A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 January 2016

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន
ដោយ ចេង ម៉េងជូ
2016-01-27  rfa

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។
RFA/Debbie Snguon


របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ  (Human Rights Watch) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក លើក​ឡើង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បរាជ័យ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា នាយក​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ចង់​ឃើញ​កម្ពុជា ធ្វើ​កំណែ​ទម្រង់ រួម​មាន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម តែ​បាន​មក​វិញ​ត្រឹម​ការ​បដិសេធ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក ប្រ៊ែដ អាដាម បាន​លើក​ឡើង​នូវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា ដោយ​​សរសេរ​ថា លោក ហ៊ុន សែន បាន​បោះ​បង់​ចោល​ការ​ប្ដេជ្ញា​ចិត្ត​​​ចំពោះ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​បែរ​ជា​ងាក​ទៅ​រក​វប្បធម៌​នៃ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​បំភិតបំភ័យ​ទៅ​វិញ កាល​ពី​ឆ្នាំ​២០១៥។ បន្ថែម​លើ​នេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​អំណាច​គ្រប់​គ្រង​លើ​កម្លាំង​​សន្តិសុខ តុលាការ ​និង​ស្ថាប័ន​ផ្ដល់​សេវា​សាធារណៈ​ក្នុង​ការ​​បង្ខំ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស វាយ​ដំ​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង ឃុំ​ខ្លួន​អ្នក​រិះគន់​លោក អនុម័ត​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព ព្រម​ទាំង​បង្កើន​អំណាច​របស់​ខ្លួន​លើ​ស្ថាប័នរដ្ឋ​​នៅ​កម្ពុជា។

​លោក​បន្ត​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា មិន​បាន​បញ្ចេញ​ប្រតិកម្ម​ឲ្យ​បាន​សកម្ម​តប​ទៅ​វិញ​ឡើយ ហើយ​ហាក់​បី​ដូចជា​សឹង​តែ​នៅ​ស្ងៀម មិន​ពិចារណា​ពី​ការ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ឲ្យ​បញ្ចប់​របប​គ្រប់គ្រង​ដែល​មាន​ការ​រំលោភ​បំពាន​នេះ​ឡើយ។ លោក ប្រ៊ែដ អាដាម ថា ប្រជាជន​កម្ពុជា សក្ដិសម​នឹង​ទទួល​បាន​ស្ថានភាព​ប្រសើរ​ជាង​នេះ៕

No comments: