សាលាឧទ្ធរណ៍បើកសវនាការករណីលោក ហុង សុខហួរ ពេលវិបត្តិនយោបាយឡើងកម្តៅ
នៅក្នុងខែតុលា លោក ហុង សុខហួរ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក។ភ្នំពេញ —
voa
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ត្រូវបានអមដំណើរដោយប៉ូលិសនៅឯតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។ |
តុលាការសាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី៣០វិច្ឆិកាខាងមុខនេះ ដើម្បីជំនុំជម្រះសំណុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលជាប់ចោទពីបទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់សមាជិកព្រឹទ្ធសភាដែលកាន់សញ្ជាតិខ្មែរ និងសញ្ជាតិបារាំងរូបនេះ និងតាមលិខិតអញ្ជើញមេធាវីចុះហត្ថលេខាដោយអ្នកស្រីយិន សុគន្ធារី ព្រះរាជអាជ្ញានៃតុលាការសាលាឧទ្ធរណ៍។
សវនាការនេះគឺជាសវនាការដែលនឹងត្រូវធ្វើឡើងតាមការប្តឹងរបស់លោកមេធាវីការពារក្តីឲ្យលោកហុង សុខហួរ ដែលបានស្នើឲ្យសាលាឧទ្ធរណ៍បដិសេធសាលក្រមរបៀបរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឲ្យលោក ហុង សុខហួរ ផ្តល់ម៉ាស៊ីនកំព្យូទ័រដែលលោកបានប្រើប្រាស់ក្នុងការទាញយកឯកសារនិយាយពីសន្ធិសញ្ញាព្រំដែនមួយរវាងកម្ពុជា និងវៀតណាម។
លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោកហុង សុខហួរ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សវនាការនេះនឹងផ្តោតលើការបដិសេធសាលក្រមរបៀបនេះ ហើយវានឹងមិនមានការជាប់ពាក់ព័ន្ធក្នុងការសុំឲ្យលោកសមាជិកព្រឹទ្ធសភារូបនេះបានស្ថិតនៅក្រៅឃុំដូចសវនាការដែលបានធ្វើឡើងកាលពីពេលមុននោះទេ។ លោកថ្លែងថា៖
«សវនាការថ្ងៃទី ៣០ វិច្ឆិកានេះខុសពីសវនាការមុនៗ។ សវនាការមុនៗពាក់ព័ន្ធទៅនឹងការសុំដោះលែងក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែសវនាការនេះពាក់ព័ន្ធទៅនឹងបណ្តឹងឧទ្ធរណ៍របស់ខ្ញុំ ប្រឆាំងទៅនឹងសាលក្រមរបៀប ដែលកន្លងមកសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមរបៀបមួយ បង្គាប់ឲ្យលោកហុង សុខហួរ ផ្តល់កំព្យូទ័រដែលគាត់ធ្លាប់ប្រើក្នុងការស្រាវជ្រាវយកសន្ធិសញ្ញាកម្ពុជា វៀតណាម ហើយតុលាការបង្គាប់ឲ្យខ្ញុំ ជាមេធាវី និងលោកហុង សុខហួរផ្តល់ភ័ស្តុតាងទៅតុលាការមុន ហើយដែលលោកហុង សុខហួរមិនអាចផ្តល់កំព្យូទ័រឲ្យបាន។ ក៏ដូចគ្នាខ្ញុំជាមេធាវីរបស់លោកហុង សុខហួរមិនអាចផ្តល់ភ័ស្តុតាងទៅតុលាការមុនបានទេ»។
លោកពន្យល់ថា ការណ៍ដែលលោកនិងកូនក្តីបដិសេធមិនធ្វើតាមសាលក្រមរបៀបរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញគឺដោយមានការបារម្ភថា ភ័ស្តុតាងនឹងត្រូវបានបំផ្លាញដោយភាគីពាក់ព័ន្ធក្នុងសំណុំរឿងក្តីនេះ។ លោកថ្លែងបញ្ជាក់ថា សវនាការដែលនឹងធ្វើឡើងនៅពេលខាងមុខនឹងមិនទទួលរងឥទ្ធិពលនយោបាយនោះឡើយ ព្រោះសវនាការនេះនឹងពិនិត្យមើលលើតែកិច្ចការបច្ចេកទេសក្នុងការរក្សាទុកភ័ស្តុតាង ហើយថា សវនាការនេះមានយុត្តិធម៌ឬយ៉ាងណានោះគឺអាស្រ័យលើសិទ្ធិរបស់ចៅក្រម។
«វាអាស្រ័យទៅលើឆន្ទៈ មនសិការ ការទទួលខុសត្រូវរបស់បុគ្គលដែលត្រូវបំពេញតួនាទីជាចៅក្រម ប្រើអំណាចតុលាការ។ តើគាត់ទៅសម្រេចត្រឹមត្រូវ ឬក៏គាត់ធ្វើផ្តេសផ្តាសទៅតាមទំនើងចិត្តរបស់គាត់។ អាហ្នឹងអាស្រ័យទៅលើបុគ្គលរៀងៗខ្លួនទេបាទ»។
លោកជួង ជូងីបានដាក់ពាក្យប្តឹងសុំបដិសេធសាលក្រមរបៀបរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញតាំងពីដើមខែតុលា គឺក្រោយពេលតុលាការសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនេះនៅពេលនោះ។
នៅក្នុងខែតុលាដដែលនោះដែរ លោកហុង សុខហួរត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ដោយតុលាការអះអាងថា ការដោះលែងឲ្យលោក ហុង សុខហួរ នៅក្រៅឃុំអាចបង្កឲ្យ«មានភាពវឹកវរនៅក្នុងសង្គម»។
