ភ្នំពេញៈ ជនជាតិវៀតណាមខុសច្បាប់ចំនួន ៦ នាក់ក្នុងចំណោម ៣១ នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ នឹងត្រូវបញ្ជូនត្រឡប់ទៅវៀតណាមវិញ ខណៈ ២៥ នាក់ទៀត ត្រូវបានបង្គាប់ឲ្យចុះកិច្ចសន្យាត្រឡប់ទៅវិញភា្លម ក្រោយពីអស់សុពលភាពទិដ្ឋាការរស់នៅ។
ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍រាជធានីភ្នំពេញ លោក អ៊ុក ហៃសីលា បានឲ្យដឹងកាលពីម្សិលមិញថា ជនជាតិវៀតណាមទាំង ៣១ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈចុះឆែកឆេរលំនៅឋាន និងកន្លែងស្នាក់នៅពីរកន្លែង នៅសង្កាត់ភ្នំពេញថ្មី ក្នុងហាងកាត់សក់ និងនៅផ្សារដើមគ ក្នុងហាងកាហ្វេ។
លោកបញ្ជាក់ថា៖ «ក្នុងចំណោម ៣១ នាក់នេះ មាន ៦ នាក់ អត់មានលិខិតឆ្លងដែន ចំណែក ២៥ នាក់ទៀតមានលិខិតឆ្លងដែន តែប្រើប្រាស់ខុសទិសដៅ មិនមានសិទ្ធិបំពេញការងារនៅកម្ពុជាឡើយ។ យើងបានឲ្យ ២៥ នាក់នោះ ធ្វើកិច្ចសន្យាថា ត្រូវទៅវិញ បន្ទាប់ពីទិដ្ឋាការអស់សុពលភាពបើមិនដូច្នេះទេ យើងនឹងចាប់បញ្ជូនចេញតែម្តង»។
លោក អ៊ុក ហៃសីហា បានឲ្យដឹងដែរថា កាលពីម្សិលមិញ មន្រ្តីកុងស៊ុលវៀតណាមប្រចាំកម្ពុជាក៏បានមកជួបសម្ភាសន៍ជនជាតិវៀតណាម ដែលកំពុងជាប់ឃុំនៅនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ដើម្បីធ្វើកំណត់ហេតុ និងចេញលិខិតបើកផ្លូវឲ្យពួកគេ ត្រឡប់ទៅវិញ។
ពាក់ព័ន្ធនឹងជនជាតិវៀតណាមខុសច្បាប់ ៧ នាក់ ដែលត្រូវបានបញ្ជូនពីខេត្តសៀមរាប មកកាន់នាយកដ្ឋានក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី២ ខែមករា លោក ហៃសីហា បានឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគេកំពុងត្រូវឃុំខ្លួននៅនាយកដ្ឋាននៅឡើយដោយរង់ចាំលិខិតបើកផ្លូវ បញ្ជាក់ពីស្ថានទូតវៀតណាមប្រចាំកម្ពុជាជាមុន។
បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ តួលេខនៃជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ដែលកម្លាំងនគរបាលបង្ក្រាបបាន ក្នុងអំឡុងពេល ៦ ខែចុងឆ្នាំ ២០១៤ កន្លងទៅនេះ គិតពីខែកក្កដា ដល់ខែធ្នូ គឺមានចំនួន ១២៤៦ នាក់ សរុប ២៩ សញ្ជាតិ ក្នុងនោះ មានស្រ្តីជាង ២០០ នាក់។
ជនអន្តោប្រវេសន៍ទាំងនេះមានមកពីថៃ ចិន ឡាវ ហ្វីលីពីន កូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ីជាដើមហើយក្នុងនោះ ជនជាតិវៀតណាមគឺមានចំនួនច្រើនជាងគេ រហូតដល់ជិត ១០០០ នាក់៕
3 comments:
Its funny how the Huyen Xen government deport only a few Youn back to Vietnam, when there are millions of Youn living in Khmer and thousands of Youn company are destroying the khmer soverinity.
Not SIX(6) 2 or 3 MILLION THAT THE RIGHT NUMBER (a kvak)
they will come back as soon as they get there. Watch out. It like comedy
Post a Comment