ភ្នំពេញៈ សកម្មជនដីធ្លីនិងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលមានទំនោរទៅរកគណបក្សប្រឆាំង និងដែលចង់ឲ្យមានការផ្លាស់ប្តូរនយោបាយនៅកម្ពុជាជាយូរមកហើយនោះ បានសម្តែងនូវការខកចិត្តជាមួយនឹងវិធីសាស្រ្តនយោបាយ «ទន់ភ្លន់» នាបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិចំពោះគណបក្សប្រជាជនដែលកាន់អំណាច។
លោក អែ សារុំ នាយកប្រតិបតិ្ត នៅអង្គការសិទិ្ធលំនៅឋាន STT បានថ្លែងថា វាមិនមានន័យដែលសហគមន៍ ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកាត់ទោសតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលពីខែមុន ហើយបានគំរាមកាត់ផ្តាច់ «វប្បធម៌សន្ទនា» ថ្មីរវាងគណបក្សទាំងពីរ គណបក្សប្រឆាំង បានប្រកាសថា ខ្លួននឹងមិនធ្វើការរិះគន់ខ្លាំងៗណាមួយទៅលើគូប្រជែងនយោបាយរបស់ខ្លួនទៀតឡើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី២៩ ខែមករាថា គណបក្សរបស់លោកបានសម្រេចគោរពគណបក្សប្រជាជន «ទាំងអំពើ និងទាំងពាក្យសម្តី» ដែលនេះគឺជាការផ្លាស់ប្តូរភ្លាមៗ នៃការនិយាយស្តីដែលកន្លងមក អ្នកនយោបាយគណបក្សប្រឆាំង និងលោក កឹម សុខា អនុប្រធានគណបក្ស ធ្លាប់បានប្រើប្រាស់ នៅក្នុងវេទិកាថ្នាក់មូលដ្ឋាន ប៉ុន្មានថ្ងៃមុន។
ប៉ុន្តែ សកម្មជនល្បីឈ្មោះ ដែលជាញឹកញាប់ត្រូវបានគេមើលឃើញនៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១៣ ដូចជាលោក មឿន តុលា នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា៖ «ការសន្ទនា» មិនគួរមានន័យថា បិទមាត់លើគណបក្សប្រឆាំងទេ។
លោកបានលើកឡើងថា៖«និយាយដោយស្មោះ ខ្ញុំពិតជាខកចិត្តចំពោះគណបក្សសង្គ្រោះជាតិ។ ពួកគេទន់ភ្លន់ខ្លាំងពេក។ ខ្ញុំកោតសរសើរចំពោះការសន្ទនា ប៉ុន្តែ ខ្ញុំសូមរំឭកទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនថា ការរិះគន់មិនអាក្រក់ទេ»។
លោកបានបន្តថា ចាប់តាំងពីមានកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា រវាងគណបក្សទាំងពីរ ដែលបានសន្យាធ្វើកិច្ចសហប្រតិបតិ្តការ លើកំណែទម្រង់នោះ គណបក្សកាន់អំណាច បានបង្ហាញនូវភាពទុច្ចរិត ដោយបន្តចាត់ការលើអ្វីដែលមនុស្សជាច្រើននាក់ ជឿជាក់ថា គឺជារឿងក្តីនយោបាយប្រឆាំងនឹងអ្នកនយោបាយ និងសកម្មជនដីធ្លី។
លោកបានបន្តថា៖ «ហើយវាគ្មានន័យទាល់តែសោះ ដែលគណបក្សសង្គ្រោះជាតិ នៅស្ងាត់ស្ងៀម ដោយមិននិយាយពីការពិត។ នៅពេលយើងនិយាយជាមួយនឹងសហគមន៍ សកម្មជនដីធ្លី សកម្មជនសិទិ្ធការងារ ពួកគេទាំងអស់ធ្វើការរិះគន់[គណបក្សសង្គ្រោះជាតិ] ហើយប្រជាពលរដ្ឋ កំពុងតាមដានយ៉ាងដិតដល់ នូវអ្វីដែលគណបក្សសង្គ្រោះជាតិ កំពុងធ្វើនាពេលបច្ចុប្បន្ន»។
សកម្មជនដទៃទៀតបានថ្លែងថា ពួកគេបានសម្រេចចិត្ត មិនជឿទុកចិត្ត លើគណបក្សនយោបាយ នៅថ្ងៃអនាគតទៀតទេ ដោយសារតែការផ្លាស់ប្តូរនូវអាទិភាពរបស់គណបក្សប្រឆាំង។.ដែលលោកបញ្ចុះបញ្ចូល បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣។
លោកបញ្ជាក់ថា៖«ប្រជាពលរដ្ឋមានបញ្ហារួម គោលដៅរួមដូច្នេះពេលគណបក្សសង្គ្រោះជាតិចាប់ផ្តើមអំពាវនាវអំពីភាពអយុតិ្តធម៌ និងលទិ្ធប្រជាធិបតេយ្យ...នោះជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាស្វែងរក ដូច្នេះពួកគេទៅជាមួយគ្នា»។ លោកបានបន្ថែមថា៖ «ប៉ុន្តែ ឥឡូវនេះ វាហាក់បីដូចជាគណបក្សសង្គ្រោះជាតិ ទុកប្រជាពលរដ្ឋទាំងនោះមួយឡែកហើយពួកគេខ្វាយខ្វល់តែពីគណបក្សរបស់ពួកគេប៉ុណ្ណោះ...[ដូច្នេះ] ឥឡូវនេះ យើងកំពុងព្យាយាមពឹងផ្អែកលើសកម្មភាពផ្ទាល់របស់យើង ជាជាងអ្នកកាន់អំណាច»។
ប៉ុន្តែ លោក សម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា គណបក្សរបស់លោក កំពុងប្រើប្រាស់ «ឥទិ្ធពលខ្លាំង» ដែលខ្លួនបានទទួលក្នុងឆ្នាំ ២០១៣ ដើម្បីជំរុញឲ្យគណបក្សប្រជាជន ធ្វើកំណែទម្រង់មូលដ្ឋាន ក្នុងវិស័យជាច្រើន ដោយប្រើប្រាស់នូវអ្វីដែលលោកបានហៅថា«វិធីសាស្រ្តជាក់ស្តែង»។
លោកឲ្យដឹងតាមអ៊ីមែលថា៖ «នៅពីក្រោយពាក្យសម្តីការទូតនិងទន់ភ្លន់ទាំងនេះ អ្នកអាចនឹកស្រមៃពីវិធានការពិបាកដែលនឹងត្រូវអនុវត្ត បើគិតពីផលប្រយោជន៍ចាក់ឫសគល់ដែលមានអំណាច ដែលតាមទម្លាប់ ជំទាស់នឹងកំណែទម្រង់»។ លោកបានបន្តថា លោកជឿជាក់ថា សម្ពាធខ្លាំង គឺចេញពីខាងក្នុងគណបក្សប្រជាជន។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានទទួលស្គាល់ថា គណបក្សរបស់លោក បានយល់ដឹងថា វិធីសាស្រ្តបដិបក្ខខ្លាំងក្នុងការប្រឆាំង នឹងមិនមានប្រសិទ្ធភាពខ្លាំងទេ។
លោកបានបន្ថែមថា៖ «ក្នុងកាលៈទេសៈបច្ចុប្បន្ន ដរាបណាយើងច្បាស់ខ្លួនឯង [វិធីសាស្រ្តបច្ចុប្បន្ន] នេះគឺជាជម្រើសអាចជោគជ័យ និងមានប្រសិទ្ធភាពតែមួយគត់ សម្រាប់គណបក្ស ក្នុងការប្រយុទ្ធដើម្បីឲ្យមានការផ្លាស់ប្តូរដោយសន្តិភាព និងបែបលទិ្ធប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណា ចំពោះលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីធ្លីនៅបឹងកក់ គឺច្បាស់ណាស់ថា «វប្បធម៌សន្ទនា» ឬអត់ ឥទិ្ធពលអ្វីដែលគណបក្សសង្គ្រោះជាតិបានទទួល ក្នុងអំឡុងបាតុកម្មមួយឆ្នាំក្រោយការបោះឆ្នោត ហាក់បីដូចជាមិនច្រើនទេ។
លោកបានបញ្ជាក់ទៀតថា៖«យើងគ្មានក្តីសង្ឃឹមលើ [គណបក្សសង្គ្រោះជាតិទេ]។ តើយើងអាចមានក្តីសង្ឃឹមលើពួកគេយ៉ាងម៉េច សូម្បីតែសមាជិកពួកគេផ្ទាល់ក៏ជាប់ពន្ធនាគារដែរ ហើយគេមិនអាចជួយបាន?»៕ TK
1 comment:
Has you guy learn anything from Crimea. Tripoli. East Timor. Syria. Yemen and isis. ....these places human are slaughtered like chicken aren't they.?. . Have you aware about it or not. ..i personaly feel very tired to share life with too many madness idiot. ..those idiot they even don't know what are they doing. Right? They was cheated and slaved for centuries. ..still never learn.do you believe dwarf svar sok sok sok kah.. Kem or Sheman raincy could be able to scratch youn skin a bite. ...am i make it clear. Now. . Wasn't it.? Mike
Post a Comment