ក្រោយពីសង្គ្រាមបង្ហូរឈាមគ្នារវាងកងទ័ពព្រៃខ្មែរក្រហម និងទាហានសាធារណរដ្ឋខ្មែរអស់រយៈពេល ៥ឆ្នាំមក ក្រុមឧទ្ទាមខ្មែរក្រហមដែលមានការគាំទ្រពីសម្ដេចព្រះនរោត្តម សីហនុ ពីក្រៅប្រទេសផងនោះ ដណ្ដើមបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រយៈពេល ២សប្ដាហ៍មុនពេលខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ សហរដ្ឋអាមេរិក បានជម្លៀសប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ គឺលោក លន់ នល់ ចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥។
សូមអញ្ជើញលោកអ្នកនាងស្តាប់ លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ រៀបរាប់អំពីការដួលរលំនៃរបបនេះ តាមការសាកសួររបស់ លោក ជី វិតា ដូចតទៅ៖
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ លោក ឆាំង សុង នៅក្នុងការផ្សាយរបស់យើងកាលពីល្ងាចថ្ងៃទី១៨ មេសា បានបកស្រាយថា រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីអំណាចកាលពីឆ្នាំ១៩៧០ នោះ គឺដើម្បីស្រោចស្រង់ប្រទេសជាតិ មិនអោយមានវត្តមានកងទ័ពវៀតណាម កុម្មុយនិស្ត នៅលើទឹកដីខ្មែរបន្តទៀត។
តើរដ្ឋប្រហារទម្លាក់សម្ដេចឪព្រះប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ នោះ គឺជាការផ្ដួចផ្ដើមរបស់ព្រះអង្គ ឬយ៉ាងណា?
សូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោក ឆាំង សុង ភាគបញ្ចប់៖
សង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី និងសង្គ្រាមនៅវៀតណាម នៅក្នុងចុងទសវត្សឆ្នាំ១៩៦០ បានអូសទាញកម្ពុជា អោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏មហន្តរាយមួយដែលមិនអាចបកក្រោយវិញបាន។ សម្ដេចព្រះនរោត្តម សីហនុ ដែលប្រកាសថា កម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ បានអនុញ្ញាតអោយកងទ័ពវៀតណាម កុម្មុយនិស្តខាងជើង ប្រើប្រាស់ទឹកដីកម្ពុជា ជាជម្រកលាក់ខ្លួន និងជាមូលដ្ឋានទ័ព ដើម្បីវាយប្រហារវៀតណាម សេរីខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
អតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរអះអាងថា នេះហើយគឺជាមូលហេតុចម្បងដែលនាំអោយមានរដ្ឋប្រហារ។ តើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីអំណាចនៅឆ្នាំ១៩៧០ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ អាចចៀសវាងបានដែរ ឬទេ?
សូមអញ្ជើញស្ដាប់ការបកស្រាយរបស់លោក ឆាំង សុង រដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ តាមការសាកសួររបស់លោក ជី វិតា៖
No comments:
Post a Comment