ដោយ៖ ឡាយ សាមាន | ថ្ងៃអង្គារ ទី9 ធ្នូ 2014 |
ឪពុកម្តាយលោក ថោង សារ៉ាត់ ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនបុរី៩៩៩ និងសាច់ប៉ាត់តេ៩៩៩ ប្រកាសផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងមូលជូនសាច់ញាតិចំនួន៥នាក់ ខណៈខ្លួនត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីសម្លាប់ឧកញ៉ាម្នាក់ ។
លិខិតផ្ទេរសិទ្ធិចុះហត្ថលេខាដោយមេធាវីការពារក្តីឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ គឺលោក ហេ ជីវអេង ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ បានលើកឡើងថាអ្នកស្រី កែវ សាវី និងលោក ថោង ចំរើន ដែលគេស្គាល់ថាជាឪពុកម្តាយលោក ថោង សារ៉ាត់ សម្រេចផ្ទេរសិទ្ធជូនឈ្មោះ ព្យុះ ចិន្តា, មឿន សំណាង,យិង ទុន និងអ្នកផ្សេងទៀតឲ្យមើលថែលក្រុមហ៊ុនទាំងនេះខណៈខ្លួនអវត្តមាន ។
ការធ្វើលិខិតផ្ទេរសិទ្ធិគ្រប់គ្រងនេះ បន្ទាប់លោកលោក ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនបុរី៩៩៩ និងក្រុមហ៊ុនមានជ័យលក់សាច់ប៉ាតេ៩៩៩ បានគេចខ្លួនបាត់បន្ទាប់ពីសមត្ថកិច្ចតាមចាប់ខ្លួនករណីសម្លាប់លោក អុឹង ម៉េងជឺ ។
កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអង្គរក្ស៤នាក់របស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោមការចោទប្រកាន់ពីបទ "ឃាតកម្មគិតទុកជាមុន" ដោយជាប់គុកអស់មួយជីវិត ចំណែកឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ត្រូវបានបញ្ជូននៅពន្ធនាគារព្រៃសបណ្ដោះអាសន្នពាក់ព័ន្ធរក្សាទុកអាវុធខុសច្បាប់ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment