ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី8 កុម្ភៈ 2015,
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិឡាវចំនួន៣នាក់ពីបទលួចចូលមកទាក់លលកដោយខុសច្បាប់លើទឹកដីខ្មែរនៅចំណុចអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈនេះថា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចបានចាប់ជនជាតិឡាវ៣នាក់ហើយនាំខ្លួនពួកគេទាំងនោះទៅធ្វើការអប់រំរួចប្រគល់ឲ្យអាជ្ញាធរស្រុកមឿងខូងវិញដោយមានការធានាពីអាជ្ញាធរស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
គួបញ្ជាក់ថា ក្រោយពីគណបក្សសង្គ្រោះជាតិចូលសភារដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានការរិតបន្តឹងចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ហើយបានចាប់បញ្ជួន ទៅប្រទេសគេវិញជាបន្តបន្ទាប់ ជាពិសេស ជនអន្តោប្រវេសន៍ដែលជានជនជាតិវៀតណាមមានចំនួនច្រើនជាងគេមករស់នៅលើទឹកដីកម្ពុជា ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment