2015-05-31 rfa
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍ តាមការសាកសួររបស់លោក យាង សុជាមេត្តា៖
សកម្មភាពមន្ត្រីបក្សសង្គ្រោះជាតិ ជាមួយប៉ូលិសព្រំដែនវៀតណាម នៅចំណុចភូមិជើង ឃុំជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៥។
RFA/Uon Chhin
|
ប្រជាពលរដ្ឋខ្មែរ រួមនិងជនជាតិចាម ប៉ះទង្គិចគ្នាជាមួយប៉ូលិសការពារព្រំដែនវៀតណាម និងពលរដ្ឋវៀតណាម មួយរយៈពេលខ្លី នៅចំណុចដីមានជម្លោះ ១៦ហិកតារ នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការប៉ះទង្គិចនេះកើតឡើងក្រោយពីពលរដ្ឋខ្មែរ និងចាម ប្រមាណ ៥០០នាក់ នាំគ្នាចុះពិនិត្យមើលទីតាំងដីមានជម្លោះនៅថ្ងៃទី៣១ ខែឧសភា នៅព្រំដែនខ្មែរ-វៀតណាម ក្នុងឃុំជាំ ស្រុកមេមត់ ដែលជាតំបន់មានជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរ និងវៀតណាម ហើយខាងភាគីវៀតណាម រារាំងមិនឲ្យចូលម្ដងហើយម្ដងទៀត ប៉ុន្តែខាងភាគីខ្មែរបានព្យាយាមបុកទម្លុះរបាំងរបស់ភាគីវៀតណាម ដែលមានយោធាវៀតណាម ឈរការពារ រួមទាំងពលរដ្ឋវៀតណាម សរុបប្រមាណ ៥០០នាក់ដែរ។
ពលរដ្ឋខ្មែរនិងអាជ្ញាធរមូលដ្ឋានអះអាងថា ដីដែលខាងវៀតណាម ហាមឃាត់មិនឲ្យភាគីខ្មែរចូលនោះ គឺជាដីខ្មែរ។ ប៉ុន្តែមន្ត្រីប៉ូលិសព្រំដែនខ្មែរ មិនធ្វើអត្ថាធិប្បាយយ៉ាងណាជុំវិញដីមានជម្លោះនេះទេ។
ប៉ូលិសព្រំដែនខ្មែរអន្តរាគមន៍ខ្លាចពលរដ្ឋខ្មែរប៉ះទង្គិចខ្លាំងជាមួយប៉ូលិសព្រំដែនវៀតណាម នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៥។ RFA/Uon Chhin |
No comments:
Post a Comment