Watch videos of Vietnam's encroachments here.
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើសន្និសីទកាសែតមួយទាមទារឲ្យអ្នកតំណាងរាស្ត្រទាំង ១២៣រូបនៅក្នុងរដ្ឋសភា ជំរុញទៅក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យលុបចោលសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម ឆ្នាំ២០០៥។
ក្រុមប្រឹក្សានេះយល់ឃើញថា សន្ធិសញ្ញាព្រំដែនមួយនេះ មានភាពមិនស្មើគ្នា និងបានធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីទៅខាងភាគីប្រទេសវៀតណាម។
រដ្ឋសភា បានបដិសេធមិនទទួលលិខិតរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលដាក់ជូនអ្នកតំណាងរាស្ត្រចំនួន ១២៣រូប ឲ្យអន្តរាគមន៍លុបចោលសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃទី១៩ វិច្ឆិកា ថា ក្រុមការងាររបស់លោក បានយកលិខិតចំនួន ១២៣ច្បាប់ ផ្ញើតាមមន្ត្រីរដ្ឋបាលរដ្ឋសភា ដើម្បីបញ្ជូនលិខិតនេះទៅអ្នកតំណាងរាស្ត្រទាំង ១២៣រូប ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលច្រានចោល ហើយតម្រូវឲ្យក្រុមការងារលោក ធ្វើលិខិតដាច់ដោយឡែកមួយទៅអគ្គលេខាធិការរដ្ឋសភា និងមានការសម្រេច ទើបមន្ត្រីនោះហ៊ានទទួលលិខិតនេះ។
លោក រ៉ុង ឈុន ព្រមានថា លោកនឹងដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ អំពីការប្រមូលផ្ដុំនៅមុខសភា ឲ្យអ្នកតំណាងរាស្ត្រចេញមកទទួលលិខិតរបស់ពួកគាត់៖ «ខាងរដ្ឋបាលរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការរដ្ឋសភា នៅតែមិនទទួល។ ខ្ញុំនឹងមានការប្រមូលផ្ដុំ ហើយយើងនឹងទៅស្រែកនៅមុខរដ្ឋសភាហ្នឹងតែម្ដង។ ខ្ញុំមិនចង់ធ្វើការប្រមូលផ្ដុំអីទេ។ យើងគ្រាន់តែលិខិតទៅតាមបែបបទរដ្ឋបាលទៅ បានជាខ្ញុំព្រឹកមិញហ្នឹង ខ្ញុំគ្រាន់តែធ្វើសន្និសីទកាសែតឲ្យក្រុមការងាររបស់ខ្ញុំយកទៅដាក់។ ខ្ញុំគិតថា វាចប់សព្វគ្រប់ហើយ បើសិនជានៅតែមិនទទួលទេ យើងនឹងធ្វើការប្រមូលផ្ដុំគ្នានៅថ្ងៃច័ន្ទ ហ្នឹង ស្រែកថ្លែងការណ៍ទៅកាន់រដ្ឋសភា»។
ឆ្លើយតបបញ្ហានេះ ប្រធាននាយកដ្ឋានរដ្ឋបាលនៃរដ្ឋសភា លោក អិច សំអុល មានប្រសាសន៍ដោយខ្លីថា គឺជាការទាមទារឲ្យគោរពតាមលក្ខខណ្ឌរដ្ឋបាលតែប៉ុណ្ណោះ៖ «ញត្តិអីយើងទទួល ប៉ិននេះគាត់ដាក់ទៅអ្នកតំណាងរាស្ត្រ អ៊ីចឹងឲ្យគាត់ធ្វើលិខិតរដ្ឋបាលមកថ្នាក់ដឹកនាំ សុំការអនុញ្ញាតពីមេកើយមក អាហ្នឹងខ្ញុំដាក់ជូន»។
ទាក់ទងបញ្ហានេះដែរ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានឆ្លើយបែបបញ្ចើចថា លិខិតចំហបែបនេះ ដាក់ផ្សាយតាមកាសែតទៅវាចប់បាត់ទៅហើយ។ ទោះជាយ៉ាងនេះក្ដី លោកថា ក្រុមនេះត្រូវធ្វើលិខិតបញ្ជូនមកលោកមួយច្បាប់សិន៖ «ខ្ញុំមិនចង់ធ្វើទេអារឿងហ្នឹង ព្រោះរដ្ឋាភិបាលបានពន្យល់មិនដឹងជាប៉ុន្មានដងទៅហើយ ធ្វើអីទេអាសន្ធិសញ្ញាហ្នឹង មែនទែនទៅ គឺខាងរដ្ឋាភិបាលគេទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយស៊ីញេរួចទៅហើយហ្នឹង»។
ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្វើសន្និសីទកាសែតមួយអំពីជំហររបស់ខ្លួន និងក្រុមយុវជន និស្សិតមួយចំនួន ដែលចង់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញលុបចោលសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមលើសន្ធិសញ្ញាព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨៥ ដែលរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ បានផ្ដល់សច្ចាប័នអំឡុងថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០០៥។ ការស្នើនេះ គឺដើម្បីធានានូវអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី។
លិខិតចំហរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរថា បន្ទាប់ពីផ្ដល់សច្ចាប័ន និងប្រកាសឲ្យប្រើប្រាស់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម ឆ្នាំ២០០៥ នោះមក ប្រទេសទាំងពីរបានចាប់ផ្ដើមបោះបង្គោលតាមបណ្ដោយព្រំដែនរួមគ្នា។ ប៉ុន្តែរាល់ការបោះបង្គោលនោះ ភាគច្រើនចូលក្នុងទឹកដីខ្មែរ ហើយភាគីវៀតណាម តែងតែគំរាមកំហែង និងយកដីស្រែចម្ការពីប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់។
រាល់ការរិះគន់ចំៗពីបញ្ហាព្រំដែន អ្នកទាំងនោះត្រូវប្រឈមនឹងការចាប់ខ្លួន។ កាលពីឆ្នាំ២០០៥ សកម្មជនជាច្រើនរូប ដូចជា លោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារជាច្រើនខែ ពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិត និងសកម្មជនយុវជនមួយចំនួនទៀត ក៏ត្រូវរត់ទៅក្រៅប្រទេសគេចពីដីការបស់តុលាការផងដែរ។
ឯកសាររបស់គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង បង្ហាញថា ប្រទេសកម្ពុជា បានបាត់បង់ព្រំដែនគោកចន្លោះពី ៤ពាន់គីឡូម៉ែត្រក្រឡា ទៅ ៦ពាន់គីឡូម៉ែត្រក្រឡា។ ព្រំដែនទឹក ក៏មានការបាត់បង់ប្រមាណ ៣ម៉ឺនគីឡូម៉ែត្រក្រឡាទៅវៀតណាម រួមទាំងកោះត្រល់ ផង។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែអះអាងថា រដ្ឋាភិបាលសព្វថ្ងៃមិនធ្វើឲ្យប្រទេសកម្ពុជា បាត់ទឹកដីទៅប្រទេសជិតខាងសូម្បីតែមួយមិល្លីម៉ែត្រ៕
2 comments:
Asking the infamous one-eye viper Hun Sen regime [minus the CNRP] to rescind any treaty with the Viet is just like asking that one-eye viper to denounce the Viet/YUON [animal] itself. We all know what their reactions would be already. Well we will struggle on.
Keep on reminding Ah kwaq that 2005 border's treaty was illegal against Paris peace accords,we can not accept the deal,therefore we must fight to regain our Koh tral back and Kampuchea krom is NEXT but Khmer krom must lead the way and we'll all support you 10000% on the issue of Khmer krom.Fight for your land and freedom, if you don't no one will fight for you,if you start it the world will pay attention to you and helps you.
Post a Comment