មកដល់ដើមខែវិច្ឆិកានេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ ម្តងទៀត បានបដិសេធសំណើរបស់លោកហុង សុខហួរសុំស្ថិតនៅក្រៅឃុំ។ ការបដិសេធនេះទទួលរងការរិះគន់ពីអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ពួកគេថ្លែងថា លោកហុង សុខហួរ«មានហេតុផលគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការសុំនៅក្រៅឃុំ» ដោយលោកបានបញ្ជាក់ពីបញ្ហាសុខភាព មានតួនាទីជាក់លាក់ មានតម្កល់ថវិកាធានាចំនួន២០លានរៀល តម្កល់លិខិតឆ្លងដែន និងសន្យាចូលរួមតាមនីតិវិធីតុលាការគ្រប់ដំណាក់កាលជាដើម។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកស្រី យិន សុគន្ធារី ព្រះរាជអាជ្ញានៃតុលាការសាលាឧទ្ធរណ៍ តែនៅមិនអាចទាក់ទងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា រឿងក្តីរបស់លោក ហុង សុខហួរ ពុំអាចបញ្ចប់បានទេ បើមិនមានការចរចាផ្នែកនយោបាយមួយរវាងគណបក្សគ្រប់គ្រងប្រទេស និងគណបក្សប្រឆាំងនោះ។
«ខ្ញុំគិតថា ការដែលលោក ជួង ជូងី បានន័យថា មេធាវីឯកឧត្តមហុង សុខហួរប្តឹងទៅសាលាឧទ្ធរណ៍ ទាក់ទងសាលក្រមរបៀបរបស់សាលាដំបូងរាជធានីភ្នំពេញហ្នឹង វាគ្រាន់ថា នេះជារូបភាពមួយតាមនីតិវិធីច្បាប់ ប៉ុន្តែអ្វីដែលសំខាន់នោះ ខ្ញុំថា បើគ្មានផ្នែកចរចាទាក់ទងរឿងនយោបាយណាមួយទេ វាមិនអាចដោះស្រាយបានទេ ហើយឯកឧត្តម ហុង សុខហួរ ក៏មិនអាចនៅក្រៅឃុំបានដែរ»។
លោកថ្លែងថា សំណុំរឿងនេះកាន់តែស្មុគស្មាញថែមទៀត ដោយសារលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏ត្រូវបានតុលាការចោទថា បានរួមគំនិតជាមួយលោក ហុង សុខហួរដែលកំពុងស្ថិតក្នុងពន្ធនាគារនោះ។ តុលាការបានបង្គាប់ឱ្យលោកចូលខ្លួនបំភ្លឺនៅថ្ងៃទី៤ ខែធ្នូខាងមុខ ហើយព្រមានថា នឹងចេញដីកានាំខ្លួន ឬចាប់ខ្លួនបើលោកមិនព្រមចូលតាមការកោះហៅ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានចាប់ឃុំខ្លួនកាលពីខែសីហាកន្លងទៅ ពីបទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» ក្រោយពេលដែលលោកបានបង្ហោះឯកសារកិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាមនាឆ្នាំ១៩៧៩នៅលើទំព័រហ្វេសប៊ុក។ លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនយ៉ាងតក់ក្រហល់ដោយកងអន្តរាគមន៍ពិសេសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
5 comments:
បង្ហាញរឿងពិត គេចោទថាក្បត់ជាតិ ដូចអ្នក ដង្ហាញពី សំបុត្រកំណើតគេធ្វើពិត នៅខេត្តស្វាយរៀង ក៍ត្រូវជាប់គុក យួនបញ្ជាមិនឲ្យធ្វើបុណ្យអុំទូស តែនៅតែធ្វើ គេបិទភ្លើងមួយប្រទេស គេចង់បង្ហាញថា អ្វីៗវានៅក្នុង កណ្តាប់ដៃគេទាំងអស់ ហើយ វាថាឌូម៉ែ ពីថ្អៃនេះទៅ តែច្បាស ជាខ្មែរមើលមិនឃើញទេ ចយដឺកអើយ
He was a traitor with out doing anything just tell the truth to all Khmer Yes every body can write it but no one can sign like Hun sen did on that paper. It 's so amazing Hun sen did it but Sok Hou just post that in his face book than become a traitor. No want can do like HUN SEN and now look he cut CNRP head because CNRP are against YUON take Cambodian land . All CNRP are traitor??
Chea Chamroeun = Chkuot 4
Suon Serey Ratha = Chkuot 6
Khem Veasna = Chkuot 8
Mam Sonando = Chkuot 10 ( Ah Mer Lob Thom Cheang Ker )
Yuon's slave Government,
The EU is trying to help Khmer people and Cambodia. If you are a slave who has been just executing your master Yuon's orders, this is a good opportunity for you to balk at your master Yuon.
Stop oppressing Khmer people for your master Mr. Yuon's slave government.
I think Sok Hou will be Jail for a long time or may be die in that jail by just post the truth of Hun Sen secret paper in his face book. that is Cambodia wonder
Post a Comment