យោងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ជាប្រមុខ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា វិជ្ជា, លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី ដោយសេចក្តីសម្រេចលេខ៤៤សសរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដែលគណៈកម្មការនេះមានសមាសភាព ដូចខាងក្រោម ៖
-រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប ជាប្រធាន
-រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប ជាអនុប្រធាន
-រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប ជាអនុប្រធាន
-តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប ជាសមាជិក
-អគ្គស្នងការនគរបាលជាតិ ជាសមាជិក
-មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសមាជិក
-តំណាងអាជ្ញាធរពាក់ព័ន្ធ ជាសមាជិក ។
គណៈកម្មការអន្តរក្រសួងខាងលើនេះមានតួនាទី និងភារកិច្ច ដូចតទៅ ៖ -សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងព័ស្តុតាង ។ -ចុះស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយលើអង្គហេតុ និងអង្គច្បាប់ ។ -រៀបចំរបាយការណ៍បំភ្លឺករណីនេះជូនអង្គការអន្តរជាតិខាងការងារ ។ -បំពេញការងារចាំបាច់ផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ។
គួររំលឹកជូនថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះ ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃនៅមុខតូបលក់កាសែតក្បែររបងខាងលិចវត្តលង្កា លើកំណាត់ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ។ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ តុលាការកំពូលបានបើកសវនាការជំនុំជម្រះវិនិច្ឆ័យសេចក្តីសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតប្រឆាំងលើជនល្មើសមិនស្គាល់មុខ ដែលបានធ្វើឃាតលោក ជា វិជ្ជា តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ។ ក្រោយមក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតផ្លូវការមួយជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ ស៊ើបអង្កេតកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និងប្រមូលព័ស្តុតាងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
រីឯលោក រស់ សុវណ្ណារ៉េត អតីតប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រទ្រីនុងហ្គាល់ កូមារា ត្រូវបានឃាតកបាញ់សម្លាប់នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៤ ខណៈរូបលោកធ្វើដំណើរចេញពីធ្វើការនៅរោងចក្រវិលត្រឡប់ទៅលំនៅឋានវិញ ដល់ចំណុចមហាវិថីកម្ពុជាក្រោម ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយឡែក លោក ហ៊ី វុទ្ធី អតីតប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសាន់តិច (Sun Tex) មានទីតាំងឋិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវឃាតកបាញ់សម្លាប់នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ ខណៈរូបលោកទើបធ្វើដំណើរចេញពីធ្វើការវេនយប់ក្នុងរោងចក្រ ដើម្បីឆ្ពោះទៅកាន់លំនៅឋានវិញបានចម្ងាយប្រមាណ១៥០ម៉ែត្រពីរោងចក្រប៉ុណ្ណោះ ។
រហូតមកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចមិនទាន់ស្វែងរកឃាតកដែលបាញ់សម្លាប់យ៉ាងព្រៃផ្សៃ ទៅលើជនរងគ្រោះជាមេដឹកនាំសហជីពដ៏ឆ្នើមទាំង៣នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងអយុត្តិធម៌នៅឡើយទេ ៕
3 comments:
12 hears? What's that?
Good things to do.
Begin of Drgunzet's comment.
Union leader Chea Vichea was not a threat to Mr. Hun Sen. If I were Mr. Hun Sen, I would not bother with Chea Vichea.
Chea Vichea alive was not useful for Sam Rainsy. His death was much more useful. Sam Rainsy can gain some sorely needed publicity. His party at the time was not well-known and weak. So, Don't be surprised, Sam Rainsy could be the culprit ordering Chea Vichea's hit.
With the mentality of death->Presume Mr. Hun Sen did it, will induce the opposition to kill some of their own to pin against Mr. Hun Sen.
Just look at Khmerization, he made some presumption, then pin blame on me. Read his blame here:
"I've received offensive and abusive comments directed at me from some readers, especially Mike and, I presume, Drgunzet, who were angry with me for moderating their offensive comments."
Then he proceeded to take action against me.
http://khmerization.blogspot.com/2015/06/will-khmerization-remove-moderation-mode.html
-Drgunzet-
P.S. If I were the B-52 bomber who piloted over Cambodia, I would not regret over bombing Cambodia. It's a good method to talk with the Khmer, "Eat more bombs till you agree and comply with me."
Your race deserve all the misfortunes happened to you. More will come...
Post a Comment