មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ត្រូវបានក្រសួងមហាផ្ទៃដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយកាត់ផ្តាច់ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗចាប់ពីខែមីនា ឆ្នាំ២០១៥តទៅ តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលទាំង៦នាក់ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារតែមិនគោរពតាមលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងវិន័យកងកម្លាំងនគរបាលជាតិ តាមសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះ រួមមាន ៖ ១-អនុសេនីយ៍ត្រី ប៊ុន វី, ២-ព្រិន្ទបាលឯក ខុន ឆាយ៉ា, ៣-ព្រិន្ទបាលទោ ចាន់ ប៊ុណ្ណាវឌ្ឍន៍, ៤-ព្រិន្ទបាលទោ រស់ សទ្ធា, ៥-ពលបាលទោ លឹម វីរ៉ា និង៦-ពលបាលទោ ទេព គឹមលៀប ៕
No comments:
Post a Comment