អាជ្ញាធរបង្ក្រាបជនជាតិវៀតណាមជីករ៉ែមាសខុសច្បាប់នៅខេត្តរតនគិរី
ដោយ រដ្ឋា វិសាល
2015-09-24
2015-09-24
(((
School of Vice: How is it possible within the law that foreigners were able to buy lands off locals in the first place?!
))))
អាជ្ញាធរខេត្តរតនគិរី បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរស្រុកលំផាត់ ចុះបង្ក្រាបកន្លែងជីករ៉ែមាសខុសច្បាប់ ខណៈប្រជាពលរដ្ឋអះអាងថា ជនជាតិវៀតណាម ប្រមាណ ១០នាក់ បាននាំគ្នាមកទិញដីប្រជាពលរដ្ឋ ហើយជីកយករ៉ែមាសនៅតំបន់នោះ។
រោងស្នាក់នៅមួយខ្នងរបស់ក្រុមអ្នកជីកមាសខុសច្បាប់ នៅចំណុចចម្ការតាប៉ាន ក្នុងឃុំល្បាំងពីរ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ក៏ប៉ុន្តែគ្រឿងម៉ាស៊ីន និងសម្ភារៈប្រើប្រាស់សម្រាប់អាជីវកម្មរ៉ែមាស បានបន្សល់ចោលនៅការដ្ឋាននោះ ខណៈក្រុមសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបកន្លែងធ្វើអាជីវកម្ម រ៉ែមាសខុសច្បាប់កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា។
មិនមានជនជាប់សង្ស័យណាម្នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនោះឡើយ ដោយសារតែក្រុមអ្នកធ្វើអាជីវកម្មរ៉ែមាស បានចាកចេញអស់មុនពេលសមត្ថកិច្ចទៅដល់ និងបន្សល់ទុកសម្ភារៈប្រើប្រាស់មានមុង កន្ទេល ចានឆ្នាំង និងម៉ាស៊ីនកិនរ៉ែមាសនៅក្នុងការដ្ឋានជីកមាសនោះ។
អភិបាលស្ដីទីស្រុកលំផាត់ លោក នូ ថេរ ទទួលស្គាល់ថា កន្លែងធ្វើអាជីវកម្មរ៉ែមាសនេះបានធ្វើសកម្មភាពជាថ្មី បន្ទាប់ពីសមត្ថកិច្ចចុះមកទីតាំងនេះកាលពីសប្ដាហ៍មុន។ លោកទទួលស្គាល់ថា កន្លែងនេះពិតជាធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត។ ហេតុនេះ អាជ្ញាធរនឹងធ្វើការស្រាវជ្រាវរកម្ចាស់ដី និងអ្នកឃុបឃិតនៅពីក្រោយអាជីវកម្មខុសច្បាប់នេះ៖ «ឥឡូវយើងឃើញទាំងអស់គ្នា វិធានការពីពេលនេះតទៅ យើងទប់ស្កាត់ បើចូលមកទៀតយើងចាត់ការទៀត តែឥឡូវអត់ជួបស្អីទាំងអស់»។
ក្រុមប្រតិបត្តិការបង្ក្រាបកន្លែងធ្វើអាជីវកម្មរ៉ែមាសនេះ រួមមាន កងប៉ូលិសស្រុកលំផាត់ ដឹកនាំដោយអភិបាលស្ដីទីស្រុកលំផាត់ សហការជាមួយមន្ត្រីជំនាញរ៉ែ និងថាមពល មានគ្នាសរុបប្រមាណ ៧នាក់ និងមានអ្នកសង្កេតការណ៍សមាគមអាដហុក (ADHOC) និងអ្នកសារព័ត៌មាន។
នៅការដ្ឋានជីករ៉ែមាសខុសច្បាប់មានរណ្ដៅរ៉ែជម្រៅពី ១០ ទៅ ២០ម៉ែត្រពីរណ្ដៅរោងស្នាក់នៅមួយកន្លែងប្រក់សំពត់កៅស៊ូ កន្លែងកិនរ៉ែមាស និងបន្សុទ្ធរ៉ែមាស ម៉ាស៊ីនកិនរ៉ែ និងម៉ាស៊ីនភ្លើង ត្រូវក្រុមអ្នកជីកមាសដោះចេញ ហើយយកទៅលាក់ទុកក្នុងគុម្ពោតព្រៃក្បែរកន្លែងជីកមាសនោះ។
ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះអះអាងថា គេបានឃើញជនជាតិវៀតណាម ជាអ្នកជីកមាសបានចាកចេញពីការដ្ឋានតាំងពីព្រលឹមមុនពេល សមត្ថកិច្ចទៅដល់។
ចំណែកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថា មានប្រសាសន៍ថា ដោយសារកន្លែងជីករ៉ែមាសឋិតនៅជម្រាលភ្នំជាតំបន់ព្រៃគ្មានផ្លូវ ហេតុនេះសមត្ថកិច្ចមិនអាចដឹកជញ្ជូនគ្រឿងសម្ភារៈ និងម៉ាស៊ីនជាវត្ថុតាងបទល្មើសនេះបានទេ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្ត ដើម្បីស៊ើបអង្កេតរកអ្នកនៅពីក្រោយសកម្មភាពល្មើសច្បាប់នេះ៖ «នេះ ជាបទល្មើសជាក់ស្តែង ពេលដែលយើងទទួលបទបញ្ជាឲ្យចុះបង្ក្រាប យើងមកដល់ទីតាំងជនល្មើសបាត់អស់ អ៊ីចឹងនៅសល់តែសម្ភារៈ គឺយើងបំផ្លាញចោល។ យើងរកទិន្នន័យថា តើជនល្មើសចេញមកពីប្រភពណា»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី ដែលបានចូលរួមសង្កេតការណ៍ក្នុងកិច្ចបង្ក្រាប ចាត់ទុកសកម្មភាពធ្វើអាជីវកម្មរ៉ែនេះថាពិតជាមានសភាពធ្ងន់ធ្ងរ ដែលអាចមានមន្ត្រីមានអំណាចធ្វើជាខ្នងបង្អែក។ លើសពីនេះទៀត លោកកត់សម្គាល់ថា សមត្ថកិច្ចបានរកឃើញកន្លែងផលិតមាសមួយកន្លែងនៅតំបន់ក្បែរនោះ មានប្រើសារជាតិគីមីបន្សុទ្ធរ៉ែមាស ហើយបង្ហូរជាតិពុលចូលទៅអូរធម្មជាតិ៖ «កន្លែងទីពីរ គឺកន្លែងប្រើជាតិគីមីធ្ងន់ធ្ងរ ធ្វើនៅក្បែរអូរ ជាតិគីមីគេធ្វើដោយប្រើទឹកអាស៊ីដខ្លាំង បម្លែងរ៉ែទៅជាទឹក ហើយគេបង្ហូរទៅតាមអូរ ចាក់ទៅអូរធំ គឺអូរកាទៀង តំបន់រមណីយដ្ឋាន»។
យ៉ាងណាក៏ដោយ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី អះអាងថា នឹងធ្វើរបាយការណ៍ជូនមន្ទីរពាក់ព័ន្ធចុះអង្កេត និងពិនិត្យកន្លែងប្រើជាតិគីមីនៅជាប់មាត់អូរ ដើម្បីចាត់វិធានការបញ្ចៀសផលប៉ះពាល់ប្រជាពលរដ្ឋ៕

1 comment:
These illegal yuon,who violate our sovereignty ,suppose to go to prison in two counts one illegally enter our country without permission second flagrantly dig up our treasure with out permission or destroying our natural resource . they can't be free to go back with bribe. Khmer authority need to think about your country first and need to applied the law of the country but not a bribe to be rich disregard the well being of your sovereignty .
Post a Comment