ដោយ ខែ សុណង
rfa 2015-11-27
ទិដ្ឋភាពនៅរាជធានីភ្នំពេញ ម្ដុំវិមានឯករាជ្យ កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៥ ក្រោយមានចរន្តអគ្គិសនីឡើងវិញនៅតំបន់មួយចំនួន។
RFA/Uon Chhin
|
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពន្យល់ឲ្យបានច្បាស់ចំពោះបញ្ហាដាច់ចរន្តអគ្គិសនីទូទាំងប្រទេស កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ជាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃបង្ហើយ។ ការស្នើនេះស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គនាយកអគ្គិសនីកម្ពុជា បកស្រាយថាមូលហេតុដាច់ចរន្តអគ្គិសនី បណ្ដាលមកពីបញ្ហាបច្ចេកទេស និងដាច់ចរន្តអគ្គិសនីនៅប្រទេសវៀតណាម។
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល បានហៅរដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីកម្ពុជាថា ខ្វះការត្រៀមលក្ខណៈផ្ទាល់ខ្លួន និងពុំមានវិធានការដោះស្រាយបញ្ហាជូនពលរដ្ឋក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ដោយពឹងផ្អែកតែលើប្រទេសជិតខាង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា បញ្ហាអំពើពុករលួយក្នុងវិស័យផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា គឺជាបញ្ហាដែលបានលើកឡើងដោយគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ប៉ុន្តែគ្មានដំណោះស្រាយនោះទេ។ លោកបានហៅការបកស្រាយពីបញ្ហាការដាច់អគ្គិសនីកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ជាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃបង្ហើយ ដោយលោកនាយករដ្ឋមន្ត្រី និងមន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវមានការឆ្លើយបំភ្លឺអំពីមូលហេតុបច្ចេកទេស និងវិធានការឲ្យបានច្បាស់លាស់ ជាជាងថាមកពីបញ្ហាបច្ចេកទេសពីប្រទេសវៀតណាម មិនគ្រប់គ្រាន់នោះទេ៖ «»។
ពាក់ព័ន្ធនិងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មានមតិថា ស្ថាប័នជំនាញគួរតែរិះរកវិធីសាស្ត្រមួយដោយមិនគួរពឹងផ្អែកលើប្រទេសជិតខាងទាំងស្រុងដូច្នេះទេ ពិសេសប្រទេសវៀតណាម។ លោកថា គួរឲ្យសង្ស័យនៅពេលដែលដំណឹងថា កម្ពុជានឹងចាប់ដៃជាមួយរុស្សី ដែលចង់ជួយបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីជួយឲ្យតម្លៃអគ្គិសនីនៅកម្ពុជា ចុះថោក និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចនោះ៖ «»។
ភ្លាមៗនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីដាច់អគ្គិសនីមិនដល់មួយម៉ោងផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារ និងថ្លែងសារអភ័យទោសដល់សាធារណជននៅតាមបណ្ដាញសង្គមហ្វេកប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់លោក ដែលចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកថា បញ្ហានេះមិនមែនជាសញ្ញានៃការវាយប្រហារភេរវកម្ម ឬចេតនានយោបាយរបស់ក្រុមណាមួយ ឬជាឧបទ្ទវហេតុណាផ្សេងក្រៅពីការដាច់ចរន្តអគ្គិសនីដែលបានកើតឡើងដោយឥតព្រាងទុក។ លោកបញ្ជាក់ថា កម្ពុជាបានទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ក្នុងកុងត្រា ២០០មេហ្គាវ៉ាត់ ប៉ុន្តែកម្ពុជា ទិញវៀតណាម មកផ្គត់ផ្គង់ទីក្រុងភ្នំពេញ ១៥០ម៉េហ្គាវ៉ាត់៖ «»។
ដូចគ្នាដែរ អគ្គនាយកអគ្គិសនីកម្ពុជា អឺ.ដេ.សេ (EDC) លោក កែវ រតនៈ មានប្រសាសន៍ថា បញ្ហាបច្ចេកទេសដែលកើតមាននៅក្នុងក្របខ័ណ្ឌក្នុងទឹកដីវៀតណាម ដែលនាំឲ្យឆ្លងដល់ការដាច់ចរន្តអគ្គិសនីមកដល់ប្រទេសកម្ពុជា ទាំងមូល។ តែទោះជាយ៉ាងណាប្រទេសកម្ពុជា បានស្ដារនិងដោះស្រាយប្រព័ន្ធនេះទាំងមូលមានការតភ្ជាប់អគ្គិសនីឡើងវិញហើយ៖ «»។
ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំងនិងសង្គមស៊ីវិលអះអាងថា កម្ពុជានៅមានសក្ដានុពលក្នុងការបង្កើត និងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីគ្រប់គ្រងដោយខ្លួនឯង ដោយមិនបាច់ពឹងផ្អែកប្រភពអគ្គិសនីពីប្រទេសជិតខាង៕
1 comment:
now you know who order Hun sen to stop doing water festival and when people still do that why the electricity was cut off . or that is a co incident Ha Ha Hun Sen use to say no smog is no fire. do Khmer believe it?
Post a Comment