Read the article in English here.
ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី12 មិនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក ជាម យៀប (ឆ្វេង) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានារសៀលថ្ងៃព្រហស្បតិ៍នេះ (រូបភាព៖ ទេព សូនី)
ប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោក ជាម យៀប ច្រានចោលការចោទប្រកាន់របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលបានអះអាងថាការចំណាយថវិកាដ្ឋសភាកាលពីឆ្នាំមុនគ្មានតម្លាភាព នាំឲ្យបាត់បង់យ៉ាងតិចជិត៦លានដុល្លារ ។
កាលពីព្រឹកថ្ងៃអង្គារទី១០ ខែមិនា គណៈកម្មការទី២នៃរដ្ឋសភាបានសួរដេញដោលអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង ពីការប្រើប្រាស់ថវិការដ្ឋសភាកន្លងទៅដើម្បីធានាពីតម្លាភាព ។ អនុប្រធាននៃគណៈកម្មការនេះ លោក សុន ឆ័យ បានអះអាងថា តាមការពិនិត្យរកឃើញថា ថវិកាជាតិដែលប្រើចំគោលដៅប្រកបដោយតម្លាភាពនោះ អាចអស់ត្រឹម២០ទៅ២៥ភាគរយនៃថវិការដែលបានចំណាយប៉ុណ្ណោះ ។ លោកយល់ថាច្រើនឆ្នាំមកនេះ ថវិកាជាតិអាចបាត់បង់តាមអំពើពុករលួយនេះ ។
លោក សុន ឆ័យ បានឲ្យដឹងទៀតថា លោក ឡេង ប៉េងឡុង បានព្យាយាមមិនបង្ហាញឯកសារជាច្រើនទៀត ដែលលោកទាមទារដើម្បីផ្ទៀងផ្ទាត់ពីការប្រើប្រាស់ថវិកាជាតិដោយ តម្លាភាពដោយអះអាងថា ចាំមានបញ្ជាពីប្រធានរដ្ឋសភាជាមុនសិន ។
ក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នៃរដ្ឋសភាលោក ជាម យៀប បានច្រានចោលការអះអាងនេះ ដោយលោកលើកឡើងថា គ្រប់ការចំណាយនៅក្នុងរដ្ឋសភាបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពីគណៈកម្មការជំនាញនៃរដ្ឋសភា ។ លោកថា ការលើកឡើងរបស់លោក សុន ឆ័យ ជាការស្រមើស្រមៃ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ ។
លោក ជាម យៀប មានប្រសាសន៍ថា «ក្នុងការចំណាយនេះ បើសិនជាគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាយកទៅពិនិត្យហើយមិនត្រឹមត្រូវ មិនអាចទិញបានទេ អត់បានទេ ។ ពុំមែនរដ្ឋសភាជាអ្នកកាន់លុយទេ... យកទៅពិនិត្យមើលទៀត ហើយទៅសួរតម្លៃយ៉ាងម៉េចយ៉ាងម៉េច សមស្របត្រឹមត្រូវទៅតាមហ្នឹងដែរទេ បានគេឲ្យលុយមក» ។
ពាក់ព័ន្ធនឹងករណីដែលលោក ឡេង ប៉េងឡុង បដិសេធមិនព្រមផ្ដល់ឯកសារតាមការទាមទាររបស់លោក សុន ឆ័យ នោះ លោក ជាម យៀប អះអាងថាជាការគោរពទៅតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែលបានចែងថា « កំណត់ហេតុទាំងអស់ និងឯកសារដទៃទៀតរបស់រដ្ឋសភាត្រូវរក្សាទុកនៅក្នុងអគ្គលេខាធិការដ្ឋាន ហើយមិនត្រូវធ្វើឲ្យបែកខ្ចរខ្ចាយទៅខាងក្រៅដោយគ្មានការអនុញ្ញាត ពីប្រធានឡើយ» ។
លោក សុន ឆ័យ ឆ្លើយតបបែបចំអកទៅលោក ជាម យៀប ថា ការលើកឡើងរបស់លោកគឺធ្វើឲ្យរួចពីមាត់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដើម្បីឲ្យដឹងពីអ្នកណាខុសឬត្រូវនោះ គណៈកម្មការទី២នៃរដ្ឋសភាត្រូវកោះហៅ អគ្គលេខាធិការនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យបង្ហាញរបាយការណ៍ជាក់លាក់ពីការចំណាយថវិកា ដើម្បីឲ្យក្រុមការងារវាយតម្លៃលើករណីនោះ។ លោកមានប្រសាសន៍ថា «គ្មានហេតុផលណាមួយថាយើងចាយអស់១១លាន៥សែនក្នុងមួយឆ្នាំ ដូច្នេះដើម្បីជម្រះបញ្ជីហ្នឹង គឺសុំឲ្យឯកឧត្តម ជាម យៀប ជួយជុំរុញឲ្យ ឡេង ប៉េងឡុង ផ្តល់នូវឯកសារនៃការបង្ហាញរបស់គាត់មក។ ឥឡូវបើថាឆ្នាំ២០១៥នេះធ្វើមិនទាន់ សុំឲ្យឆ្នាំ២០១៤មក គាត់ធ្វើអីខ្លះលើទឹកប្រាក់ជិត៣០លានដុល្លារ កាលពីឆ្នាំ២០០៤ហ្នឹងថាគាត់ចាយវាយអីខ្លះ យកឯកសារមកឲ្យយើងពិនិត្យ»។
