ដោយ ម៉ម មុនីរតន៍
2016-02-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
ប្រមុខរដ្ឋាភិបាល បានប្រតិកម្មចំពោះគណបក្សប្រឆាំងដែលអះអាងថា សេចក្ដីសម្រេចនានារបស់រដ្ឋាភិបាលក្នុងពេលកន្លងទៅ គឺជាគុណសម្បត្តិដែលគណបក្សប្រឆាំងតែងតវ៉ា ទើបជំរុញឲ្យមានការកែទម្រង់ជាហូរហែ។ សារនយោបាយដែល លោក ហ៊ុន សែន ចំអកឲ្យគណបក្សប្រឆាំងនៅពេលនេះ បន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា ការលុបចោលគម្រោងទាំងឡាយណាដែលប៉ះពាល់ប្រយោជន៍សាធារណៈកន្លងមកនេះ គឺជាភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិ។
មន្ត្រីគណបក្សប្រឆាំងនៅបន្តរក្សាជំហរស្ងប់ស្ងាត់នៅឡើយ ចំពោះប្រតិកម្មរបស់ លោក ហ៊ុន សែន ដែលប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បើទោះជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដែរ។
នៅក្នុងបណ្ដាញសង្គមផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ដែលចុះផ្សាយនៅថ្ងៃទី២២ កុម្ភៈ គឺលោក ហ៊ុន សែន បានសរសេរចំអកឲ្យគណបក្សប្រឆាំងថា នេះជាការកេងចំណេញផ្នែកនយោបាយមិនចេះអៀនខ្មាស។ លោក ហ៊ុន សែន បន្តថា ការថ្លែងរិះគន់ជាសាធារណៈរបស់គណបក្សប្រឆាំងថ្មីៗនេះអំពីភាពខ្លាំងរបស់ខ្លួនជាសាធារណៈនោះ គឺជាសារនយោបាយបោកប្រាស់ កុហកភូតភរ និងញុះញង់ខុសពីការពិតទាំងស្រុង។
លោក ហ៊ុន សែន បានហៅការរិះគន់របស់គណបក្សប្រឆាំងទៅលើសេចក្ដីសម្រេចនានារបស់រដ្ឋាភិបាល ថាជានយោបាយប្រជាភិថុតិ ជាពិសេសនោះ គណបក្សក្រៅរដ្ឋាភិបាលនេះទៀតសោត ពុំបានធ្វើអ្វីទាល់តែសោះ ក្រៅពីការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ និងកៀរគរប្រទេសម្ចាស់ជំនួយ ឲ្យផ្តាច់ជំនួយពីកម្ពុជា ប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សប្រឆាំងមួយចំនួន ដើម្បីសុំការបំភ្លឺបន្ថែមពីប្រតិកម្មរបស់ លោក ហ៊ុន សែន បានភ្លាមៗទេនៅថ្ងៃទី២២ កុម្ភៈ។
បើទោះជាបែបណា ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើង ៣ថ្ងៃបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឡកឡឺយឲ្យរដ្ឋាភិបាលថា កុំតែគណបក្សប្រឆាំងខ្លាំង ម្ល៉េះរដ្ឋាភិបាលនៅតែពុំទាន់មានចំណាត់ការ លុបគម្រោងការយកលុយពីអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤ និងបញ្ហាដទៃទៀតនោះទេ។ ការថ្លែងដូចនេះរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងខេត្តកំពង់ស្ពឺ។ លោក កឹម សុខា បញ្ជាក់ថា គណបក្សប្រឆាំង គឺជាគណបក្សដែលមានឥទ្ធិពលមួយ ហើយរាល់សម្ពាធរបស់បក្សប្រឆាំង តែងធ្វើឲ្យរដ្ឋាភិបាលហ៊ានធ្វើសេចក្ដីសម្រេច លុបចោលគម្រោងណាដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។ ម្យ៉ាង ការរួបរួមកម្លាំងសាមគ្គីដ៏ខ្លាំងរបស់គណបក្សសង្គ្រោះជាតិ គឺនៅតែខ្លាំងដូចនេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាលតែងព្យាយាមកែទម្រង់តាមអ្វីដែលគណបក្សប្រឆាំងរិះគន់ និងជំរុញជាហូរហែកន្លងទៅនេះ ដូចជាការកែទម្រង់ប្រាក់បៀវត្សមន្ត្រីរាជការ ជាដើម។ លោកបន្តថា «បើគ្មានកម្លាំងរួបរួមបង្កើតជាគណបក្សសង្គ្រោះជាតិ មួយដ៏ខ្លាំងក្លានេះទេ ថ្ងៃនេះប្រហែលជាផ្លូវជាតិលេខ៤ អម្បាញ់មិញនេះ គេនៅយកលុយនៅឡើយទេ។ បងប្អូនដឹងហើយ និងជ្រាបខ្លួនឯងហើយ កុំឲ្យថាយើងកេងយកចំណេញនយោបាយ។ វាចំណេញរួចទៅហើយ»។
