A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 6 June 2015

ពលរដ្ឋ​ប្រមាណ​២០០​នាក់​ចូល​រួម​វេទិកា​ប្រឆាំង​អំពើ​ពុករលួយ​និង​វប្បធម៌​និទ្ទណ្ឌភាព

ដោយ ហ៊ុំ ចំរើន
2015-06-05

ពលរដ្ឋ​ចូល​រួម​ក្នុង​វេទិកា​ប្រឆាំង​អំពើ​ពុករលួយ និង​និទ្ទណ្ឌភាព ឡើង​មាន​មតិ និង​នាំ​យក​ឯកសារ​ពី​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ ដើម្បី​ឲ្យ​ក្នុង​អង្គ​ពិធី​ដោះស្រាយ នា​សួន​នាគ​សន្តិភាព ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

គណៈកម្មការ​កម្ពុជា​ឯករាជ្យ​​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​វេទិកា​សាធារណៈ​មួយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព ដែល​មាន​ប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ ២០០​នាក់​ នៅ​សួន​នាគសន្តិភាព ក្រុង​​បាត់ដំបង​ ខេត្ត​បាត់ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិថុនា។

ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ​ប្រឆាំង​អំពើ​ពុករលួយ អ្នកស្រី ម៉ក់ ស៊ីថា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​វេទិកា​នោះ​ថា​ វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សិក្សា​ស្រាវជ្រាវ​ករណី​ជម្លោះ​ដីធ្លី​ និង​រឿង​ព្រហ្មទណ្ឌ​ ដែល​​ពាក់ព័ន្ធ​ទៅ​នឹង​និទ្ទណ្ឌភាព និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៣ រួម​មាន​ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​កំពង់ធំ។

អ្នកស្រី ម៉ក់ ស៊ីថា៖ «ការ​បក​ស្រាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​មិញ​នេះ ​គ្រាន់​តែ​ជា​លក្ខណៈ​ទូទៅ​ទេ។ ចំពោះ​មុខ​ករណី​ដែល​​យើង​រក​ឃើញ​នេះ​ យើង​នឹង​នាំ​រឿង​របស់​បងប្អូន​ដាក់​ទៅ​​ថ្នាក់​ជាតិ​​បន្ត​ទៀត»។



ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា​ភាគ​ច្រើន​ លើក​ឡើង​ពី​ទុក្ខ​កង្វល់​​រឿង​ទំនាស់​ដីធ្លី​ជា​បញ្ហា​សំខាន់។ ពួកគាត់​សង្កត់​ធ្ងន់​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​​រឿង​ទំនាស់​ដី​របស់​ពួកគាត់​នោះ​ទេ បណ្ដោយ​ឲ្យ​ឈ្មួញ ​និង​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​​តាម​អំពើ​ចិត្ត។

ឆ្លើយ​តប​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​នោះ អភិបាល​រង​ខេត្ត​បាត់ដំបង លោក ប៊ុត គិមស៊ាន មាន​ប្រសាសន៍​បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​ខេត្ត​បាត់ដំបង យក​ចិត្ត​ទុកដាក់​​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ជា​ប្រចាំ។ លោក​អភិបាល​រង​ខេត្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​មន្ត្រី​​ខិល​ខូច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​​អំពើ​និទ្ទណ្ឌភាព​ផ្ដន្ទាទោស​តាម​ច្បាប់។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​​យក​​ឯកសារ​ពាក់ព័ន្ធ និង​ការ​រំលោភ​ដី​ធ្លី​ពី​សំណាក់​អ្នក​មាន​លុយ មាន​អំណាច​ ដាក់​ឲ្យ​លោក​អភិបាល​រង​ខេត្ត​ដោះស្រាយ​បន្ត។

អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា​ អ្នកស្រី​នឹង​តាម​ដាន​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត​ ហើយ​ប្រសិន​បើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព ​អ្នកស្រី​នឹង​នាំ​រឿង​នេះ​ដាក់​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​​ថ្នាក់​ជាតិ​ទៀត៕​​​​​​​​​​​​​​​​

No comments: