ដោយ៖ ឡេង ចាន់រតនា | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015,
ក្រសួងមហាផ្ទៃទទួលស្គាល់សម្ដេចក្រុមព្រះជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីលទ្ធផលសមាជដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ។
លិខិតរបស់ក្រសួងមហាផ្ទៃចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ឲ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលដំណឹងលទ្ធផលនៃសមាជគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានអនុម័តធ្វើវិសោធនកម្មលក្ខន្ដិតៈ និងជ្រើសតាំងសម្ដេចក្រុមព្រះនរោត្ដម រណប្ញទ្ធិ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។
សម្តេចក្រុមព្រះបានប្រកាសឈប់ធ្វើនយោបាយបន្ទាប់ពីសមាជបក្សដកព្រះអង្គចេញពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីឆ្នាំ២០០៦ ហើយព្រះអង្គបង្តើតគណបក្សថ្មីទៀតតែមិនទទួលបានការគាំទ្រច្រើនទេ ។ នៅដើមឆ្នាំ២០១៥នេះ ព្រះអង្គសម្រេចចូលដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ដោយហេតុផលថា ដើម្បីបង្រួបបង្រួមអ្នកស្នេហាជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម ៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com
1 comment:
Oh God, Prince Ranarith please give it up. By looking at your face, you look tired, hopeless like a breakdown 1990 Cary in a junk yard.
Please let it go. Your party will not make it, repeat will not make it.
Post a Comment