ដោយ៖ ជន ស្រីណុច | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ក្រសួងយុត្តិធម៌អះអាងថា ការចាប់ខ្លួនសកម្មជនដីធ្លី និងបក្សប្រឆាំងធ្វើឡើងតាមនីតិវិធីច្បាប់ ខណៈរងការរិះគន់ថា ប្រព័ន្ធយុត្តិធម៌ស្ថិតក្នុងកណ្តាប់ដៃគណបក្សកាន់អំណាច ។
ការអះអាងនេះធ្វើឡើងនៅចំពោះមុខគណៈកម្មាការទី៦ ផ្នែកនីតិកម្ម និងយុត្តិធម៌នៃ រដ្ឋសភាដែលដឹកនាំដោយលោកប៉ែន បញ្ញា បានដឹកនាំក្រុមការងារចុះសួរដេញដោលផ្ទាល់មាត់ ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃព្រហស្បតិ៍នេះ ។
ការអះអាងនេះធ្វើឡើងនៅចំពោះមុខគណៈកម្មាការទី៦ ផ្នែកនីតិកម្ម និងយុត្តិធម៌នៃ រដ្ឋសភាដែលដឹកនាំដោយលោកប៉ែន បញ្ញា បានដឹកនាំក្រុមការងារចុះសួរដេញដោលផ្ទាល់មាត់ ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រោយបញ្ចប់ជំនួបបិទទ្វារនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់ក្រុមអ្នកតំណាងរាស្ត្រថា វិធានការចាប់ខ្លួននិងឃុំខ្លួនសកម្មជនដីធ្លី និងមន្ត្រីបក្សប្រឆាំងនាពេលកន្លងទៅធ្វើឡើងស្របតាមច្បាប់ព្រហ្មទណ្ឌ ។ លោកមានប្រសាសន៍ថា «...គឺជាការអនុវត្តន៍នីតិវិធីព្រហ្មទណ្ឌ ពីព្រោះដោយសារគាត់ប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ បើសិនជាគាត់គ្រាន់តែធ្វើនូវបាតុកម្ម ការបញ្ចេញមតិ ទៅតាមគោការណ៍ច្បាប់ ដែលមានចែងនៅក្នុងច្បាប់បាតុកម្មដោយសន្តិវិធី អាហ្នឹងវាអត់បញ្ហាអីទេ ក៏បន្តែគាត់បានប្រព្រឹត្តនូវបទល្មើសព្រហ្មណ្ឌ ដែលបានរំលោភទៅនឹងច្បាប់ព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន គឺគាត់ទៅបិទផ្លូវ គាត់ទៅធ្វើឲ្យការរាំងស្ទះដល់ចរាចរណ៍ គាត់ធ្វើឲ្យប៉ះពាល់ដល់...ចឹងការដែលឃុំខ្លួនគាត់ដំណើរការនីតិវធីនេះ មិនមែនដោយសារសំអាងទៅលើច្បាប់បាតុកម្មដោយសន្តិវិធីទេ ក៏ប៉ុន្តែគឺជាការរំលោភទៅលើច្បាប់ព្រហ្មទណ្ឌដែលមានជាធរមាន ហើយគឺជាការអនុវត្តនីតិវិធីព្រហ្មទណ្ឌសុទ្ធសាធ »។
ប្រធានគណៈកម្មាការទី៦ ផ្នែកនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោកប៉ែន បញ្ញា មកពី គណបក្សប្រជាជនកម្ពុជា មិនបានធ្វើសន្និសិទដល់អ្នកសារព័ត៌មានដែលរង់ចាំនោះទេ។
ប៉ុន្តែលោក អ៊ុំ សំអាន ជាសមាជិកគណៈកម្មការនេះ មកពីគណបក្សសង្គ្រោះជាតិ ដែលជាអ្នកចោទសួរលើចំណុចនេះ ប្រាប់VODតាមទូរស័ព្ទថា លោកមិនយល់ស្របចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះទេ ដោយលោកចាត់ទុកថាការចាប់ខ្លួនសកម្មដីធ្លីនិងបក្សប្រឆាំងនោះ គឺជារឿងនយោបាយ។ លោកមានប្រសាសន៍ថា «បាតុកម្មវាមានច្បាប់របស់គេ ហើយយើងធ្វើបាតុកម្មដោយអហិង្សា វាមានទោសអី ក៏ប៉ុន្តែការប្រើប្រព័ន្ធតុលាការដើម្បីចាប់អ្នកតវ៉ាទាំងអស់ដាក់គុកគឺខុសទៅនឹងច្បាប់ ច្បាប់បាតុកម្មនៅស្រុកខ្មែរយើង អានេះយើងធ្វើនយោបាយមួយដែលជាការដាក់គំនាបមកលើសកម្មជនដីធ្លី កុំឲ្យតវ៉ា ឬកន្លងមកសកម្មជនគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម»។
ប្រធានក្រុមស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ទុយពីខ្លឹមសារច្បាប់ ព្រោះសកម្មជនដែលអាជ្ញាធរចាប់ខ្លួនទាំងនោះមិនបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដូចអ្វីដែលអាជ្ញាធរចោទប្រកាន់នោះទេ។ លោកមានប្រសាសន៍ថា «ធ្វើបាតុកម្មដោយសន្តិវិធីត្រូវតែតុលាការ ទៅអនុវត្តច្បាប់ស្តីអំពីការធ្វើបាតុកម្មដោយសន្តិវិធី បើមានបទល្មើសព្រហ្មទណ្ឌដូចខ្ញុំជំរាបចឹង បើបទល្មើសព្រហ្មទណ្ឌកើតឡើង អ្នកដែលទទួលខុសត្រូវគឺអ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហ្នឹងដោយខ្លួនឯង មិនមែនអ្នកទៅរៀបចំបាតុកម្មទេ អាហ្នឹងដែលវាជាចំនុចខុសមិនអាចទៅដាក់ឃុំគេបាន ព្រោះវាអត់មានបទល្មើស លោក មាជ សុវណ្ណារ៉ា អ្នកដទៃទៀតហ្នឹង វាអត់បានប្រព្រឹត្តបទល្មើស រឿងអីទៅឃុំគេ ចឹងខ្ញុំគិតថាលោករដ្ឋមន្ត្រីគួរតែមកតាមមើលអំពីការអនុវត្តន៍របស់តុលាការហ្នឹងផង»។
ទាក់ទងនឹងការចាប់ខ្លួនសកម្មជនដីធ្លី និងបក្សប្រឆាំងនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ បានលើកឡើងថា ការបន្តឃុំខ្លួនអ្នកទាំងនោះ ជារូបភាពមិនល្អសម្រាប់សិទ្ធិមនុស្សនៅកម្ពុជា។
សកម្មជនដីធ្លីរួមទាំងព្រះសង្ឃខ្មែរកម្ពុជាក្រោម ត្រូវអាជ្ញាធររាជធានីចាប់ខ្លួននៅពេលពួកគេតវ៉ាឲ្យអាជ្ញាធររំដោះទឹកស្អុយចេញផ្ទះអ្នកភូមិនៅបឹងកក់។ ចំណែកសកម្មគណបក្សប្រឆាំងក៏ត្រូវអាជ្ញាធរដដែលនេះ ចាប់ខ្លួនដោយចោទថា អ្នកនៅក្រោយបាតុកម្មហិង្សានៅពេលទាមទារឲ្យបើកទីលានប្រជាធិបតេយ្យប៉ុន្តែក្រុមសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួននេះថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើស្នៀតនេះ ដើម្បីកុំឲ្យបក្សប្រឆាំងទាមទារលក្ខខណ្ឌច្រើន ក្នុងការកែទម្រង់គ ជ ប ថ្មី ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
1 comment:
The refuse to recognize their draconian jungle law of the dictator Khmer authority, by a thin version of law ,can show to all Khmer in the country and the world opinion, that this country have 2 sets of standard law . Poor Khmer can put in jail or prison if you protest in mass, because this legal protest is disturb the civil order, how bout your maniac securities came out in mass viciously bitten kicking them and made a lot more disorder in the city, did that cruelty is conform with your jungle law or humanity law? I am not a law man but as a Khmer observer, i really piss off and equivocally dispirited with this kind of manipulation of your dictator law .Khmer life who are living under your ultimate,interpretation or the delusional messianic law, and then apply to us a poor societies, with violent homophobic, autocratic are beyond sustainable world norm . Enough is enough your interpretation is disrespectful, more partisanship or i can said clear and loud that you purely pin head under Hun Sen youn slave control . For power and fame you ought to be shamefulness, chipper than ignorant gangster in Phnom Penh street .
Post a Comment