PHNOM PENH (The Cambodia Herald) -- Kem Sokha, vice president of the National Assembly, reaffirmed his stance that he would continue criticizing the government even though Hun Sen warned to take action to remove him from his post as the first vice president of the National Assembly.
"I would like to make it clear that I and the lawmakers of Cambodia National Rescue Party will continue visiting the people and criticizing those who commit wrong," he said. "Lawmakers can not keep quiet in the air conditioning rooms."
ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី9 ធ្នូ 2014 |
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពេលចុះជួបប្រជាពលរដ្ឋនាពេលកន្លងមក (រូបថតពីបណ្តាញសង្គម)
មេដឹកនាំគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរថា តំណាងរាស្ត្របក្សប្រឆាំងមួយនេះនៅតែចុះជួបអ្នកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបន្តនិយាយរិះគន់រដ្ឋាភិបាលទៀត ប្រសិនបើមើលឃើញមានប្រព្រឹត្តកំហុសឆ្គងនោះ ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភាជាលើកទី២ ដោយចោទថាលោក កឹម សុខា ដើរនិយាយនៅក្រៅសភា ឬថាការជេរប្រមាថមិនសមជាតំណាងរាស្ត្រ ។
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ថ្លែងពេលចុះជួបប្រជាពលរដ្ឋក្នុងវេទិកា ”រាស្ត្រ និងអ្នកតំណាងរាស្ត្រ” នៅឃុំកំពង់គ ស្រុកព្រែកប្រសប់ ខេត្តក្រចះ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប នៅតែចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ស្ដាប់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន នឹងបន្តនិយាយរិះគន់បុគ្គលណាដែលធ្វើខុស គឺទំនងសំដៅដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ លោកថា «ខ្ញុំសូមបញ្ជាក់ជូនថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនមែនតែ កឹម សុខា ទេ នៅតែបន្តចុះនិយាយចុះជួប ចុះរិះគន់ អ្នកណាដែលធ្វើខុសបន្តទៀតអត់ឈប់ឡើយបងប្អូន ។ តែវប្បធម៌សន្តិភាព នៅតែវប្បធម៌សន្តិភាព ជជែកគ្នាគឺនៅជជែកគ្នា អហិង្សាៗ អត់គុំកួនសងសឹកអ្នកណា នេះនយោបាយអ៊ីចឹង» ។
លោក កឹម សុខា ថ្លែងទៀតការនិយាយរិះគន់រដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជន គឺជាវប្បធម៌អ្នកនយោបាយ ដែលគេតែងនិយាយបែបនេះ ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំបច្ចុប្បន្ននេះ ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា លើកឡើងថាគណបក្សទាំងពីរកំពុងបង្ហាញឥទ្ធិពលរបស់ខ្លួនឲ្យប្រជាពលរដ្ឋឃើញ ដូច្នេះលោកថាពួកគេបញ្ចេញមតិនៅក្នុងសភា ឬក្រៅសភានោះមិនមែនជាបញ្ហាចោទនោះទេ ឲ្យតែប្រកបដោយក្រមសីលធម៌ ។ លោកបញ្ជាក់ថា «រឿងដែលនិយាយគ្នានៅក្នុងសភាឬក្រៅសភានេះ គឺអាស្រ័យទៅលើសីលធម៌របស់តំណាងរាស្ត្រទាំងនោះ ប្រសិនជាគាត់យល់ថា រឿងដែលគួរនិយាយនៅក្នុងសភា គួរតែលើកទៅពិភាក្សានៅក្នុងសភា រឿងខ្លះ ពេលខ្លះ គាត់ដោះស្រាយមិនបាននៅក្នុងសភាគាត់និយាយជាមួយប្រជាពលរដ្ឋ ។ នេះអាចជាយុទ្ធសាស្ត្ររបស់ប្រទេសនិមួយៗ ។ ខ្ញុំយល់ថាមិនមានប៉ះពាល់តួនាទីតំណាងរាស្ត្រទេ» ។
សូមជម្រាបថា លោក ហ៊ុន សែន ធ្លាប់គំរាមដកតំណែងអនុប្រធានសភាទី១របស់លោក កឹម សុខា ម្ដងដែរបន្ទាប់ពីលោក កឹម សុខា ថ្លែងទៅកាន់អ្នកទ្រគាំថា នឹងប្រើយន្តការសភាដើម្បីដកហូតតំណែងរដ្ឋមន្ត្រីនៅក្បែរលោក ហ៊ុន សែន ណាដែលប្រព្រឹត្តអំពើពុករលួយ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
In politics it is normal and healthy to criticize and be criticized. If Mr. Kem Sokha aligns with the government, then he is not an opponent. I urge the PM to do the same thing to the opposition. But he can't think of one....except his threatening tone to fire, demote, jail, cheat and samkok. His thoughts and strategies are full of backward thinking.
I and the people always support you Lok Kem Sokha as long as you continue to fight for us.
Post a Comment