ឆ្លើយតបរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅក្នុងសារនយោបាយរបស់លោកថា អ្វីដែលរដ្ឋាភិបាលសម្រេចលុបចោលលើគម្រោងនានាក្នុងពេលកន្លងទៅនេះ វាពុំមែនបានន័យថា គណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល ធ្វើឡើងដោយឆ្លើយតបតាមការទិតៀនរបស់គណបក្សប្រឆាំងឡើយ។ ផ្ទុយទៅវិញ ការសម្រេចទាំងនោះ គឺផ្អែកលើការស្ទង់មតិតាមរយៈការរៀបចំឲ្យមានវេទិកាសាធារណៈរបស់គណបក្សប្រជាជនកម្ពុជា និងព័ត៌មានដែលទទួលបានផ្ទាល់តាមរយៈបណ្ដាញសង្គមរបស់លោកប៉ុណ្ណោះ។
បើទោះជាបែបណា គេសង្កេតឃើញថា ការលុបចោលគម្រោងធំៗដែលធ្លាប់ទទួលរងការរិះគន់ដ៏ចម្រូងចម្រាសកន្លងទៅនេះ រួមមានបញ្ឈប់ការផ្ដល់សម្បទានដីសេដ្ឋកិច្ច និងការដកហូតអាជ្ញាប័ណ្ណវិនិយោគប្រាសាទអង្គរវត្តពី លោក សុខ គង់ ជាដើម បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំង តែងតវ៉ាជាហូរហែនៅក្នុងរដ្ឋសភា និងថ្លែងរិះគន់ជាសាធារណៈនៅតាមវេទិកាម្តងៗ និងនៅក្នុងសភា ជាដើម។
នៅចុងឆ្នាំ២០១៥ រដ្ឋាភិបាលសម្រេចលុបចោលគម្រោងវិនិយោគសេវាយកលុយពីអ្នកធ្វើដំណើរនៅផ្លូវវ៉េងស្រេង។ ម្យ៉ាងវិញទៀត កាលពីខែមករា ដើមឆ្នាំ២០១៦ នេះដែរ រដ្ឋាភិបាលក៏សម្រេចលុបចោលទាំងស្រុងគម្រោងរបស់ក្រុមហ៊ុន អេហ្ស៊ិត (AZ) ដែលយកលុយពីអ្នកធ្វើដំណើរនៅផ្លូវជាតិលេខ៤។ ការសម្រេចលុបចោលគម្រោងដែលមានភាពចម្រូងចម្រាសទាំងនេះ លោក ហ៊ុន សែន អះអាងថា គឺគេនៅមិនទាន់គិតដល់ការបញ្ឈប់យកលុយថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូកម្លាំង ១២៥ សេសេ (125 CC) ចុះក្រោមនៅឡើយផង។ លើសពីនេះទៀត រដ្ឋាភិបាលថែមទាំងបានបញ្ចុះថ្លៃធ្វើប័ណ្ណបើកបររថយន្ត និងបញ្ឈប់ការយកថ្លៃសេវាផ្ទេរអចលនទ្រព្យថែមទៀត។
អ្នកតាមដាននយោបាយមើលឃើញថា ការដោះស្រាយបញ្ហាជាតិមួយ វាពុំមែនពឹងផ្អែកលើសេចក្ដីសម្រេចរបស់រដ្ឋាភិបាលតែឯង ដោយខ្វះការចូលរួមពីគណបក្សប្រឆាំងបានឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ចាត់ទុកថា នេះជារបៀបអ្នកនយោបាយ គឺតែងចង់បានចំណេញរៀងៗខ្លួន ក៏ប៉ុន្តែអ្វីដែលចាំបាច់ចំពោះមុខនៅពេលនេះ គឺតួអង្គសំខាន់សម្រាប់កំណែទម្រង់រដ្ឋ វាពុំមែនតែរដ្ឋាភិបាល ឬគណបក្សប្រឆាំងមួយមុខឡើយ ពោលគឺចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបជំរុញឲ្យដំណើរការនៅក្នុងសង្គមបានល្អ។ លោកបន្តថា «តាមពិតជាលក្ខណៈនយោបាយគូប្រកួតនីមួយៗតែងតែចង់បានប្រជាប្រិយភាព និងចង់ឈ្នះចង់ចាញ់ ប៉ុន្តែតាមពិត សមិទ្ធផលវាជាសមិទ្ធផលរួម។ មនុស្សម្នាក់មានដៃមានជើង មានភ្នែកមានច្រមុះមានក្រពះ និងមានមាត់ គឺសុទ្ធតែមានតួនាទីសំខាន់ដូចគ្នា»។
បើទោះជាយ៉ាងនេះក៏ដោយចុះ លោក ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាជាតិ មិនចាំបាច់តែគណបក្សប្រឆាំងរិះគន់នោះឡើយ ពោលគឺរដ្ឋាភិបាលតែងបន្តបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រទេសជាតិ និងពលរដ្ឋជាដរាបដែរ។ ក្រៅពីនេះទៀត លោក ហ៊ុន សែន អះអាងថា មានកិច្ចការច្រើនណាស់ដែលរដ្ឋាភិបាលសម្រេចបាន ដោយពុំចាំបាច់មានការចូលរួម ឬរិះគន់ពីគណបក្សប្រឆាំងឡើយ។
