ក្រុមហ៊ុន Sokha Hotel Co., Ltd. ដែលមានលោកឧកញ៉ា សុខ គង់ ជាអគ្គនាយក ក្រៅពីទទួលបានគម្រោងផ្គត់ផ្គង់ប្រេងឥន្ធនៈជាច្រើនឆ្នាំជូនរដ្ឋ ក្រោមរូបភាពក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច និងគម្រោងសេវាប្រមូលចំណូលការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្តពីភ្ញៀវទេសចរជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយអាជ្ញាធរអប្សរា កើបប្រាក់ចំណេញបានយ៉ាងច្រើនសន្ធឹកក្នុង១ឆ្នាំៗនោះ គឺក្រុមហ៊ុនេះក៏មានគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍រមណីយដ្ឋានតំបន់ប្រាសាទព្រះវិហារ(ខេត្តព្រះវិហារ) ប្រាសាទសម្បូរព្រៃគុក(ខេត្តកំពង់ធំ) ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព(ខេត្តបន្ទាយមានជ័យ) ប្រាសាទឯកភ្នំ និងប្រាសាទភ្នំបាណន់(ខេត្តបាត់ដំបង) ផងដែរ ។
ដោយឡែក លោកឧកញ៉ា សុខ គង់ គ្រោងដាក់ទុនវិនិយោគសរុបចំនួន៧០លានដុល្លារអាមេរិកកាលពីអំឡុងឆ្នាំ២០០៣ ដើម្បីបម្រើសេវាយកកម្រៃពីភ្ញៀវទេសចរចូលទស្សនាតំបន់ប្រាសាទព្រះវិហារ ។
កិច្ចសន្យារវាងក្រុមហ៊ុន Sokha Hotel Co., Ltd. និងរាជរដ្ឋាភិបាល តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការផ្តល់សិទ្ធិសម្បទានឲ្យក្រុមហ៊ុន Sokha Hotel Co., Ltd. យកកម្រៃសេវាចូលទស្សនាតំបន់ប្រាសាទព្រះវិហារ បានព្រាងរួចរាល់ហើយកាលពីអំឡុងឆ្នាំ២០០៣ ដោយក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ គ្រោងដាក់ទុនវិនិយោគស្មើនឹងទឹកប្រាក់សរុបចំនួន៧០លានដុល្លារអាមេរិក ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយសារជម្លោះប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃបានកើតមានឡើងកាលពីខែកក្កដា ឆ្នាំ២០០៨កន្លងទៅ ។
ថ្វីដ្បិតលោកឧកញ៉ា សុខ គង់ បានខាតបង់ឱកាសក្នុងគម្រោងវិនិយោគ៧០លានដុល្លារអាមេរិកលើការយកកម្រៃសេវាពីភ្ញៀវទេសចរចូលទស្សនាតំបន់ប្រាសាទព្រះវិហារ ដោយសារជម្លោះប្រាសាទព្រះវិហារក៏ដោយ ក៏លោកឧកញ៉ា សុខ គង់ ទទួលបានគម្រោងវិនិយោគនៅតំបន់រមណីយដ្ឋានភ្នំបូកគោ ខេត្តកំពតវិញ ដោយដាក់ឈ្មោះថា "រមណីយដ្ឋានឋានសួគ៌បូកគោ" ដែលរមណីយដ្ឋានឋានសួគ៌ភ្នំបូកគោនេះមានជនជាតិវៀតណាមបោះទីតាំងរហូតដល់ប្រារព្ធពិធីសាសនាផ្សេងៗតាមទំនើងចិត្តរបស់ពួកគេយ៉ាងពេញបន្ទុក ។
លោក សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច គ្រុប និងជាអគ្គនាយកក្រុមហ៊ុន Sokha Hotel Co., Ltd. ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤៩៥/៣៧ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ ៕
4 comments:
Stop destroying Cambodia Ah Ngyen Van Troy aka Sok Kong !!
Begin of Drgunzet's comment.
This year, many Vietnamese Software companies are staffing up 30-50 IT personnel. They are winning out-sourcing jobs from Germany and Japan. Already, this year Vietnam displayed China as the biggest out-sourcing software for Japan.
Read here, Vietnam started to win more contracts for Germany.
http://vietnamnews.vn/economy/267544/fpt-software-signs-3-year-plan-with-german-company-eon.html
There is no way Cambodia can compete with Vietnam. Last year, there were only 12 students who passed the National exam with grade A. How can Cambodia compete?
-Drgunzet-
Hey drgunzet it is Jackel again. The reason ,only reason youn got the outsourcing contracts that's because youn had bid the lowest possible price and no other competitors dared to go as low as youn. if they did they don't make profit, so they chicken out and they let slave themselves for others.Beside youns are born slave any way and we don't want to compete with youn slaves, it is embarrassing .
Losing only $70 in Preah Vihear
investment was a tiny mini minimo.
Must be typo error. You meant $70 mil? right!
Post a Comment