Post by Sam Rainsy.
Post by Sam Rainsy.
ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី8 ធ្នូ 2014 |
ក្រុមការងារធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សជាប់ឆ្នោតទាំងពីរ បានចុះហត្ថលេខាបញ្ចប់ការពិភាក្សាឆ្លងសេចក្តីព្រាងច្បាប់នៃសេចក្តីស្នើច្បាប់ គ.ជ.ប ថ្មីដែលបក្សទាំងពីរខ្វែងគំនិតគ្នាកន្លងមក ។
ការចុះហត្ថលេខារបស់គណបក្សទាំងពីរនៅរសៀលនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានជួបពិភាក្សាគ្នាលើចំណុចសេសសល់មួយចំនួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ប្រធានក្រុមការងារធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភាថា ក្រុមការងារធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សជាប់ឆ្នោតទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុលទ្ធផលប្រជុំក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោត ដោយរក្សាខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់នៃស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាន៦៦មាត្រា និង៧ជំពូក ។
ទោះយ៉ាងណាលោក គួយ ប៊ុន រឿន បញ្ជាក់ថាគណបក្សទាំងពីរនឹងយកច្បាប់បោះឆ្នោតចាស់ជាមូលដ្ឋាន សម្រាប់ធ្វើការកែសម្រួលទៅតាមមាត្រានីមួយៗ ឬវិសោធនកម្មលើមាត្រានោះមុននឹងបញ្ជូនទៅសភាអនុម័ត ។ ការពិភាក្សារបស់ក្រុមការងារគណបក្សទាំងពីរនេះ នឹងបន្តពិភាក្សារៀងរាល់ថ្ងៃសុក្រ និងថ្ងៃចន្ទ ។
កន្លងមកក្រុមការងារនៃគណបក្សទាំងពីរមានការខ្វែងគំនិតគ្នាខ្លាំងលើចំណុចមួយចំនួនដូចជា ការកំណត់សញ្ជាតិខ្មែរតែមួយ ការមិនឲ្យដាក់ញាតិលោហិតរបស់ប្រធាន និងអនុប្រធានគណបក្សចូលជាសមាជិក គ.ជ.ប ជាដើម ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment