A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 December 2015

តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​លោក ហេង សំរិន

តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​លោក ហេង សំរិន
ដោយ ប្រាជ្ញ ចេវ
2015-12-02

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន។
RFA

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក សម រង្ស៊ី មួយ​ករណី​ទៀត​ហើយ​ទាក់ទង​រឿង​បរិហារ​កេរ្តិ៍ លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ កោះ​អញ្ជើញ លោក សម រង្ស៊ី មក​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ។ ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បណ្ដឹង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត​តាំង​តាម​ផ្លូវ​ច្បាប់​ទេ គឺ​រក​ច្រក​ចេញ​តាម​រយៈ​ដំណោះស្រាយ​នយោបាយ។

តុលាការ​ចេញ​ដីកា​កោះ​ហៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តាម​បណ្ដឹង​របស់ លោក ហេង សំរិន ដែល​ប្ដឹង​ចោទ លោក សម រង្ស៊ី ជុំវិញ​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចង​ចាំ​ថា របប​កើត​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ"។

ដោយឡែក​គណបក្ស​ប្រឆាំង មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ដីកា​របស់​តុលាការ​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​ជន​ដៃ​ដល់​ផ្សេង​ទៀត​ដែល​បង្ក​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​ក្តី​ក្ដាំ​នៅ​តុលាការ​នេះ គឺ​គណបក្ស​កាន់​អំណាច​ជា​អ្នក​ចង។ ដូច្នេះ ទុក​ឲ្យ​គណបក្ស​នេះ​ជា​អ្នក​ស្រាយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក​ដំណោះស្រាយ​នយោបាយ ឬ​វប្បធម៌​សន្ទនា​នៃ​ជំនួប​កំពូល​របស់​គណបក្ស​ទាំង​ពីរ។ លោក​បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ​ទេ បើ​ធៀប​នឹង​ការ​រិះគន់​នានា​របស់ លោក សម រង្ស៊ី កន្លង​មក៖ «»។



នេះ​ជា​សំណុំ​រឿង​ទី​បី​របស់ លោក សម រង្ស៊ី នៅ​តុលាការ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តានតឹង។ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ត្រូវ​ជាប់​បទ​ចោទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា លោក​ត្រូវ​រង​បទ​ចោទ​ប្រកាន់​មួយ​ទៀត គឺ​ការ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ក្រៅ​ពី​ប្រធាន​គណបក្ស​ប្រឆាំង​ជាប់​បណ្ដឹង​នៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តុលាការ ចេញ​ដីកា​ចាប់​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី ដែល​ជា​ជំនួយការ​របស់ លោក ហុង សុខហួរ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​តុលាការ​ចេញ​ដីកា​ព្រោះ​មាន​បណ្ដឹង ហើយ​បណ្ដឹង ព្រោះ លោក សម រង្ស៊ី ជា​អ្នក​បង្ក​ឡើង។ លោក​ថា ការ​ដែល​មាន​បណ្ដឹង​នៅ​ពេល​នេះ ព្រោះ​សាមី​ខ្លួន​ជា​ម្ចាស់​បណ្ដឹង មិន​អាច​អត់ធ្មត់​ចំពោះ​ទង្វើ​របស់ លោក សម រង្ស៊ី បន្ត​ទៀត​បាន ហើយ​វប្បធម៌​សន្ទនា​ក៏​មិន​អាច​រលត់​បណ្ដឹង​នៅ​តុលាការ​បាន​ដែរ៖ «»។

មេធាវី​តំណាង លោក ហេង សំរិន គឺ​លោក គី តិច ឲ្យ​ដឹង​ថា ការ​ដាក់​បណ្ដឹង​នេះ ធ្វើ​ឡើង​តាម​ការ​សម្រេច​ចិត្ត​របស់ លោក ហេង សំរិន ចំពោះ​ការ​សរសេរ​របស់ លោក សម រង្ស៊ី នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ប៉ះពាល់​ដល់ លោក ហេង សំរិន ព្រោះ​ក្នុង​របប លោក ហេង សំរិន គ្រប់គ្រង មិន​បាន​កាត់​ទោស​សម្ដេច​ព្រះ​នរោត្តម សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង​ទេ។ លោក​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ហើយ​លោក​ក៏​បាន​ចូល​បំភ្លឺ​លើ​បណ្ដឹង​រួច​ហើយ មុន​ពេល​តុលាការ​កោះ​ហៅ លោក សម រង្ស៊ី៖ «»។