ជាងនេះទៀត លោក ហ៊ុន សែន អំពាវនាវឲ្យបក្សប្រឆាំង ត្រូវមានសេចក្ដីថ្លៃថ្នូរ ហើយកុំឲ្យតែប្លន់រាល់សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន ធ្វើជាកម្មវិធីនយោបាយរបស់ខ្លួនទៅបានហើយ។
បើទោះជាបែបនេះក៏ដោយចុះ លោក កែម ឡី យល់ឃើញថា អ្វីដែលរដ្ឋាភិបាលប្រតិកម្មនេះ ទំនងជាអាចខុសពីការពិតមួយចំនួន។ លោកបន្តថា រាល់ការតស៊ូមតិក្នុងពេលកន្លងទៅ គណបក្សប្រឆាំងតែងរិះគន់ពីភាពខ្វះខាត ដូចអ្វីដែលរដ្ឋាភិបាលកំពុងតែដំណើរការកែទម្រង់ក្នុងកម្មវិធីនយោបាយរបស់ខ្លួននៅពេលនេះ។ លោកបន្តថា «តាមពិតមិនត្រឹមត្រូវទេ ផ្លូវជាតិលេខ៤ ប្រាសាទអង្គរវត្ត យើងឃើញមានការទាមទារក្នុងនាមជាគណបក្សប្រឆាំងកន្លងមកយូរហើយ។ ទីពីរ រដ្ឋាភិបាលក៏គាត់ទទួលបានព័ត៌មានពីពលរដ្ឋ ហើយអនុវត្តតែម្ដង។ អ៊ីចឹងខ្ញុំគិតថា ការទាមទារបានឮជោកជាំម្ដងហើយម្ដងទៀត វាធ្វើឲ្យសេចក្ដីសម្រេច នឹងត្រឹមត្រូវ»។
ការបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជា បាត់បង់កៅអីប្រមាណ ២០អាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនេះធ្លាប់គ្រប់គ្រងប្រមាណ ៩០អាសនៈកាលពីអាណត្តិទី៤។ ស្ថិតក្រោមហេតុផលនេះហើយ ដែលអ្នកវិភាគសង្គមយល់ឃើញថា ជាដើមចមនាំឲ្យរដ្ឋាភិបាល សម្រេចកាត់សាច់ស្អុយចោលខ្លះ បើទោះដឹងថា ការកាត់សាច់ស្អុយនោះ ប៉ះពាល់ដល់សែស្រឡាយ ឬការរង្គោះរង្គើផ្ទៃក្នុងបក្សក្ដី។ ម្យ៉ាង ការបង្ខំចិត្តធ្វើកំណែទម្រង់នៅពេលនេះ អាចថា ជាការប៉ះប៉ូវភាពបាក់ស្រុត និងស្ដារឡើងវិញនូវប្រជាប្រិយភាពនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខ៕
4 comments:
Hun Sen,
You said the CNRP ate your CPP's leftover.
How about you ate Yuon's shit?
Ah Kwack Hun Sen is so fast at fighting against Khmers.
How about your master Yuon who burned the precious woods to defy your orders?
Why there was no teaction from you Ah Chkuot?
Yuon are everywhere in Cambodia, strangling Khmer people.
Why you are so blind toward Yuons who have caused all kind of trouble to Cambodia?
ហ៊ុន សែន វាដូចឃើញតែចោទទៅលើ សង្រ្គោះជាតិ ប្រជាជន នឹង កូនក្នេង តែបើយួនវិញ គឺមិនដែលឃើញហាមាត់ទាល់តែសោះ មិនដែលឃើញទេប្រជាជន ចង់អុលថាយួនវាយកដី តែបែរជារករឿងប្រជាជន ចាប់ចង់ ដាក់គុក ដោយចោទថា ផ្លើ បង្កើតតែរឿង ។ប្រជាជនយួនមកពេញស្រុក តែបែរជាថាគ្មាន យួន ដល់កូនក្មេងវាជេរ តាមឈ្លោះជាមួយក្មេង ថាអាកូនឥតពូជ មិនដឹងអី វាថាបើដឹងថាវាមិនហ៊ាននឹងយួនហើយតាមជេរវាទៀត ។
What out CNRP! ,the devil perches on hun sen's shoulders is whispering into his ears.
Sharp tongue of repudiation, are not a good way to hid your inactive work . Please listen more of these constructive criticisms and opinion are better than mad and frutration .
Post a Comment