ដោយ ប្រាជ្ញ ចេវ
2015-08-26 rfa
លោក ហោ ណាំហុង ព្រមានក្រុមអ្នករិះគន់រឿងផែនទីថា ពួកគេនឹងភ្លឺភ្នែកនៅពេលបន្តិចទៀតនេះ ព្រោះរដ្ឋាភិបាលបារាំង នឹងឆ្លើយតបមករដ្ឋាភិបាលកម្ពុជា ជាផ្លូវការថា ឲ្យកម្ពុជា ខ្ចីផែនទីដែលរក្សាទុកនៅប្រទេសបារាំង។
ការថ្លែងដូចនេះ ធ្វើឡើងក្នុងពេលរដ្ឋាភិបាលកម្ពុជា សងផែនទីប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨ផ្ទាំង ទៅអង្គការសហប្រជាជាតិវិញ នាវិមានសន្តិភាព នៅថ្ងៃទី២៦ ខែសីហា។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង មានប្រសាសន៍ថា អាយ៉ៃឆ្លើយឆ្លងតាមប្រព័ន្ធសារព័ត៌មានរបស់ក្រុមអ្នករិះគន់រឿងផែនទី នឹងត្រូវបញ្ចប់នៅពេលរដ្ឋាភិបាលបារាំង ឆ្លើយតបមករដ្ឋាភិបាលកម្ពុជា នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ជាងនេះទៅទៀត លោក ហោ ណាំហុង ផ្ដាំទៅអ្នកនយោបាយផ្សេងទៀតឲ្យឈប់យកបញ្ហាផែនទីមកកេងចំណេញនយោបាយ៖ «អស់លោកនឹងភ្លឺភ្នែកអំពីអ្វីដែលខ្លួននិយាយកន្លងមក ហើយខ្ញុំសង្ឃឹមនៅពេលភ្លឺភ្នែកហើយនោះ ឈប់យកបញ្ហាព្រំដែនកម្ពុជា-វៀតណាម មកកេងចំណេញរឿងនយោបាយ។ បើនៅមិនភ្លឺភ្នែក ខ្ញុំមិនដឹងធ្វើអីទេ ស្រេចតែរដ្ឋាភិបាលចាត់ចែងទៅ»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយសងផែនទីទៅមន្ត្រីនៃអង្គការសហប្រជាជាតិ លោក ហោ ណាំហុង បញ្ជាក់យ៉ាងច្បាស់ថា ប្រហែលជានៅថ្ងៃទី២៧ ខែសីហា រដ្ឋាភិបាលបារាំង នឹងឆ្លើយតបមករដ្ឋាភិបាលកម្ពុជា។ ជាងនេះទៅទៀត លោកនិយាយថា កម្ពុជា មិនអាចស្វែងរកផែនទីតាមរយៈការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះបានទេ ព្រោះត្រូវចំណាយលុយច្រើន និងត្រូវប្រើរយៈពេលយូរ។ ចំណែកឯមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ថ្លែងសុំមិនបញ្ចេញឈ្មោះថា នៅថ្ងៃទី២៨ ខែសីហា ខាងមុខ រដ្ឋាភិបាលបារាំង នឹងឆ្លើយតបមករដ្ឋាភិបាលកម្ពុជា ពីសំណើរឿងសុំខ្ចីផែនទី។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោកបានទទួលផែនទីប្រទេសបារាំង រួចហើយ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីផ្សេងទៀត។
លោកបណ្ឌិត សុខ ទូច ថ្លែងបញ្ជាក់បន្ថែមថា ផែនទីលោកខ្ចីបាននោះជាផែនទីថតចម្លងចំនួន ២៦ផ្ទាំង ខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលដូចគ្នានឹងផែនទីរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សព្វថ្ងៃ៖ «ផែនទីហ្នឹង (ផែនទីប្រទេសបារាំង) យើងបានយូរហើយ ខ្ញុំជឿជាក់ផែនទីហ្នឹងដូចគ្នាទេ។ ប៉ុន្តែខ្ញុំមិនចង់និយាយទេ ពីព្រោះគេបញ្ជូនមកផ្លូវការសិន»។
កាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជា បានដាក់លិខិតស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាចទាំងនោះរួមមាន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក ដេវីដ ខាម៉ឺរូន (David Cameron) ថ្លែងនៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ថា ផែនទីដែលកម្ពុជា ស្នើសុំខ្ចីនោះ មិនត្រូវបានរកឃើញទេ ប៉ុន្តែទន្ទឹមនឹងគ្នានេះ ក្នុងចំណោមផែនទីទាំងបីដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មាននៅក្នុងបណ្ណាល័យ ប្រ៊ីតធីស (British Library) ដែលមានប្រយោជន៍សម្រាប់ការងារផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលកម្ពុជា។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ស្វាគមន៍ ប្រសិនរដ្ឋាភិបាលបារាំង ឆ្លើយតបសំណើរបស់រដ្ឋាភិបាលរឿងផែនទីនេះ។ ឆ្លើយតបនឹងសម្ដីរបស់ លោក ហោ ណាំហុង ថាអ្នកនយោបាយគួរបញ្ឈប់យករឿងផែនទីដើម្បីកេងចំណេញនយោបាយនោះ លោក យឹម សុវណ្ណ ថា គណបក្សសង្គ្រោះជាតិ ធ្វើអ្វីៗគឺដើម្បីប្រយោជន៍ជាតិ ពីព្រោះប្រទេសកម្ពុជា មិនមែនជារបស់គណបក្សប្រជាជនកម្ពុជា តែឯងទេ៖ «ប្រទេសកម្ពុជា មិនមែនជារបស់អ្នកណាតែម្នាក់ទេ គឺរបស់យើងទាំងអស់គ្នា ដូច្នេះអ្វីក៏ដោយ ដែលទាក់ទងបូរណភាពទឹកដី ជាបញ្ហារបស់ខ្មែរទាំងអស់គ្នា»។
កាលពីថ្ងៃទី២០ ខែសីហា ប្រធានកិច្ចការព្រំដែន លោក វ៉ា គឹមហុង អះអាងនៅក្នុងពិធីប្រគល់ទទួល និងផ្ទៀងផ្ទាត់ផែនទី ថា ផែនទីរបស់រដ្ឋាភិបាលកំពុងប្រើប្រាស់សព្វថ្ងៃ គឺដូចគ្នានឹងផែនទីរបស់អង្គការសហប្រជាជាតិ ជាផែនទីស្ដីពីអាមេរិក ទម្លាក់គ្រាប់នៅកម្ពុជា ដែលកម្ពុជា យកទៅប្ដឹងនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤។
ក្នុងករណីរដ្ឋាភិបាលមានផែនទីត្រឹមត្រូវគ្រប់គ្រាន់ក្រោយការផ្ទៀងផ្ទាត់ អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ ថារឿងដែលត្រូវធ្វើបន្តទៀត គឺពិនិត្យមើលការបោះបង្គោល និងត្រូវត្រួតពិនិត្យមើលថា តើប្រទេសក្បែរខាងកម្ពុជា គោរពតាមកិច្ចព្រមព្រៀងបង្គោលព្រំដែននោះដែរ ឬទេ?
ទាក់ទងរឿងផែនទីនេះដែរ ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៅព្រឹកថ្ងៃពុធ ទី២៦ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យសហរដ្ឋអាមេរិក ប្រគល់ផែនទីកម្ពុជា ដែលអាមេរិកមាន ដោយបញ្ជាក់ថា ផែនទីនោះអាមេរិកធ្លាប់បង្ហាញម្តងរួចហើយ។ ជាងនេះទៅទៀត លោក ហ៊ុន សែន ព្រមានថា នឹងចាត់វិធានការលើជនណាដែលនិយាយថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ៕
1 comment:
I said again and again, it doesn't matter how many map send it to them ,the mind set is already there . You hear it in clear view, the pinhead Phd communist prone have already leak or expose his suspicious theory about French map he got from somewhere else source we don't know , and that map declare identical or easy word are the same map of government have in their hand of to day . But if you ask what kind of government own map? they get mad and real frustrated raise his voice and protect that at all cost,look like the question hit the tickle spot . His explanation on the government map is vague and little obscure. He said if am not wrong that government maps is a legitimateone, because it's approved by the congress in both Chambers and specially signed by the honorable King in dictator pocket . But he didn't mention about the years made, from where this map print from and how we Khmer are sure this map is not force to use in the interest of invader Yuon . Could every one in the demarcation department or any pinheads team of most educate in King doom of Khmer,who leaded by Mr Sok touch expert of Kriev srouk Phd from communist soviet come out and showed all of Khmer for the nature of these maps ? We are Khmer don't want to fight with our own governmet, but something we want is the truth ,but not the hear say or any scheme of hiding from the reality . If you dare to bring all of the maps exist on your government disposition to light of the day and compare with different maps from others countries, with clear explanation of real expertise fact to all of us . we will accept and analyse those fact from your dignity work and frank explanation . i am the first Khmer citizen who dare to stand up without hesitant, protect our government at all cost . I like the government with truthful courage and dignity. As a Khmer i preserve a right as a citizen to protest all government who used tread by force of arrest, ,intimidation of fear mongering or oppression innocent Khmer people to shield their wrongdoing in the interest of enemy intruder .
Post a Comment