ទាក់ទង​រឿង​នេះ​ដែរ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​នេះ។ សភា​អឺរ៉ុប សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​អាស៊ាន អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់ លោក សម រង្ស៊ី វិញ។ ចំណែក​សភា​អឺរ៉ុប ព្រមាន​ផ្តាច់​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​ដល់​កម្ពុជា។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន និយាយ​ថា ប្រសិន​បើ​មាន​ការ​កាត់​ទោស​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ក្នុង​របប​គ្រប់គ្រង​របស់ លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយ​មិន​ខុស​ទេ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​គ្មាន​ការ​កាត់​ទោស​សម្ដេច សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង គឺ​ទាមទារ​ឲ្យ លោក សម រង្ស៊ី ពន្យល់​ឲ្យ​បាន​ច្បាស់​ថា លោក​បាន​ពាក្យ​សម្ដី​នេះ​មក​ពី​ណា៖ «»។

មេធាវី​របស់ លោក សម រង្ស៊ី គឺ​លោក​មេធាវី ជូង ជូងី យល់​ថា បណ្ដឹង​របស់ លោក ហេង សំរិន មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល លោក ហេង សំរិន ជា​ប្រធាន​រដ្ឋសភា ដែល​ជា​បុគ្គល​សាធារណៈ៕

4 comments:

Anonymous said...

The Kangaroo Court,

You should summon Sam Rainsy for Farting on Hun Sen's head in 2010.

This kingdom of wonder is look more and more stupid, making Khmer people so embarrassed about having a crazy leader like Hun Sen. This scumbag Hun Sen is so cheap, cheaper than a crazy dog.

It remind us about the Fontaine Fable when the wolf accused the sheep of saying something bad about the wolf in a certain time. The sheep said at that time I was not even born. Then the wolf said if it was not you then it must be your parent or grand parent that said something bad about me. Then the wolf killed and ate the sheep.

Ah Roleuy Hun Sen Euy !! Why are you so cheap Ah Choy Marai !!

Anonymous said...

If you are the man of law
ah heng samrin should sue Ah king sihonouk after all he made the video of you being trator

Anonymous said...

Can people differentiate between Heng Samrin and Monkey?
Heng Samrin is not only look like Monkey, he also act like Yuon's monkey.

Anonymous said...

គ្រាន់តែអតីតមេចោរលួចគោនៅខេត្តស្វាយរៀងម្នាក់ក៏អាចឡើងជាប្រធានរដ្ឋសភា ហើយមានមហិច្ចតាហ៊ានលក់ទឺកដីកម្ពុជាឲ្យយួនដោយចិត្តឯងនេះទើបជាជនក្បត់ជាតិពិតប្រកដដោយមានហ៊ុន សែនជាមនុស្សរួមគំនិត តែអំពើព្រៃផ្សៃនេះមិនគិតខ្លួនឯង បែ ជាចោទលោកសំ រង្សី ផាជាជនក្បត់វិញ ដែលគាត់មិនបានលុយមួយជ្រុងសេន ឬលក់ដីមួយហិចតាអោយជនបរទេស ឯចំណែកពួកផ្លើមខ្មៅទាំងនេះវិញ កំទេចព្រៃឈើ,លក់ដី ឲ្យយួន,កាប់សម្លាប់រាស្សខ្មែររាល់ផ្ងៃមិនឈប់ឈរ ហើយក៏ប្រកាសខ្លួនឯងជាអ្នកស្នេហាជាតិ ឈុបព្រូះទៅសូម្បីតែឆ្កែក៏វាដឺងដែរមិនបាច់ចាំតែមនុស្សទេ CPP ត្រូវតែយល់ ជា ពិសេស សំអាចម៏ សាដាំហុ៊នសែន នឺងមេចោរលួចគោ ហេង សំរិន គឺជាមនុស្សផោកទាបបំផុត គួរខ្មាស់ប្រជារាស្សផង បើមិនខ្មាស់ឆ្កែ។