ដោយ៖ ឡាយ សាមាន | ថ្ងៃពុធ ទី11 កុម្ភៈ 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ស្ថានភាពជំងឺរបស់មេដឹកនាំគណបក្សកាន់អំណាច លោក ជា ស៊ីម និងអតីតនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ បានធូរស្បើយជាងមុនដូចគ្នា បន្ទាប់ពីទទួលការព្យាបាលនៅបរទេសរៀងៗខ្លួន ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប្រាប់ VOD ថាស្ថានភាពជំងឺរបស់លោក ប៉ែន សុវណ្ណ បានធូរស្បើយច្រើន បន្ទាប់ពីទទួលការព្យាបាលនៅប្រទេសសិង្ហបុរី ។ លោកបន្តថា បច្ចុប្បន្នលោក ប៉ែន សុវណ្ណ អាចកម្រើកខ្លួនមួយចំហៀងខាងឆ្វេងបាន ចំណែកខាងស្តាំអាចកម្រើកបានតិចៗ និងកំពុងធ្វើលំហាត់ប្រាណចំហៀងខាងស្តាំបន្ថែមទៀត ។ ទោះជាយ៉ាងណាលោកថា លោក ប៉ែន សុវណ្ណ នៅមិនទាន់អាចនិយាយបានទេ ប៉ុន្តែអាចស្តាប់បាននូវអ្វីដែលគេនិយាយ ។
លោក ប៉ែន សុវណ្ណ មានអាយុ៧៩ឆ្នាំ មានជំងឺស្ទះសរសៃឈាមខួរក្បាលត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរីតាមជើងយន្តហោះពិសេសមួយ កាលពីយប់រំលងអាធ្រាត្រចូលព្រឹកថ្ងៃទី១៩ ខែមករាកន្លងទៅ ។ បច្ចុបន្នលោកកំពុងស្នាក់នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ។
ដោយឡែក លោក យឹម លាង ប្រធានអង្គរក្ស លោក ជា ស៊ីម ប្រាប់ VOD ថាពេលនេះលោក ជា ស៊ីម បានធូរស្បើយជាងមុនច្រើន ខណៈកំពុងព្យាបាលនៅប្រទេសវៀតណាម ។ តែលោកឲ្យដឹងថា លោក ជា ស៊ីម នឹងវិលត្រឡប់មកកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ។
លោក ជា ស៊ីម បច្ចុប្បន្នមានអាយុ៨៣ឆ្នាំ ជាប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
1 comment:
History will remember them as of 7 Jan leaders of Cambodia.
Post a Comment