ទោះយ៉ាងណា លោក សុន ឆ័យ ឲ្យដឹងទៀតថា លោកនឹងជជែកជាមួយលោក ជាម យៀប បន្តទៀតពីករណីនេះ មុននឹងដាក់បញ្ហានេះទៅសភាពេញអង្គ។
លោក ជាម យៀប អះអាងថា ការដែលលោកចេញមុខស្រាយបំភ្លឺជំនួសលោក ឡេង ប៉េងឡុង នេះគឺព្រោះលោក ឡេង ប៉េងឡុង ពុំមានសិទ្ធិចេញមុខតតាំងជាមួយតំណារាស្ត្រនោះទេ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
2 comments:
These wolf gangster pack never admit what he and his team caught in act and fact . these wolf pack who stole the domestic live stock so long to enriched them self and their pack . He can refuse or accuse any critic by use power of talk and intimidation to squash opponent who dare to expose his corrupted plan . but they never have a gut to show the real evidence to the public and clear his reputation .
Begin of Drgunzet's comment.
In history, the winner got to the right to write history. So, Vietnam defeated Champa, Vietnam got the right to write history for what happened.
We all know the Vietnamese would be bias. They would write good history about them in the conflict. I generally don't trust much of the history.
Now, the Khmer was not even around to know exactly what happened between Vietnam and Champa. Yet, the Khmer wrote history to portray Vietnam as evil.
http://www.khmerkrom.org/history
"This political marriage did not last longer than a year because the Cham King was killed by suspicious means. The Vietnamese princess ran away with the Vietnamese general, Tran Khac Chung, to the Vietnamese Capital (Thang Long)."
Vietnamese history wrote: The Cham King died within a year. The young Vietnamese queen was required to be buried with him. The Vietnamese father King sent a general to rescue her daughter from the Cham Royal custom of burying the queen to accompany the dead King to the next world.
Thus Vietnam and Champa went to war again.
---------------------
Anyway, I don't know if the Vietnamese wrote correct history or not, but I can easily figure out the Khmer folks made up blatant and silly lies to make Vietnam looking bad.
This is why the International community will always side with Vietnam over Cambodia. You people are sick and pathetic.
Please, stop being stupid. I have not met a worse race than the Khmer. God has been punishing the Khmer for hundreds of years and I do not know when God will stop punishing the Khmer.
-Drgunzet-
Post a Comment