A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 July 2015

ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់

ដោយ ថា កិត្យា
2015-07-01 rfa

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
 RFA/Rann Samnang


អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ លោក សុខ ផល ប្រាប់​ឲ្យ​អភិបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ឱ្យបាន​នូវ​ការ​ចេញ​ចូល និង​ស្នាក់អាស្រ័យ​របស់​ជនបរទេស​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សំណូមពរ​នេះ ត្រូវ​បាន​លោក សុខ ផល ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា បន្ទាប់​ពី​រក​ឃើញ​ថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​កើន​ឡើង​គួរ​អោយ​ព្រួយបារម្ភ។

តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ហាញថា​ នៅ​៨​ខែ​ចុង​ឆ្នាំ២០១៤ គឺ​អគ្គនាយកដ្ឋាន បាន​បណ្ដេញ​ជនអន្តោប្រវេសន៍ ដែល​គ្មាន​លិខិត​ស្នាម​ជិត​២ពាន់​នាក់ (១៨០០) ក្នុង​នោះ មាន​ជនជាតិ​វៀតណាម​១.៥០០នាក់។ ហើយ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ មាន​ជនអន្តោប្រវេសន៍​១.២០០​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ ក្នុង​នោះ៩៥​ទៅ​៩៨​ភាគរយ ជា​ជនជាតិ​វៀតណាម៕

1 comment:

Anonymous said...

To all Khmer and foreign readers:

Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.

Khmer Yeourng