សកម្មភាពពលករខ្មែរត្រឡប់ទៅធ្វើការនៅប្រទេសថៃ ក្រោយបុណ្យចូលឆ្នាំ តាមច្រកទ្វារអន្តរជាតិ |
ដោយ ហ៊ុំ ចំរើន
2015-04-19 FRA
2015-04-19 FRA
ពលករខ្មែរមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេសរាប់ពាន់នាក់ នាំគ្នាសម្រុកត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ គឺបន្ទាប់ពីពួកគេបានមកលេងបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឯស្រុកកំណើតមក។ សមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាក់ថា ពលករត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនេះ មានចំនួនច្រើនប្រហាក់ប្រហែលនឹងពេលវិលត្រឡប់នៅថ្ងៃបុណ្យសំខាន់ៗរបស់ជាតិកាលពីឆ្នាំកន្លងទៅ។
ចាប់តាំងពីចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី១៧ មេសា មក គឺនៅម៉ោងប្រមាណ ៦ព្រឹករហូតដល់រសៀល នៅតាមដងផ្លូវជាតិលេខ៥ ចាប់ពីមុខវត្តប៉ាលេលេយ្យ ក្រុងប៉ោយប៉ែត រហូតដល់ច្រកទ្វារអន្តរជាតិ គេសង្កេតឃើញមានពលករខ្មែរក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ ខ្លះអង្គុយខ្លះដើរជាក្រុមៗ ដោយមានបង្វេចកាបូបខោអាវសំពីងសំពោងស្ទើរពាសពេញផ្លូវ ដើម្បីត្រៀមទៅបំពេញបែបបទចូលទៅប្រទេសថៃ រៀងៗខ្លួន។
ក្រុមពលករខ្មែរមកពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ខណៈអង្គុយចាំគ្នាតាមដងផ្លូវនៅក្បែររង្វង់មូលក្រុងប៉ោយប៉ែត ឲ្យដឹងថា ពួកគេមានគ្នា ១៩នាក់ត្រៀមទៅបំពេញបែបបទចេញទៅធ្វើការជាកម្មករដាំដើមឈើនៅខេត្តប្រាចិនបូរី ប្រទេសថៃ ដោយទទួលប្រាក់ឈ្នួលម្នាក់ ៣០០បាត ឬប្រមាណ ៣ម៉ឺន ៧ពាន់រៀលក្នុងមួយថ្ងៃ។ ពួកគេថ្លែងបន្តថា ហេតុដែលនាំគ្នាទៅធ្វើនៅប្រទេសថៃ ដោយសារនៅស្រុកខ្មែរគ្មានការងារធ្វើ ហើយម្យ៉ាងធ្វើស្រែចម្ការនៅឯស្រុកកំណើតមិនអាចមានប្រាក់គ្រប់គ្រាន់ដោះស្រាយផ្គត់ផ្គង់ជីវភាពបាន៖ «»។
ស្រដៀងគ្នានេះដែរ ពលករខ្មែរមកខេត្តកំពង់ស្ពឺ មួយក្រុមទៀតថ្លែងថា ពួកគេមានគ្នាចំនួនជាង ១០នាក់ធ្វើដំណើរមកពីស្រុកកំណើតនៅខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី១៧ មេសា ដើម្បីត្រៀមចេញទៅធ្វើការជាកម្មកររោងចក្រទឹកកកនៅស្រះកែវ ប្រទេសថៃ។ ពួកគេបន្តថា មិនចង់ទៅធ្វើការងារនៅក្រៅប្រទេសទេ ប៉ុន្តែដោយសារនៅស្រុកកំណើតគ្មានមុខរបររកស៊ីចិញ្ចឹមជីវិត និងក្រុមគ្រួសារក៏សម្រេចចិត្តនាំគ្នាទៅធ្វើការនៅស្រុកគេទាំងប្រថុយប្រថាន៖ «»។
ទាក់ទងនឹងបញ្ហានេះដែរ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត មានប្រសាសន៍បញ្ជាក់ថា ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត មកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស ហើយភាគច្រើនទៅធ្វើការដោយស្របច្បាប់។ លោកបន្តថា ពលករចាប់ផ្ដើមសម្រុកទៅប្រទេសថៃ ខ្លាំងប្រមាណ ១សប្ដាហ៍ គឺបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច ក្នុងនោះថ្ងៃណាដែលពលករចេញទៅប្រទេសថៃ ច្រើនមានចំនួនប្រមាណ ២ពាន់នាក់ក្នុងមួយថ្ងៃ។ យ៉ាងនេះក្ដីលោកថា ចំនួនពលករដែលចេញទៅធ្វើការនៅប្រទេសថៃ ក្នុងឱកាសបុណ្យសំខាន់របស់ជាតិឆ្នាំនេះ មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនៗ៖ «»។
ទោះយ៉ាងនេះក្ដីអ្នកស្រាវជ្រាវសង្គមលោកបណ្ឌិត កែម ឡី មានប្រសាសន៍បញ្ជាក់ថា ពលករដែលធ្វើចំណាកស្រុកទៅប្រទេសថៃនេះ ដោយសារពួកគេពុំមានការងារធ្វើនៅក្នុងស្រុក ម្យ៉ាងវិញទៀត តម្លៃប្រាក់ឈ្នួលកម្មករក្នុងស្រុកទាបជាងនៅប្រទេសថៃ ហើយជីវភាពជួបការខ្វះខាតនៅក្នុងបន្ទុកគ្រួសារ បញ្ហាទាំងនេះហើយដែលជាកត្តាជំរុញឲ្យពួកគេចេញទៅស្វែងរកការងារនៅក្រៅប្រទេស។
ទោះយ៉ាងនេះក្ដីលោកថា បញ្ហាទាំងនេះ រដ្ឋាភិបាលអាចដោះស្រាយបាន ប្រើសិនរដ្ឋាភិបាលបង្វែរការអភិវឌ្ឍពីទីប្រជុំជនទៅជនបទឲ្យបានច្រើន ហើយពង្រីកផ្នែកកសិឧស្សាហកម្មនៅតាមជាយដែន និងផ្ដល់ប្រាក់ខែអប្បបរិមាណកម្មករឲ្យខ្ពស់ជាងពេលបច្ចុប្បន្ន ឬឲ្យប្រហាក់ប្រហែលប្រទេសជិតខាងជាដើម៖ «»។
សមត្ថកិច្ចច្រកប្រចាំទ្វារអន្តរជាតិប៉ោយប៉ែត រំពឹងថា ចំនួនពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ ហើយធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ រហូតដល់ចុងខែមេសា ឆ្នាំ២០១៥ អាចមានចំនួនប្រមាណ ២ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
For 30 years under the hiding communist psychopath as a democratic and economic well developed , Khmer leader use to elevate them self as a strong man in helping his poor country . Any time he grab microphone and up in the podium in front of people he spread the demagoguery word of progress of their team work,it not different from the past regime under N. Sihanouk propagated a lot of lie and lie and flattery , but never tell the truth how many million they borrowed from foreigners, and did not dare to talk about his country still classify as a beggar country hunting for aid donation from abroad of billion a year in the last 30 yers and count on . The country is too well progress and develop and then poor Khmer live without job of hundred thousand need to sacrifice families to go dangerously crossed border illegally to find work in the nearby country as a slave worker to feed their families . How about sending maid program of young Khmer women of thousand to others Asian countries and been viciously rape , corporate abused , intentional harmful out of control? did this consider as well develop too . How about hundred of thousand Khmer lost their lively hood ,like land properties right and abused of all kind from the high authority rulers scheme under land for economic and industrial concession ? Did this scheme of enriched you families, cronies and corrupt authorities is a kind of progress development too ? You name it .
Post a Comment