(ចុះផ្សាយនៅថ្ងៃ 24-06-2015, ) | ដោយ : រួបរួម
លោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែមិថុនា បានសរសេរលិខិតអបអរសាទរលោក ហ៊ុន សែន ដែលបានទទួលតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយមរណភាពរបស់លោក ជា ស៊ីម។ ក្នុងលិខិត ប្រធានគណបក្សប្រឆាំង មានជំនឿថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នឹងមានភាពរឹងមាំជាលំដាប់។ នៅក្នុងការឆ្លើយឆ្លងគ្នាតាមលិខិត មេដឹកនាំគណបក្សនយោបាយទាំងពីរក៏បានលើកឡើងពីផ្លែផ្កានៃវប្បធម៌សន្ទនាផងដែរ។
«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ គណបក្សប្រជាជនកម្ពុជានឹងបន្តរីកចម្រើនរឹងមាំជាលំដាប់»។ នេះបើតាមសំណេរជូនពររបស់លោក សម រង្ស៊ី ផ្ញើរទៅកាន់លោក ហ៊ុន សែន។
ប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា វប្បធម៌សន្ទនារវាងគណបក្សទាំងពីរ នឹងចាក់ឫសចាក់គល់កាន់តែជ្រៅ ហើយនឹងពង្រឹងពង្រីកកាន់តែទូលំទូលាយថែមទៀតក្នុងគោលដៅរួមដើម្បីជាប្រយោជន៍ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរទាំងមូល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី២៤ ខែមិថុនា បានសរសេរតបទៅកាន់លោក សម រង្ស៊ី វិញថា វប្បធម៌សន្ទនាពិតជាបាននាំមកនូវលទ្ធផលដ៏ល្អសម្រាប់ជាតិ និងប្រជាជន។ ប្រធានគណបក្សកាន់អំណាច រំពឹងផងដែរថា៖ «ខ្ញុំសង្ឃឹមថា គណបក្សយើងទាំងពីរនៅតែពង្រឹងកិច្ចសហការគ្នាដោយស្មារតីស្មោះត្រង់លើការអនុវត្តវប្បធម៌សន្ទនានេះនៅតាមបន្តាថ្នាក់បន្តទៀតដើម្បីភាពសុខដុមរមនាសម្រាប់ប្រជាជនយើងទាំងពេលបច្ចុប្បន្ន និងអនាគត»៕
2 comments:
Sans blague!....What a sarcastic way to put it...
Begin of Drgunzet's comment.
Ooooooh, look at Sam Rainsy's smile. He is a happy camper. Oooooh, don't forget the millions of the poor Cambodians suffering on the streets, thousands and thousands abused every where, every second. Now that Sam Rainsy got as much as he can, he will lay low and accumulate his pay-out.
Oooooh, so much for the poors.
-Drgunzet-
Post a Comment