PHNOM PENH (Xinhua) -- The Royal Cambodian Armed Forces and U.S. Army Pacific will hold a joint military exercise in western Cambodia's Kampong Speu province from March 7 to 20, a U.S. Embassy's press statement said Friday.
Angkor Sentinel is an annual bilateral exercise sponsored by U. S. Army Pacific and hosted by the Royal Cambodian Armed Forces that focuses on providing humanitarian assistance and responding to disasters.
"This year marks the sixth iteration of this significant and highly-productive regional training exercise,"the statement said. "Training will focus on humanitarian assistance and disaster relief operations."
Major exercise activities include a Command Post Exercise, Engineer Civic Action Project, Engineer Expert Academic Exchange ( EAE), Junior Leader EAE, Explosive Ordnance Disposal, Medical First Responder EAE and a Jungle Operations/Survival EAE, it said.
The exercise will take place at the Training School for Multinational Peacekeeping Forces in Kampong Speu province, about 70 km west of capital Phnom Penh.
អ្នកធ្វើជារបួសនិងអ្នកធ្វើជាស្លាប់ជាច្រើន នៅពេលសមយុទ្ធត្រូវក្រុមអ្នកជួយសង្គ្រោះប្រមូលមកដាក់ជិតៗគ្នា ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
Photo: RFA
លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៥ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមីនា នៅខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឲ្យដឹងថា ពិធីបើកជាផ្លូវការនៃលំហាត់សមយុទ្ធនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៩ មីនា នៅសាលាហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ នៃកងកម្លាំងថែរក្សាសន្តិភាពពហុជាតិនៅខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ការហ្វឹកហ្វឺននឹងផ្ដោតលើប្រតិបត្តិការផ្តល់ជំនួយក្នុងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។ សកម្មភាពហ្វឹកហ្វឺនសំខាន់ៗរួមមាន លំហាត់នៅប៉ុស្តិ៍បញ្ជាការគម្រោងសកម្មភាពវិស្វករបម្រើជនស៊ីវិល ការផ្លាស់ប្ដូរផ្នែកសិក្សាស្រាវជ្រាវនៃវិស្វករឯកទេស ការផ្លាស់ប្ដូរផ្នែកសិក្សាស្រាវជ្រាវនៃឯកទេសសម្រាប់អ្នកដឹកនាំជាន់ក្រោម ការកម្ចាត់គ្រឿងផ្ទុះ ការផ្លាស់ប្ដូរផ្នែកសិក្សាស្រាវជ្រាវនៃអ្នកឯកទេសក្នុងចំណោមអ្នកឆ្លើយតបផ្នែកពេទ្យនៅជួរមុខ និងការផ្លាស់ប្ដូរផ្នែកសិក្សាស្រាវជ្រាវនៃអ្នកឯកទេស ទាក់ទងនឹងការតស៊ូ និងប្រតិបត្តិការនៅក្នុងព្រៃ។
ចំពោះលំហាត់នៅប៉ុស្តិ៍បញ្ជាការរួមមាន ការសិក្សាស្រាវជ្រាវពីការផ្តល់ជំនួយក្នុងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ក្នុងលក្ខណៈលម្អិត ការកសាងក្រុមខ្លាំង និងដំណើរប្រព្រឹត្តទៅនៃការងារបុគ្គលិក និងការហ្វឹកហ្វឺនតាមប្រព័ន្ធទាក់ទង និងតាមកុំព្យូទ័រជាក់ស្តែង ដែលចាំបាច់សម្រាប់បំពេញបេសកកម្មសន្តិសុខដែលមានភាពស្មុគស្មាញ។
នេះ គឺជាលើកទី៦ហើយ ដែលកងទ័ពកម្ពុជា និងកងទ័ពអាមេរិក ធ្វើសមយុទ្ធយោធាមនុស្សធម៌ទ្វេភាគីបែបនេះ៕
No comments:
Post a Comment