A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 25 September 2015

UN Special Rapporteur urges Cambodia to strengthen the independence of the court and the protection of human rights អ្នករាយការណ៍​ពិសេស​ថា កម្ពុជា​ត្រូវរ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ឲ្យបាន​ពេញលេញ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី24 កញ្ញា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith)ថ្លែងក្នុសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍​នេះ (រូបថត៖ ទេព សូនី)
​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត​(Rhona Smith)​លើកឡើងថា លោកស្រី​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ពី​តម្រូវការ​ប្រព័ន្ធ​តុលាការ​រឹងមាំ និង​ឯករាជ្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ពី​ការការពារ​សិទ្ធិមនុស្ស​។​
​លោកស្រី​បាន​ថ្លែង​បែប​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពី​បញ្ចប់​បេសកកម្ម​ផ្លូវការ​លើកដំបូង​របស់​លោកស្រី​។​
​លោកស្រី រ៉ូ​ណា ស្មី​ត មានប្រសាសន៍ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​មុនៗ បានលើកឡើង​ពី​បញ្ហា​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា  ហើយ​លោក​ស្រី​ក៏​បាន​ដឹង​ផង​ដែរ​ថា វា​ជា​បញ្ហា​សំខាន់​មួយ ដោយ​លោកស្រី​បាន​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​ក្រសួង​យុត្តិធម៌ និង​អនុ​ទី​១​នៃ​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ផងដែរ​។​
​លោកស្រី​មាន​ប្រសាសន៍ថា​៖ "​ទាក់ទង​ជាមួយនឹង​ប្រព័ន្ធតុលាការ អ្នករាយការណ៍​ពិសេស​មុន​ខ្ញុំ​ក៏បាន​លើកឡើង​ពី​ការបារម្ភ​ផង​ដែរ ហើយក៏​ជា​បញ្ហា​ដែល​ខ្ញុំ​បានដឹង ហើយ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​នៅក្នុង​រូបភាព​ជា​ច្រើន​។ យើង​បាន​និយាយ​ជាមួយ​ក្រសួង​យុត្តិធម៌ ហើយ​កាលពី​ម្សិលមិញ (​ជាមួយ​លោក កឹម សុខា​) គឺ​យើង​បានលើកឡើង​ពី​តម្រូវការ​បង្កើតឲ្យមាន​ប្រព័ន្ធ​តុលាការដ៏រឹង​មាំ និង​ឯករាជ្យ​មួយ ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​"​។​
​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើង​ផង​ដែរ​ថា លោក​ស្រី​នឹង​បន្ត​ការងារ​ដែល​បំពេញ​ដោយ​អ្នករាយការណ៍​ពិសេស​មុនៗ ដោយ​ប្តេជ្ញា​ត្រួតពិនិត្យ​មើល​ច្បាប់​ដែល​មាន​ឥទ្ធិពល​លើ​សិទ្ធិ​មនុស្ស​។ លោក​ស្រី​ថា នៅ​សប្ដាហ៍​ក្រោយ លោកស្រី​នឹងធ្វើ​សេចក្ដីរាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វ៊ី​ស​ពីការងារ​របស់​លោក​ស្រី​។​
​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ា​លីន មានប្រសាសន៍ថា ការលើកកម្ពស់​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ​ជា​ចំណុច​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការកែទម្រង់​វិស័យ​យុត្តិធម៌​។ លោក​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​លើកកម្ពស់​ឯករាជ្យភាព​ប្រព័ន្ធយុត្តិធម៌​។  លោក​មានប្រសាសន៍ថា​៖ "​ការរៀបចំ​ច្បាប់​៣ (​ស្ដី​ពី​ប្រព័ន្ធតុលាការ​​​) របស់​យើង​ហ្នឹង ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​កន្លងម​ក​ហ្នឹង​គឺ​ដើម្បី​លើក​ដ​ម្កើ​ន​នូវ​ឯករាជ្យភាព​អំណាច​តុលាការ​ដែរ តាមរយៈ​ការរៀបចំ​រចនាសម្ព័ន្ធ​តុលាការ​ឡើងវិញ ការរៀបចំ​មនុស្ស​ដែល​ត្រូវ​ធ្វើការ​នៅ​តុលាការ របៀបរបប​ក្នុង​ការធ្វើការ ហើយ​និង​យន្តការ​នៃ​ការត្រួតពិនិត្យ​តាមដាន​នូវ​ការ​ពិត ថា​តើ មាន​កំហុស​ខុសឆ្គង​ឬក៏​មាន​ភាពមិនប្រក្រតី ហើយ​និង​ចំណាត់ការ​ដែល​ត្រូវ​ចាត់ការ​នៅពេលដែល​មាន​ភាព​មិន​ប្រក្រតី ឬក៏​កំហុស​ខុសឆ្គង​កើតឡើង​នៅក្នុង​វិស័យ​យុត្តិធម៌​នេះ​"​។​

​នៅក្នុង​ខែ​កញ្ញា​នេះ  វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អន្តរជាតិ​(IBAHRI) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស បាន​ចេញ​របាយការណ៍​មួយ​ដោយ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ​។ វិទ្យាស្ថាន​នេះ​បាន​ផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​យុត្តិធម៌ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការដាក់​សម្ពាធ​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញា​ធានា​និង​ការពារ​ការបែងចែក​អំ​ណា​ច​នៅ​កម្ពុជា​។​
​គួរបញ្ជាក់​ថា លោកស្រី រ៉ូ​ណា ស្ម៊ី​ត ត្រូវបាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​ជំនួស​តំណែង​របស់​លោក សុរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ក្នុងការ​ធ្វើ​សេចក្តីរាយការណ៍​និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី ធ្លាប់បាន​ផ្តល់​ជា​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​របស់​នគរបាល សម្រាប់​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ចំពោះ​មន្ត្រី​នគរបាល​ដែល​បាន​បំពាន​ទៅ​លើ​ពួកគាត់​៕
សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

No comments: