ជាញឹកញយគេតែងឃើញវត្តមានសិល្បករសិល្បការិនីខ្មែរក្នុងឈុតកងទ័ព និងមានឋានន្តរស័ក្តិពាក់ស័ក្តិជ្រែកស្មា ដែលចំណុចនេះបានបង្កការភ្ញាក់ផ្អើល និងកើតឡើងជាសំណួរមកថា តើតារាខ្មែរបានធ្វើអ្វីខ្លះ ធ្លាប់មានប្រវត្តិតស៊ូយ៉ាងម៉េចខ្លះនៅក្នុងសមរភូមិ ទើបពួកគេមានតំណែង និងស័ក្តិពាក់ជ្រែកស្មាបែបនេះ ខណៈដែលមន្ត្រីកងទ័ពនៅតាមបណ្តាព្រំដែនខ្លះតស៊ូស្ទើរពេញមួយជីវិតទៅហើយពាក់ត្រឹមស័ក្តិ ៣ នោះ?
នៅក្នុងខួប ៥ឆ្នាំ ម្តងរបស់មន្ត្រីកងអង្គរក្សនៅបន្ទាយ ទួលក្រសាំង ខេត្តកណ្តាល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី២ ដល់ ទី៤ ខែកញ្ញា ឆ្នាំ២០១៤ គេសង្កេតឃើញថា ក្រៅពីមន្ត្រីកងអង្គរក្សផ្សេងៗ គេក៏ភ្ញាក់ផ្អើលផងដែរនៅពេលឃើញវត្តមានសិល្បករ សិល្បការិនីកម្ពុជារាប់រយនាក់បានបង្ហាញវត្តមាននៅក្នុងឯកសណ្ឋានកងទ័ព ជាមួយនឹងការសម្ញែងឋានន្តរស័ក្តិពេញស្មាទាំងសងខាង។
នៅក្នុងពិធីជួបជុំនោះ មានសិល្បករខ្លះបានថតរូបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវបានគេបង្ហោះចែករំលែកបន្ត ធ្វើឲ្យមានការចោទសួរយ៉ាងច្រើន។ មហាជនខ្លះបានលើកឡើងនូវចម្ងល់ថា តើតារាៗខ្មែរទាំងអស់ដែលមានឋានន្តរស័ក្តិពាក់ពេញស្មាទាំងនោះបានចូលរួមបម្រើកងទ័ព បញ្ចេញញើសឈាមស្រស់ សាច់ស្រស់អ្វីខ្លះ ទើបពួកគេទទួលបានការតែងតាំង និងដំឡើងតំណែងពីរាជរដ្ឋាភិបាលបែបនេះ? ហើយអ្នកខ្លះទៀតបានសួរថា តើពួកគេមានតួនាទីជួយអ្វីខ្លះដល់ជាតិ?
ជាមួយនឹងភាពសប្បាយរីករាយក្រោយការជួបជុំ និងទទួលបានការបំពាក់មេដាយទទួលស្គាល់ស្នាដៃបន្ថែមនោះ តារាកំប្លែងជើងចាស់នាយ ក្រឹម ដែលមានឈ្មោះពិតថា អ៊ូ ប៊ុណ្ណារ៉ាត់ បានឲ្យដឹងថា លោកបានចូលបម្រើការងារនៅក្នុងកងអង្គរក្សនេះតាំងពីអំឡុង ឆ្នាំ១៩៨៨-១៩៨៩ កាន់អត្តលេខ ០០១ មុនដំបូងគេមកម៉្លេះ តែពេលនោះអង្គភាពមួយនេះមានឈ្មោះផ្សេង។
នាយក្រឹម ដែលលេចធ្លោនៅក្នុងការតាក់តែងរឿងកំប្លែងលើកជើងគណបក្សប្រជាជនបានឲ្យដឹងថា នៅពេលនេះ លោកមានឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ ៥) ហើយលោកបានចូលរួមបម្រើកងទ័ពនៅពេលនោះ ដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំនោះទេ។
លោកនិយាយថា៖ «វាជារឿងធម្មតាទេ តែទឹកត្រជាក់ត្រីកុំហើយ ហើយសិល្បករ សិល្បការិនីមានការងារជាកងទ័ពក៏គ្មានអ្វីប្លែកដែរ ព្រោះយើងមានងារជាក្រុមតន្ត្រីកងទ័ព មិនមែនក្រុមកងទ័ពចេញច្បាំងទេ»។
ជាមួយគ្នានោះ លោក អ៊ុក ប៊ុណ្ណារិទ្ធ ហៅនាយ ចាបចៀន ដែលពាក់ស័ក្តិ ៥ លើស្មាផងដែរនោះ បានឲ្យដឹងថា ការងាររបស់ក្រុមតន្ត្រីកងទ័ពមិនមែនចេញច្បាំងទេ តែក្រុមតន្ត្រីនេះមានការងារចុះសម្តែងនៅតាមអង្គភាពនានាទាំងទីជិតឆ្ងាយ ទាំងនៅតំបន់សង្គ្រាម ដើម្បីផ្តល់កម្លាំងចិត្ត ផ្តល់ភាពរីករាយ និងការកម្សាន្តដល់កងទ័ពដែលមានភារកិច្ចហត់នឿយនៅក្នុងការបំពេញការងារជូនជាតិមាតុភូមិ។
នាយ ចាបចៀន បាននិយាយថា៖ «តាមពិតទៅក្រុមតន្ត្រីកងទ័ព ដែលពេលនេះ គឺក្រុមតន្ត្រីកងអង្គរក្សនេះ មានយូរហើយ តាំងពីមុនសមាហរណកម្មខ្មែរក្រហមមកម៉្លេះ ហើយយើងបានចុះទៅសម្តែងគ្រប់ទីកន្លែងសម្រាប់កងទ័ព និងប្រជាជន។ នេះជាការងារជួយជាតិមួយរបស់ក្រុមសិល្បករយើង»។
អ្នកស្រី នួន សារី ហៅ យាយ យ៉យ ក៏ពាក់ស័ក្តិ ៥ ផងដែរ។ អ្នកស្រីបានឲ្យដឹងថា ក្រុមតន្ត្រីកងទ័ពនេះមានគ្នារាប់រយនាក់ តែត្រូវបែងចែកតាមផ្នែកនីមួយៗ។ ក្នុងនោះមានក្រុមតន្ត្រីកំប្លែង សម្តែងចម្រៀង ល្ខោន យីកេ អាយ៉ៃ និងមានក្រុមជាច្រើនទៀត ហើយផ្នែកនីមួយៗមានអ្នកគ្រប់គ្រងរៀងៗខ្លួន។
ទាំង នាយក្រឹម ចាបចៀន និងយាយយ៉យ សុទ្ធតែបានអះអាងថា ឋានន្តរស័ក្តិរបស់ពួកគេ និងក្រុមសិល្បករទាំងអស់ដែលមានគ្នារាប់រយនាក់សុទ្ធតែមានប្រាក់បៀវត្សរ៍ប្រចាំខែត្រឹមត្រូវ។
នាយក្រឹម បន្ថែមថា៖ «ពួកយើងថ្វីដ្បិតតែមិនបានចូលសមរភូមិជួរមុខ តែពួកយើងធ្លាប់ឆ្លងកាត់ការងារបម្រើកងទ័ពផ្នែកតន្ត្រីនេះគ្រប់ការលំបាកអស់ហើយ ទាំងនៅព្រំដែន និងតាមខេត្ត ហើយរឿងជិះរថយន្តទាហាន រថក្រោះ កប៉ាល់ហោះចម្បាំងអីនោះ គឺឆ្លងកាត់អស់ហើយ។ ខ្ញុំគិតថា មហាជនមិនភ្លេចទេ រឿងតារាកំប្លែង កៅអៀក ធ្លាក់យន្តហោះស្លាប់ នោះគឺគាត់ស្ថិតក្នុងបេសកកម្មសម្តែងជូនបងប្អូនកងទ័ពហ្នឹងឯង។ អ៊ីចឹងការទទួលបានឋានន្តរស័ក្តិរបស់ពួកយើងមិនមែនជារឿងងាយទេ»។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស បានបញ្ជាក់ឲ្យដឹងថា សិល្បករនៅក្នុងកងអង្គរក្សមានចំនួន ៦០នាក់ គឺបែងចែកទៅតាមបុរាណ និងសម័យ។ លោកបានបន្ថែមថា ក្រុមសិល្បករនៃកងអង្គរក្ស គឺមានយូរមកហើយ ពោលគឺមាននៅគ្រប់កងអង្គភាពកងទ័ពតែម្តង។
លោក ហ៊ីង ប៊ុនហៀង បានលើកហេតុផលដ៏សមរម្យមួយថា៖ «សិល្បករទាំងអស់គាត់បានចូលបម្រើកងទ័ពស្ទើរពេញមួយជីវិតទៅហើយ ហើយគាត់ក៏បានបម្រើជាតិផ្នែកសិល្បៈគ្រប់ទីកន្លែងដែរ ដូច្នេះគាត់គួរតែទទួលបានការបំពាក់ស័ក្តិជាបន្តបន្ទាប់អ៊ីចឹងហើយ»។
សម្រាប់សិល្បករជើងចាស់ដូចជានាយ ក្រឹម ចាបចៀន នាយកុយ យាយយ៉យ លោក ព្រហ្ម ម៉ាញ ជាដើមហាក់គ្មានអ្វីចម្លែកឡើយដែលទទួលបានស័ក្តិលើស្មានោះ តែអ្វីដែលប្លែកគឺតារាជំនាន់ក្រោយ ដែលមិនសូវបានបម្រើជាតិនោះ តែពួកគេភាគច្រើនឃើញតែចូលសកម្មភាពឃោសនាឲ្យបក្សប្រជាជន ក៏មានឋានន្តរស័ក្តិមិនតិចដែរ។
តារាជើងចាស់រៀមច្បងបានបញ្ជាក់ថា៖ «តារាជំនាន់ក្រោយចូលបម្រើកងទ័ពនោះ ដោយសារតែពួកគេស្ម័គ្រចិត្តបម្រើជាតិ តែរឿងឃោសនាបក្សអីនោះ ជារឿងផ្សេង ជាការស្រឡាញ់របស់បុគ្គលម្នាក់ៗប៉ុណ្ណោះ មិនពាក់ព័ន្ធគ្នាទេ»៕
9 comments:
Shameless entertainers wearing the stars/badges from the RAW-sew of Yuon's waste in the name of stupidity...! You all looking like parasite that feeds itself in Raw-Sew in Hanoi.
That' answering to my ponderig the reason Cambodia doesn't need electricity to light up night light, so many stars and golden shines strips provide enough light lid during the dark night.
