ដោយ៖ ឡាយ សាមាន និងអ៊ឹង ប៊ុនថន | ថ្ងៃអង្គារ ទី30 កញ្ញា 2014 |
ស្តាប់សំឡេង៖ | ចម្លងទុក |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានតែងតាំងមន្ត្រីថ្មីពីរនាក់ទៀត ដែលជាអ្នកស្និទនឹងលោក អ៊ឹម សួស្តី ឲ្យធ្វើការបន្ថែមលើតួនាទីចាស់។
សេចក្តីសម្រេច ស្ដីពីការតែងតាំងមន្ត្រីបុគ្គលិក របស់គ.ជ.ប កាលពីថ្ងៃទី១២ខែកញ្ញា ដែលVODទទួលបាននៅថ្ងៃអង្គារនេះ ឲ្យដឹងថា មន្ត្រីថ្មីទាំងពីររូបនោះ មានថានៈស្មើ នឹងប្រធាននាយកដ្ឋាន។
សេចក្តីសម្រេចបានតែតាំងង លោក សំ សាវុធ ជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកការងារស្រាវជ្រាវច្បាប់ និងដោះស្រាយពាក្យបណ្តឹង ដែលមានឋានៈស្មើប្រធាននាយកដ្ឋានបន្ថែមលើតួនាទីបច្ចប្បន្ន ជានាយកខុទ្ទកាល័យ គ.ជ.ប។ ចំណែក លោក ថំ បណ្តូល ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប្រត្តិបត្តិការ ដែលមានឋានៈស្មើប្រធាននាយកដ្ឋានបន្ថែមលើតួនាទីបច្ចប្បន្ន ជាជំនួយការផ្ទាល់ប្រធាន គ.ជ.ប។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងថា ការតែងតាំងនេះ ដោយសារមន្ត្រីពីររូបនោះមានជំនាញពិតប្រាកដ និងជាអ្នកធ្វើការយូរមកហើយ។ លោកមានប្រសាសន៍ថា «ពីមុនគាត់នៅជាមួយខ្ញុំ ពីមុនគាត់អគ្គលេខាធិការដ្ឋានជាមួយខ្ញុំ ដល់ឥឡូវគ្រាន់យើងត្រៀមដាក់គាត់មកវិញ ព្រោះជាមន្ត្រីជំនាញដែលធ្លាប់ធ្វើការនៅ គ.ជ.ប តាំងពី[១៩]៩៨ម្ល៉េះ។ លោក សំ សាវុធ ពីដើមជាលេខាប្រតិបត្តិនៅអគ្គលេខាធិការដ្ឋាន ហើយលោក ថំ បណ្តូល ជាលេខាធិការរបស់ខ្ញុំពីមុនមក»។
សម្រាប់ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និចហ្វិច មានប្រសាសន៍ថា ការតែងតាំងនេះជាសិទ្ធិរបស់គ.ជ.ប ។ ប៉ុន្តែលោកយល់ថា ការតែងតាំងបុគ្គលិកថ្មីគួតែរងចាំគ.ជ.បថ្មី ដើម្បីកុំឲ្យចំណាយថវិកាខ្ជះខ្ជាយ។ លោកបញ្ជាក់ថា «ការតែងតាំងសមាសភាពថ្មីនេះ មិនមែនជារឿងចំឡែកអ្វីទេ ពីព្រោះថា ជាទូទៅអំណាចស្ថិតនៅលើប្រធាន គជប ដល់ប្រធាន គជប គាត់សម្រេចថាធ្វើអីហើយនោះវាជារឿងចាត់ទុកថា ជារឿងផ្ទៃក្នុងរបស់ គជប ប្រហែលប្រជាពលរដ្ឋសម្លឹងទៅរក គជប ថ្មីជាជាង ប៉ុន្តែ គជប ចាស់មិនត្រូវធ្វើអីមួយប៉ះពាល់ដល់ច្បាប់នោះទេ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ថា ការតែងតាំងនេះមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងនៃបក្សទាំងពីរនោះទេ។ ប៉ុន្តែលោកថា នៅមានច្បាប់ថ្មីមកជំនួស អ្វីៗដែលធ្វើដោយ គ.ជ.ប នៅពេលនេះនឹងអស់សុភាព។ លោកបន្តថា «មិនពាក់ព័ន្ធអ្វីទៅនឹងកិច្ចការរបស់ គជប ថ្មីនេះ នៅពេលណាដែល គជប ថ្មីត្រូវបានបង្កើតឡើងគឺកិច្ចការយើងត្រូវរៀបចំឡើងវិញ ស្របតាមច្បាប់ដែលបានបង្កើតថ្មី»។
កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនេះឲ្យឯករាជ្យ ដោយសារមានការចោទថា ការបោះឆ្នោតកន្លងមក មិនយុត្តិធម៌។
ដោយឡែកនៅថ្ងៃពុធស្អែកនេះ រដ្ឋសភានឹងប្រជុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីដាក់គ.ជ.ប ទៅក្នុងស្ថានប័នកំពូលនេះ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment