ដោយ៖ ណុល ដារ៉ា | ថ្ងៃអាទិត្យ ទី19 មេសា 2015,
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅថ្ងៃអាទិត្យនេះ មានព្រះបន្ទូលថា ទ្រង់គាំទ្រវប្បធម៌សន្ទនារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ។
ទ្រង់រណឫទ្ធិបានមានព្រះបន្ទូលបែបនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ មុនពេលយាងចេញទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលគាល់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ដែលកំពុងគង់នៅទីនោះ ។
ជាការកត់សម្គាល់ ចាប់តាំងពីសម្ដេចក្រុមព្រះបានយាងត្រឡប់មកធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជាថ្មីឡើងវិញ នេះជាលើកទី១ ដែលទ្រង់មានបន្ទូលពាក់ព័ន្ធនឹងបញ្ហានយោបាយ ខណៈផ្ទៃក្នុងគណបក្សរបស់ទ្រង់ហាក់មិនទាន់ចុះសម្រុងគ្នានៅឡើយ ។
ចំណែកឯលោកសម រង្ស៊ី ឯនោះវិញ ក៏រងនូវការរិះគន់ដែរថា វប្បធម៌សន្ទនានឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិជួបវាសនា ដូចគណបក្សហ្វ៊ុនស៊ិនប៉ិចដែរ ប៉ុន្តែលោកសម រង្ស៊ីបានច្រានចោលការរិះគន់នោះ ដោយថារវាងលោក និងទ្រង់រណឫទ្ធិ គឺខុសគ្នាដូចមេឃនឹងដី ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
No comments:
Post a Comment