But one more question remain unanswer is that why Cambodia country still exists on the worlld map? Giving all the chaotic and mismanagement, corruption, injustice, messed up power structure, baby military power, and so forth...
Cambodia would have been noexisted, If all these conditions were to be happened before 20th century. Thank God for generously marked from heaven that despite against all odds existed, Let Cambodia be Cambodia and provides piece of land to live on. Let not depend on her leaders to manage Cambodia but putting her under care of the international community and identities to maintain that piece of land for these endless suffering ordinary people.
"Cambodia would have been noexisted, If all these conditions were to be happened before 20th century. Thank God for generously marked from heaven that despite against all odds existed."
Don't thank God, but thank Vietnam. Vietnam saved Cambodia from Khmer Rouges genocidal regime and then revived Cambodia from year Zero. Then Vietnam continues to protect Cambodia from Thailand.
In 2010 - 2011, Thailand and Cambodia had several border skirmishes and Cambodia did well, prevailed over Thais. Much of the victories were due to Vietnam's training Cambodia in artillery. After that Thailand copied Cambodia's style of fighting (basically Vietnam's style).
-Drgunzet-
Ah KREM has more knowledge than Ah Kwack Hun Sen.
Ah Krem should have 4 stars and Ah Kwack as colonal.
This is they called the Kingdom of wonder.
Khmer must start demanding for Angkor to put under Khmer control. This is a must thing to do.
Chhary
in order to get promoted a soldier has to pay money to the ' big man'.
my brother has been in the army since day one [ vietnam era] and he is still in low class and always sent out to supervise soldiers along borders because he won't pay them to get promoted...
ពួកអាបំបង់បាយ ទាំងអ្នកបំពាក់ ទាំងអ្នកទទួល
-Drgunzet- used to be a secret Yuon/Vietnamese agent/gook hiding in Khmer Rouges uniform and used to work with Hun Sen to kill many innocent and educated people during the Killing Fields. -Drgunzet- is a very ugly man looking like Chheang Vun with his shacky or shaking ass and walking like a duck by swinging body like an old Vietnamese/Yuon lady.
lol @12:08 pm
lol @12:08 pm
Post a Comment