ដោយ សេក បណ្ឌិត
2015-09-28 rfa
អ្នកស្រី ធីតា ឃិះ (ឆ្វេង) នាយិកាប្រតិបត្តិអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ |
School of Vice:
It took me quite a while to decipher 'យេនឌ័រ' and what it means! I'm
still not entirely certain, but I assume it refers to the English word:
'gender'. If so, isn't there an equivalent word in Khmer for 'gender'?
)))
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថ្នាក់ដឹកនាំពិភពលោកថា កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការ សហប្រជាជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រីនៅក្នុងសង្គម។
ចំណែកខាង មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិ ស្ត្រីវិញបង្ហាញថា ជាគោលការណ៍ គឺឃើញមានភាពល្អប្រសើរ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តជាក់ស្ដែងកម្ពុជា នៅមានការខ្វះចន្លោះច្រើន និងនៅឃ្លាតឆ្ងាយពីគោលដៅសហស្សវត្សរបស់អង្គការសហប្រជាជាតិដែលបាន ដាក់ចេញឲ្យប្រទេសជាសមាជិកអនុវត្តក្នុងរយៈពេល ១៥ឆ្នាំកន្លងមក។
មន្ត្រី សង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងពីគោលការណ៍នៃការចូលរួមសកម្ម លើកិច្ចការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ប៉ុន្តែស្នើឲ្យរដ្ឋាភិបាលពង្រឹងលើការអនុវត្តឲ្យមានប្រសិទ្ធភាព។ ការស្នើបែបនេះ ដោយសារកន្លងមកមានតែការលើកឡើងនូវគោលការណ៍ ចំណែកការអនុវត្តនៅមានចំណុចអវិជ្ជមានច្រើន។
ប្រធាន អង្គការសីលការ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍នៅថ្ងៃទី២៨ កញ្ញា ថា ជាទូទៅរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងបង្ហាញនូវយន្តការនានាដើម្បី លើកស្ទួយនូវសិទ្ធិអំណាចរបស់ស្ត្រី ប៉ុន្តែមានការខ្វះខាតលើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ជាពិសេសវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមានបញ្ហាច្រើន៖ «»។
លោក ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែកញ្ញា បានចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្ដីពីសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្ត្រីនៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនោះ លោកបានថ្លែងសន្ទរកថាជិត ៦នាទី ស្ដីពីកម្ពុជា ចូលរួមជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពនានា សំដៅលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី។
លោកអះអាងថា ក្នុងការងារនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើនតាមវិស័យសំខាន់ៗ។ ក្នុងឱកាសនោះដែរ លោកក៏បានប្រកាសដែរថា ឆ្នាំ២០១៥ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាព យេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី៖ «»។
ប៉ុន្តែមុនការថ្លែងសារនេះប្រហែលជាជាងមួយខែមុន លោក ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយប្រើពាក្យអសុរោះលើស្ត្រីម្នាក់ដែលលោកមិនបញ្ចេញឈ្មោះចំ ដោយហៅថា "មីស្រី" ហើយថែមទាំងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនស្ត្រីរូបនោះឲ្យបាន ទៀតផង៖ «»។
លោកថ្លែងបែបនេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងរឿងផ្ទុះអំពើហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សម្ដីរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ត្រូវបានសង្គមស៊ីវិលប្រតិកម្មតប និងរិះគន់ធ្ងន់ៗជុំវិញការលើកឡើងនេះ។
ទោះយ៉ាងណា ក្តី មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្ហាញនូវតម្លាភាព ឬសមភាពរវាងគោលការណ៍ និងការអនុវត្តជាក់ស្ដែងនោះ ឲ្យល្អពិតប្រាកដសម្រាប់សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រីឲ្យបានស្មើភាពគ្នា និងគ្មានការរើសអើង៕
No comments:
Post a Comment