អ្នកនាំពាក្យរដ្ឋសភាកម្ពុជាប្រតិកម្មតបនឹងសភាអឺរ៉ុប
ដោយ ប្រាជ្ញ ចេវ
rfa 2015-11-28
អ្នកនាំ
ពាក្យរដ្ឋសភា លោក ឈាង វុន
ថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់សភាអឺរ៉ុប
ដែលសភាមួយនេះមិនបានឈរលើមូលដ្ឋានអព្យាក្រឹត
និងពុំមានព័ត៌មានគ្រប់ជ្រុងជ្រោយ
ដើម្បីវាយតម្លៃស្ថានការណ៍នយោបាយនៅកម្ពុជា
ហើយការវាយតម្លៃរបស់សភាអឺរ៉ុប ប្រកបដោយបុរេនិច្ឆ័យ។
ការ
លើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភានៅពេលនេះ បន្ទាប់ពីសភាអឺរ៉ុប
គំរាមថា
អាចនឹងលុបចោលជំនួយជាច្រើនលានដុល្លារដែលពួកគេគ្រោងផ្ដល់ឲ្យ
កម្ពុជា។ ជានេះទៅទៀត នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៦
ខែវិច្ឆិកា សភាសហភាពអឺរ៉ុបសម្ដែងការបារម្ភពីស្ថានភាពនយោបាយ
និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ព្រមទាំងស្នើឲ្យដកបទចោទពីលោក សម រង្ស៊ី
និងសកម្មជនគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្ដី
ថ្លែងការណ៍ចុះថ្ងៃទី២៨ ខែវិច្ឆិកា អ្នកនាំពាក្យនៃរដ្ឋសភា លោក ឈាង
វុន លើកឡើងថា សភាអឺរ៉ុប មើលងាយច្បាប់
និងសិទ្ធិជនរងគ្រោះរបស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា រូបនេះពន្យល់ថា
រដ្ឋសភាបានថ្កោលទោសរួចហើយលើករណីវាយតំណាងរាស្ត្រពីររូបរបស់
គណបក្សសង្គ្រោះជាតិ។ ចំណែកករណីដកតំណែងលោក កឹម សុខា
ចេញពីអនុប្រធានទី១សភា ព្រោះលោក កឹម សុខា បំពានរដ្ឋធម្មនុញ្ញ
និងបំពានក្រមសីលធម៌តំណាងរាស្ត្រ។ ករណីលោក សម រង្ស៊ី ជាជម្លោះឯកជន
ដែលពលរដ្ឋគ្រប់រូបត្រូវតែអនុវត្តតាមច្បាប់៕
4 comments:
Chien Vun,
The vast majority of the MPs in Europe were absolutely right when they produced a resolution calling on your mentally sick boss Hun Sen to revoke the arrest of Sam Rainsy.
With the world widely open Hun Sen still does all kind of crazy stuffs such as killings, intimidating, etc...to the people in Cambodia.
What have your boss Hun Sen done to Khmer people when Cambodia was so closed to the outside world?
ឈាង វុន មនុស្សមាត់ឆ្កែអស់សង្ឃឺមដោយមិនបានលុយស្មូមពីដើម្បីយកមកចែកគ្នាចាយ ប៉ុន្តែឮថាពួកវាមិនចង់បានទេ ហេតុអ្វីបានជាប្រតិកម្មទៅ EU ?
នេះគឺអាជ្រូកល្ងង់ ឈាង វុន ។
Yes this Cheang Vun is a fatty pig.
Post a Comment