មេដឹកនាំកម្ពុជាលើកយកបញ្ហាបំណុលមកជជែកជាមួយមេដឹកនាំរុស្ស៊ី
ដោយ ប្រាជ្ញ ចេវ
rfa 2015-11-24
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Chuop Sereyroth
|
នាយករដ្ឋមន្ត្រី រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាហើយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា។ នៅមុនពេលនាយករដ្ឋមន្ត្រីរុស្ស៊ី វិលត្រឡប់ទៅវិញនោះ គឺលោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ។
ប្រធានបទដែលមេដឹកនាំទាំងពីរពិភាក្សាគ្នា គឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ការវិនិយោគ និងការចរចាពីបញ្ហាបំណុលដែលកម្ពុជា ជំពាក់រុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានមកជួបលោក ហ៊ុន សែន នាទីក្រុងភ្នំពេញនេះ គឺបន្ទាប់ពីលោកបានទៅទស្សនាប្រាសាទអង្គរ។
ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី មិនទាន់ធ្វើឲ្យប្រទេសមហាអំណាចមួយនេះ លុបបំណុលចាស់ពីកម្ពុជា វិញបាននៅឡើយទេ។
តែយ៉ាងណាក៏បញ្ហាដែលកន្លងផុតជាង ៣០ឆ្នាំកន្លងទៅហើយនេះ នឹងត្រូវបានលើកយកទៅពិភាក្សានៅពេលខាងមុខ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា ទទួលសញ្ញាវិជ្ជមាន។ ការពិភាក្សារឿងបំណុលនេះដែរ ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនទៀត ដែលភាគីពីរឯកភាពគ្នានៅវិមានសន្តិភាពនៅថ្ងៃទី២៤ វិច្ឆិកា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វារ ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ឲ្យដឹងថា ភាគីទាំងពីរពិភាក្សាគ្នាដើម្បីធ្វើឲ្យមានការឯកភាពទាំងសង្ខាងលើបញ្ហាបំណុល។ ទោះមិនចេញលទ្ធផលយ៉ាងណាក្ដី ប៉ុន្តែមន្ត្រីរដ្ឋាភិបាលដដែលអះអាងថា មានសញ្ញាវិជ្ជមានច្រើន៖ «»។
ទីភ្នាក់ងារព័ត៌មានកម្ពុជា អា.កា.ប៉េ (AKP) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា រាយការណ៍ថា ទំហំទឹកប្រាក់ប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា ជំពាក់រុស្ស៊ី ទាក់ទងរឿងសង្គ្រាមកាលពីអំឡុងឆ្នាំ១៩៧៩ ត្រូវផ្ដួចផ្ដើមដោះស្រាយដោយរដ្ឋាភិបាល លោក ហ៊ុន សែន បង្កើតគណៈកម្មការរួមដើម្បីដោះស្រាយ។ ភាគីកម្ពុជា បង្ហាញពីការលំបាករបស់ខ្លួន និងស្នើឲ្យភាគីរុស្ស៊ីបន្ធូរបន្ថយអត្រាការប្រាក់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ភាគីកម្ពុជា ឲ្យដឹងថា ប្រទេសម្ចាស់បំណុលបានលុបចោល ៧០ភាគរយ គិតមកទល់ពេលនេះនៅសល់ប្រមាណ ៤៥០លានដុល្លារ។ បំណុលដែលកម្ពុជា ខ្ចីពេលនេះ ដើម្បីទិញសព្វាវុធ គ្រឿងយន្ត និងសម្ភារៈកសិកម្មជាដើម។
ទាក់ទងរឿងនេះដែរ តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា ស្ថានភាពនៃប្រទេសទាំងពីរកំពុងមានទំនាក់ទំនងគ្នានេះ បំណុលនេះគួរតែត្រូវប្រទេសរុស្ស៊ីលុបចោល។ មន្ត្រីបក្សប្រឆាំងដដែលចង់ឃើញរដ្ឋាភិបាលកម្ពុជា ប្រើវិធីការទូតពន្យល់បន្ថែមទៅរុស្ស៊ី ខណៈដែលជំនួបកំពូលនៃរដ្ឋាភិបាលទាំងពីរមិនទាន់លុបបំណុលបាន៖ «»។
ក្រៅពីនិយាយរឿងបំណុលជំនួបនេះ បានបង្ហាញពីកិច្ចព្រមព្រៀងសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-រុស្ស៊ី កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី អនុស្សរណៈនៃការយោគយល់គ្នា វិស័យសេដ្ឋកិច្ច និងគម្រោងវិនិយោគជាច្រើនទៀត។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនេះ សមត្ថកិច្ចកម្ពុជា ការពារយ៉ាងតឹងរ៉ឹង ហើយដំណើរទស្សនកិច្ចមិនមែនផ្លូវរដ្ឋ ភាគីរុស្ស៊ីស្នើមិនឲ្យមានអ្នកសារព័ត៌មានផ្ដិតយករូបភាពនោះទេ ក្រៅពីស្ថាប័នព័ត៌មានជាតិរបស់រដ្ឋ។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា ការមិនទាន់លុបបំណុលចោលរបស់ភាគីរុស្ស៊ីនេះ គឺនៅគ្រាដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានត្រឹមសងការប្រាក់ក្នុងករណីមានការប្រាក់ និងបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលដែលជំពាក់បំណុលបរទេស ហើយលោកថា បំណុលនេះ ខុសគ្នានឹងបំណុលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក៕
No comments:
Post a Comment