​ស្ថិតក្រោម​នីតិវិធី​របស់​តុលាការ​»​។​

​ប្រធាន​អង្គការ​វេទិកា​អនាគត​និង​អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ថ្លែងថា ជា​ទូទៅ ​នៅ​កម្ពុជា ​មាន​ច្បាប់​គ្រប់គ្រាន់ សម្រាប់​ការពារ​អ្នក​តំណាង​រាស្ត្រ តែ​ការអនុវត្ត​គឺ​មិនបាន​តាម​ច្បាប់​ទេ​។

លោក​ថា​៖«​យើង​មើលទៅ​គណបក្ស​កាន់​អំណាច ដូចជា​គ្មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ទាល់​តែ​សោះ ​អ៊ីចឹង​គាត់​ប្រើ​អំណាច​ផ្តាច់មុខ ទៅ​ជា​ការ​គំរាម​លើ​សមាជិក​បក្ស​ប្រឆាំង​»​។​

​ដោយឡែក​របាយការណ៍​ឆ្នាំ​ទី​២ នីតិកាល​ទី​៥ រក​ឃើញ​ថា សកម្មភាព​គណៈកម្មការ​ជំនាញ​ រដ្ឋសភា​ និង​ចំនួន​នៃ​ការ​ឡើង​បញ្ចេញមតិ​របស់​តំណាងរាស្ត្រ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ បាន​កើន​ឡើង​។ បើ​ទោះ​ជា​មាន​ការ​កើន​ឡើង ក្តី ប៉ុន្តែ​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​និង​សេចក្តី​ព្រាង​ច្បាប់​ជា​ច្រើន គឺ​ខ្វះ​តម្លាភាព​មិន​សូវ​មានគុណ​ភាព​និង​ធ្វើ​ដោយ​ប្រញាប់​ប្រញាល់​។ ប៉ុន្តែ​ សកម្ម​ភាពចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​ទាំងពីរ​បក្ស​មានការ​ថយចុះ បើ​ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​របាយការណ៍​កាលពី​ឆ្នាំ​២០១៤​។

នៅ​ឆ្នាំ​២០១៥ សកម្មភាព​របស់​តំណាងរាស្ត្រ​ចុះ​មូលដ្ឋាន​មាន​៩១ រូប ​(CNRP ៤២​រូប CPP ៤៩ រូប​)​ធ្វើ​សកម្មភាព​ ១០០៤ លើក តែ​កាលពី​ឆ្នាំ​ ២០១៤ មាន​តំណាងរាស្ត្រ​ ៩៦ រូប​ធ្វើ​សកម្មភាព​ ១២៧៤​ លើក​។ បើ​ទោះ​ជា​ការ​ចុះ​មូលដ្ឋាន​មានការ​ថយចុះ តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះ​ធ្វើ​សកម្មភាព​នៅតាម​មូលដ្ឋាន​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​៕

2 comments:

Anonymous said...

វាមិនខុសទេ ព្រោះ សង្រ្គោះជាតិ មានតែបាទដៃទទេ គឺដូចត្រីនៅក្នុងទ្រុងតាំងពីយូរមកហើយ តែពួកគេមានទឹកចិត្តស្រឡាំញ់ជាតិ ព្រោះគេឃើញយួនវាបំពានគ្រប់យ៉ាង តែយួនគេមិនបំបាត់គឺដោយសារ ដុល្លា នោះឯង ហើយគេក៍មិនឲ្យខ្លាំងជាង ជាង ពួកដែលរណបរបស់គេដែរ ឃើញទេ? ហើយឥឡូវ ពួកគេចាប់បញ្ចេញ ពួកដែលទៅធ្វើការជាមួយ ហ៊ុន សែន ឲ្យត្រឡប់មកធ្វើការនៅតាមកន្លែងដែលគេរស់នៅពីមុន ដើម្បីបញ្ចុះបញ្ចូលខ្មែរឲ្យកាន់ជើង ហ៊ុន សែន ហើយបំបែកបំបាក់សង្រ្គោះជាតិ នៅតាមកន្លែងទាំងនោះ ហើយអ្នកទាំងនោះ គេដើរតួរ ដូចជាចារកម្មដ៍សំខាន់របស់គេ។

បើបងប្អូនមិនជឿទេសុំពិនិតមើលទៅ តើអ្នកទាំងនោះមានត្រឡប់វិញទេ? ហើយគេធ្វើអ្វី?
តើជឿបានទេ? ប្រយត្ន័ទៅបើគេចូលជាមួយយួនហើយគេមិនខ្លាចសម្លាប់ខ្មែរដើម្បីបុណ្យសក្តិទេ។

ផ្កាយពេញខ្លួន យួនពេញស្រុក

Kim Ea said...

The danger of opposition party will happened any time and any circumstance in this kleptocracy regime , because this country is not run by undemocratic government . They run by communist authoritarians and thuggish well paid or prone uncivilized partnerships under Yuon occupiers ordered in the back scene . The laws ,justices system ,military and securities apparatus are under the PM order mouth . The declaration of democraticcountry just in his mouth ,but doesn't applicable to the citizen of the country .