A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 27 November 2015
សមត្ថកិច្ចចម្រុះចាប់ឈើប្រណិតជាង៤០ម៉ែត្រគីបបម្រុងឆ្លងដែនទៅវៀតណាម
សមត្ថកិច្ចចម្រុះចាប់ឈើប្រណិតជាង៤០ម៉ែត្រគីបបម្រុងឆ្លងដែនទៅវៀតណាម
ដោយ រដ្ឋា វិសាល
rfa 2015-11-26
រថយន្តធំប្រភេទយីឌុប ដែលប៉ុនប៉ងដឹកជញ្ជូនឈើប្រណិតឆ្លងដែនពីខេត្តរតនគិរី ទៅប្រទេសវៀតណាម ត្រូវបានកងកម្លាំងចម្រុះថ្នាក់ជាតិ និងសមត្ថកិច្ចច្រកទ្វារព្រំដែនចាប់បានដោយសារការដឹកជញ្ជូនឈើនេះគ្មានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ។
ឈើប្រណិតប្រភេទឈើធ្នង់ ដែលគេអារជាឈើជ្រុងប្រមាណ ៤០ម៉ែត្រគីប ត្រូវបានរឹបអូសជាមួយរថយន្តដឹកជញ្ជូនខ្នាតធំមួយគ្រឿងនៅចំណុចជិតច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ។ ក្រុមសមត្ថកិច្ចបង្ក្រាបនាំមករក្សាទុកនៅស្នាក់ការសាខាគយខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។
មិនទាន់មានព័ត៌មានជាក់លាក់ពីអត្តសញ្ញាណម្ចាស់ឈើ ឬអ្នកបើកបររថយន្តដឹកឈើនៅឡើយ ដោយសារតែអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបានរត់គេចខ្លួន ខណៈក្រុមសមត្ថកិច្ចស្ទាក់ឃាត់រថយន្តនេះកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា។
យ៉ាងណាក៏ដោយ ប្រភពអ្នកដឹងរឿងនៃការដឹកឈើប្រណិតនេះ និយាយដោយសុំមិនឲ្យបញ្ចេញឈ្មោះថា ឈើប្រណិតនេះដឹកជញ្ជូនចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី តាមរយៈឈ្មួញអ្នករកស៊ីឈើដែលមានខ្នងបង្អែកជាមន្ត្រីមានអំណាចនៅក្រុងបានលុង នេះតែម្ដង។
ទាក់ទិនករណីបង្ក្រាបនេះដែរ ជំនួយការនាយកដ្ឋានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធនៃអគ្គនាយកដ្ឋានគយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ព្រាប វារ៉ាត់ បញ្ជាក់ដោយខ្លីថា រថយន្តដឹកជញ្ជូនឈើប្រណិតនេះមិនមានលិខិតអនុញ្ញាតនាំចេញ ទើបសមត្ថកិច្ចសហការចាប់ឃាត់ទុកដើម្បីស្វែងរកអត្តសញ្ញាណម្ចាស់ឈើឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «អត់មានឯកសាររបស់អគ្គនាយកដ្ឋានគយ បើមានខ្ញុំទទួលស្គាល់ បើអត់មានខ្ញុំបង្ក្រាប។ តៃកុងឡានរត់បាត់។ តាមច្បាប់គយមានតែឃាត់ទុក ហើយរាប់ជាក់ស្ដែង បញ្ជូនទៅអគ្គនាយកដ្ឋានគយដើម្បីវិនិច្ឆ័យ»។
នេះជាលើកទី១ដែលសមត្ថកិច្ចថ្នាក់ជាតិមានមន្ត្រីស្ថាប័នគយ កងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយមន្ត្រីគយ និងប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចាត់វិធានការបង្ក្រាបការដឹកជញ្ជូនឈើឆ្លងដែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនទាក់ទិនការដឹកជញ្ជូនឈើប្រណិតដូចគ្នានេះឆ្លងតាមច្រករបៀងព្រំដែនខេត្តរតនគិរី ទៅលក់ឲ្យឈ្មួញវៀតណាម ដោយគ្មានការទប់ស្កាត់។
ជាងនេះទៅទៀត មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី សាទរការបង្ក្រាប និងសុំឲ្យសមត្ថកិច្ចបង្ក្រាបចាត់វិធានការផ្លូវច្បាប់រកជនពាក់ព័ន្ធជំនួញឈើខុសច្បាប់នេះ មកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកកត់សំគាល់ថា កន្លងទៅនេះការដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម ធ្វើឡើងគ្រប់រូបភាព តាមរយៈប្រជាពលរដ្ឋដឹកជញ្ជូនតាមម៉ូតូ តាមរយៈរថយន្តទេសចរណ៍វៀតណាម តាមរយៈក្រុមហ៊ុនសម្បទាន រួមទាំងក្រុមមន្ត្រីមានអំណាចដឹកជញ្ជូនតាមរថយន្តទេសចរណ៍ទំនើបៗទៀតផង៖ «ចំណាត់ការនេះល្អប្រសើរ។ ជាលើកទី១ហើយដែលសមត្ថកិច្ចចាប់បានទ្រង់ទ្រាយធំរហូតឡានយីឌុប។ សូមឲ្យខាងរដ្ឋាភិបាល ក៏ដូចខាងសមត្ថកិច្ច ចាត់វិធានការបែបនេះជាបន្តទៀតញឹកញាប់ទើបព្រៃឈើនៅគង់វង្ស»។
ទោះជាយ៉ាងនេះក្តី ប្រធានដឹកនាំក្រុមបង្ក្រាបលោក ព្រាប វារ៉ាត់ អះអាងថា នឹងធ្វើរបាយការណ៍ស្ដីពីការរឹបអូសឈើ និងរថយន្តទៅអគ្គនាយកដ្ឋានគយដើម្បីចាត់វិធានការបន្តក្នុងករណីរត់ពន្ធឈើប្រណិតឆ្លងដែននេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment