A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 24 September 2015

មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​សំណុំ​រឿង​លោក ផែង វណ្ណៈ ស្ថិត​ក្នុង​ដៃ​តុលាការ​និង​ក្រសួង​មហាផ្ទៃ

មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​សំណុំ​រឿង​លោក ផែង វណ្ណៈ ស្ថិត​ក្នុង​ដៃ​តុលាការ​និង​ក្រសួង​មហាផ្ទៃ

ដោយ ម៉ម មុនីរតន៍
2015-09-24
 
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev
 មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង លោក ផែង វណ្ណៈ ដែល​គំរាម​បាញ់​សម្លាប់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដាញ​សង្គម កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ និង​ក្រសួង​មហាផ្ទៃ។
ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​វិញ ហៅ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ថា​ធ្វើ​ឡើង​ដើម្បី​រំងាប់​ចិត្ត​ក្រុម​អ្នក​រិះគន់ ដែល​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​ពីរ​ខុស ​គ្នា​រវាង​ពលរដ្ឋ និង​មនុស្ស​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល លើក​ឡើង​ថា សំណុំ​រឿង​គំរាម​បាញ់​សម្លាប់​អនុប្រធាន​គណបក្ស​ជំទាស់ បាន​អូស​បន្លាយ​អស់​ពេល​ជាង ១​ឆ្នាំ​មក​ហើយ តែ​សំណុំ​រឿង​មួយ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ទី​ងងឹត​នៅ​ឡើយ ស្រប​ពេល​រឿង​ក្ដី​ប្រហាក់​ប្រហែល​គ្នា​នេះ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច ចាត់​វិធានការ​ដ៏​ឆាប់​រហ័ស ពាក់ព័ន្ធ​នឹង​ការ​គំរាម​ប្រមាថ​អាយុ​ជីវិត​ដូច​គ្នា​ដែរ​នោះ។
ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ថា​មាន​ស្តង់ដារ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​កសាង​សំណុំ​រឿង​បន្ត។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​យ៉ាង​ខ្លី​មុន​ដើរ​ចូល​រថយន្ត​កាល​ពី​ថ្ងៃ​ ទី​២៣ កញ្ញា នៅ​វិមាន​រដ្ឋសភា ថា សំណុំ​រឿង​របស់ លោក ផែង វណ្ណៈ ដែល​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា តាម​បណ្ដាញ​សង្គម មក​ដល់​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ហើយ ហើយ​សំណុំ​រឿង​នេះ​ក៏​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ថែម​ទៀត​ផង៖ «»។
  កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ គណនេយ្យ​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​សារ​គំរាម​សម្លាប់ លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់ ក្នុង​នោះ​បាន​រៀបរាប់​ថា ទុក ៧​គ្រាប់​ឲ្យ លោក កឹម សុខា។ គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល។ រឿង​នេះ លោក ផែង វណ្ណៈ ធ្លាប់​បាន​ច្រាន​ចោល​ម្តង​ជា​ពីរ​ដង​ហើយ​ថា បញ្ហា​នេះ​គឺ​មាន​អ្នក​ផ្សេង​យក​ឈ្មោះ​លោក​ដើម្បី​ទម្លាក់​កំហុស​ប៉ុណ្ណោះ។
កាំភ្លើង ៦១០
៥-ធ្នូ-២០១៣៖ រូបភាព​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់ ៧​គ្រាប់ ព្រម​ទាំង​រៀប​រាប់​ការ​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ម្ចាស់​គណនី​ឈ្មោះ ផែង វណ្ណៈ។ Screenshot
 
យ៉ាង​ណា លោក ផែង វណ្ណៈ ដែល​រង​ការ​ចោទ​ថា ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ បាន​បកស្រាយ​ថា លោក​ពុំ​មាន​ការ​បំភ្លឺ​អ្វី​បន្ថែម​ទៀត​ឡើយ គឺ​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ចុះ ព្រោះ​លោក​ក៏​ធ្លាប់​បាន​បំភ្លឺ​រួច​ហើយ​ដែរ​អំពី​ព័ត៌មាន​ទាំង​នេះ៖ «»។
ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា លោក ផែង វណ្ណៈ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ កោះ​ហៅ​ទៅ​សាកសួរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ជុំវិញ​បទ​ចោទ​ថា មាន​គម្រោង​គំរាម​សម្លាប់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​បង្ហោះ​គ្រាប់​ចំនួន ៧​គ្រាប់ អម​ដោយ​កាំភ្លើង​មួយ​ដើម​ផង។ ទាក់ទង​បញ្ហា​នេះ ត្រូវ​បាន លោក ផែង វណ្ណៈ បដិសេធ​ថា​ពុំ​មាន​ការ​កោះ​ហៅ​រូប​លោក ដើម្បី​សួរ​ចម្លើយ​ទេ។
លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) អះអាង​ថា លោក​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ដែល​សន្យា​រក​មុខ​សញ្ញា​គំរាម​សម្លាប់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា ការ​ប្រកាស​អនុវត្ត​តាម​ផ្លូវ​ច្បាប់​នេះ គឺ​លោក​នៅ​ពុំ​ទាន់​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ ព្រោះ​មាន​សំណុំ​រឿង​ជាច្រើន​ក្នុង​ពេល​កន្លង​ទៅ​នេះ ច្រើន​ចាប់​មនុស្ស​ខុស ហើយ​ទម្លាក់​កំហុស​ឲ្យ​ទទួល​ខុស​ត្រូវ៖ «»។
នៅ​បន្ទាប់​ពី​អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ប្រកាស​ធ្វើ​បដិវត្ត​ពណ៌ និង​អ្នក​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សាធារណជន បាន​រិះគន់​កម្លាំង​មាន​សមត្ថកិច្ច​ដោយ​ប្រៀបធៀប​ថា យុវជន​ទាំង ២​រូប គឺ គង់ រ៉ៃយ៉ា និង ផង់ សីហា មិន​គួរ​ត្រូវ​ចាប់​ខ្លួន​ឡើយ ព្រោះ​ជា​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ខុស​គ្នា​ពី លោក ផែង វណ្ណៈ ដែល​ជា​មន្ត្រី​សមត្ថកិច្ច ហើយ​ថែម​ទាំង​មាន​អាវុធ​ជាប់​ខ្លួន​ផង៕

No comments: