2015-07-01 rfa
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្នុងបរិវេណរដ្ឋសភា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។ |
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ដេញលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនឲ្យផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុងបរិវេណរដ្ឋសភា នៅថ្ងៃទី០១ កក្កដា។
ការបណ្ដេញនេះក្រោយពេលលោក ឈាង វុន បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទាក់ទងនឹងរឿងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគម បន្ទាប់ពីគណៈកម្មការជំនាញទាំង៣នៃរដ្ឋសភា បិទបញ្ចប់ការប្រជុំផ្ទៃក្នុងពីបញ្ហានេះ។
លើសពីនេះទៅទៀត លោក ឈាង វុន បានគំរាមបោកកាមេរ៉ារបស់អ្នកកាសែត ដោយរារាំងមិនឲ្យថតរូបសកម្មភាពនៅពេលនោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើង...
2 comments:
Un chien[ឈាង] est toujours un chien[ឈាង]. Rien ne change!
Kal[ខាល]
To all Khmer and foreign readers:
Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.
Khmer Yeourng
Post a Comment