A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 12 February 2015

Interior Minister Sar Kheng to make a 6-day official visit to Japan ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចំនួន​៦​ថ្ងៃ​នៅ​ជប៉ុន​​

ដោយ៖​ ញឹម គឹម​សាន​ | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015 | 


លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ស ខេង នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ ​។​
​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ថ្ងៃទី​១១​ ខែ​កុម្ភៈ​នេះ​បានឲ្យដឹងថា ក្រោយពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ស ខេង និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក កុមា មារុ យូ​ជិ នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក ស ខេង មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះរ​បស់​លោក​នោះ គឺ​មាន​សារៈសំខាន់​ដល់​ប្រទេស​កម្ពុជា សម្រាប់​តួនាទី និង​កាតព្វកិច្ចក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក្នុង​ការគ្រប់គ្រង​រដ្ឋ​បាល​ដែនដី ក៏​ដូច​ជា​ការ​គ្រប់​គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ប្រទេស​ ។​

​គេហទំព័រ​ដដែល​បន្ត​ថា​លោក ស ខេង នឹង​ចូល​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងនោះ​រួមមាន​ថ្នាក់ដឹកនាំ​នគរបាល​ជប៉ុន ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ជួប​ប្រធាន​អង្គការ​ចៃ​ការ​នៅ​ប្រទេស​ជប៉ុន ដែល​កន្លង​មក​ស្ថាប័ន​មួយ​នេះ​បាន​ធ្វើ​ជា​ភ្នាក់ងារ​ផ្តល់​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជាស្ទើរ​គ្រប់​វិស័យ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រវិស័យ​ឯកជន និង​សាធារណៈ​នៅក្នុង​តំបន់​ទន្លេមេគង្គ រួច​ហើយ​លោក ស ខេង នឹង​ឡើង​ថ្លែង​សុន្ទរកថានៅក្នុង​វេទិកា​នោះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផងដែរ​ ៕
សូមសរសេរមកលោក ញឹម គឹម​សាន​ តាមរយៈ nhimkimsan2012@gmail.com

No comments: