A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 27 August 2015

អាជ្ញាធរ​ខេត្ត​កោះកុង​បង្ក្រាប​ការ​ហែ​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​៣​នាក់


ដោយ សេក បណ្ឌិត
2015-08-27 rfa

កម្លាំង​អាជ្ញាធរ​ខេត្ត​កោះកុង ដាក់​របាំង​មិន​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់ ឬ​តវ៉ា​មុខ​តុលាការ ខណៈ​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន ៣​នាក់ នៅ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៥។


ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី និង​សកម្មជន​បរិស្ថាន​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង នៅ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​បរិវេណ​មណ្ឌល​កីឡា​ខេត្ត ដើម្បី​តស៊ូ​មតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​តវ៉ា​នេះ ត្រូវ​អាជ្ញាធរ​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់ ដោយ​លើ​ហេតុផល​ថា ពួកគាត់​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

ការ​តវ៉ា​ដោយ​ដើរ​ដង្ហែ​ក្បួន​លើក​បដា​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ម្ដុំ​ខាង​កើត​ឆៀង​ខាង​ត្បូង​ផ្សារ​ដងទង់។

ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ប្រមាណ​ជាង ៣០​នាក់ បាន​ដើរ​ជា​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន​មក​វិញ ប៉ុន្តែ​សមត្ថកិច្ច​ប៉េអិម (PM) មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ជិត​ពាក់​កណ្ដាល មក​រារាំង និង​គំរាមកំហែង​រក​ចាប់​ខ្លួន​អ្នក​ដែល​សកម្ម​ក្នុង​ការ​វ៉ា​នោះ៖ «»។

​លោកស្រី​បន្ត​ថា ទោះ​យ៉ាង​ណា ការ​បង្ក្រាប​នោះ​មិន​បាន​ជោគជ័យ​ទេ ដោយសារ​ប្រជាពលរដ្ឋ​មិន​ដក​ថយ ហើយ​សុខចិត្ត​ស្រាក់​ដៃ​គ្នា​ក្រាប​ចុះ​ទៅ​នឹង​ដី ដោយ​មាន​អ្នក​ផ្សារ​ចោមរោម​មើល​ច្រើន​ផង សមត្ថកិច្ច​ក៏​ដក​ថយ​វិញ ហើយ​ប្រើ​វិធី​លួងលោម​ឲ្យ​ពលរដ្ឋ​ទៅ​សម្រាក​នៅ​តារាង​បាល់​វិញ​ដោយ​សន្តិវិធី។ ប៉ុន្តែ​ពួកគាត់​មិន​ស្តាប់​តាម​អាជ្ញាធរ​ឡើយ ដោយ​នៅ​តែ​បន្ត​ដើរ​ជា​ក្បួន​កាត់​មុខ​តុលាការ និង​ទីប្រជុំជន​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត។



​ចំណែក​អភិបាល​រង​ក្រុង​ខេមរភូមិន្ទ លោក ប៉ែន ប៉ុនឈួយ បដិសេធ​ថា ពុំ​មាន​ការ​បង្ក្រាប​ដោយ​ប្រើ​ហិង្សា​នោះ​ទេ គឺ​សមត្ថកិច្ច​គ្រាន់តែ​ណែនាំ​ឲ្យ​ពលរដ្ឋ​តវ៉ា​នៅ​មួយ​កន្លែង ដោយ​អាជ្ញាធរ​មិន​ចង់​ឲ្យ​ដើរ​ជា​ក្បួន​ដែល​នាំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ៖ «»។

​ទោះ​បែប​នេះ​ក្តី មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហួ អ៊ីន បាន​រិះគន់​អាជ្ញាធរ​ដែល​ប្រើ​កម្លាំង​សមត្ថកិច្ច​ច្រើន​ហួសហេតុ​ពី​ចំនួន​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នោះ​ជា​រូបភាព​អាក្រក់​មួយ និង​ជា​ការ​រំលោភ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «»។

តំណាង​អ្នក​ភូមិ​ចំនួន ៥​ស្រុក នៃ​ខេត្ត​កោះកុង មាន​ស្រុក​បុទុមសាគរ ស្រុក​គីរីសាគរ ស្រុក​កោះកុង ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល បាន​បន្ត​ប្រមូល​ផ្ដុំ​ស្នាក់នៅ និង​ដើរ​ហែ​ក្បួន​លើក​បដា​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​យុវជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់​នេះ អស់​រយៈពេល​ ១០​ថ្ងៃ​មក​ហើយ។

អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​លើក​មក​ហើយ ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​លំនៅឋាន​វិញ និង​បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៥​ចំណុច ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត។ ខ្លឹមសារ ៥​ចំណុច ក្នុង​លិខិត​នោះ បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ឲ្យ​ស្រប​តាម​ច្បាប់។ រាល់​ការ​ដើរ​ហែ​ក្បួន ឬ​ប្រមូល​ផ្តុំ​ណា​មួយ ត្រូវ​ធ្វើ​លិខិត​សុំ​ការ​អនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ​ជា​មុន​យ៉ាង​តិច ២​ថ្ងៃ។ ហាម​ការ​ចង​តង់​ដាំបាយ ឬ​ធ្វើ​ម្ហូប​អាហារ​ផ្សេងៗ​នៅ​ទីកន្លែង​ស្នាក់​នៅ។ ត្រូវ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​វេទិកា​បាល់​ទាត់​ខេត្ត​នេះ​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ត្រូវ​រំសាយ​ការ​ប្រមូលផ្ដុំ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួល​យក​សេចក្ដី​ជូន​ដំណឹង​នេះ​ទេ ដរាប​ណា​តុលាការ​មិន​ដោះលែង​យុវជន​ទាំង ៣​នាក់​នោះ​ទេ៕

No comments: